ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួរ​ចុះ​សួរ​ឡើង​ស្រាប់តែ​ចុះ​ទៅ​…​រត់គេច​ទាំង​ប្តី​ទាំង​ប្រពន្ធ(មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​បាន​ចុះ​ប្រតិបត្តិការ​ដោយ​ធ្វើការ​ឆែកឆេរ​ទៅ​លើ​ជនសង្ស័យ​ម្នាក់ ខណៈ​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់តែ​ប្រទះ​ឃើញ​គ្រឿងញៀន​នៅ​ជាប់​នឹង​ខ្លួន លុះ​សួរ​ចម្លើយ​ចុះឡើង​ៗ ឈាន​ដល់​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ម្នាក់​ទៀត លុះ​ដឹងខ្លួន​ទាន់​ក៏​រត់គេច​ខ្លួន​ទាំង​ប្តី​ប្រពន្ធ ។ ចំណែក​សមត្ថកិច្ច​នគរបាល​បន្ត​រុករក​ឃើញ​កញ្ចប់​ថ្នាំ​ញៀន​នៅ​ក្នុង​បរិវេណ​ផ្ទះ…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​បាន​ចុះ​ប្រតិបត្តិការ​ដោយ​ធ្វើការ​ឆែកឆេរ​ទៅ​លើ​ជនសង្ស័យ​ម្នាក់ ខណៈ​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់តែ​ប្រទះ​ឃើញ​គ្រឿងញៀន​នៅ​ជាប់​នឹង​ខ្លួន លុះ​សួរ​ចម្លើយ​ចុះឡើង​ៗ ឈាន​ដល់​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ម្នាក់​ទៀត លុះ​ដឹងខ្លួន​ទាន់​ក៏​រត់គេច​ខ្លួន​ទាំង​ប្តី​ប្រពន្ធ ។

ចំណែក​សមត្ថកិច្ច​នគរបាល​បន្ត​រុករក​ឃើញ​កញ្ចប់​ថ្នាំ​ញៀន​នៅ​ក្នុង​បរិវេណ​ផ្ទះ ហើយនឹង​សុំ​គោលការណ៍​ព្រះរាជអាជ្ញា ដើម្បី​បិទ​ផ្ទះ​ជនសង្ស័យ​ជា​បណ្តោះអាសន្ន ។ ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​ឈាន​ដល់​រក​ឃើញ​ក្នុង​បរិវេណ​ផ្ទះ​អ្នក​ចែកចាយ​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះសំណាក់​៤០​បន្ទប់ ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា ជន​ឈ្មោះ វុន សំ​អូន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ប្រទះ​ឃើញ​មាន​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​តូច ។ លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​រូប​នេះ​រួច​បាន​ចម្លើយ​សារភាព​លោក​ក៏​បាន​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឈាន​ដល់​ធ្វើការ​ចុះ​ទៅ​ឆែកឆេរ​លំនៅ​ឋាន​របស់​មុខសញ្ញា​ចែកចាយ​ម្នាក់​ទៀត​ឈ្មោះ សាន់ ស៊ា​ក ភេទ​ស្រី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប៉ុន្តែ​ម្ចាស់ផ្ទះ​បានដឹង​ខ្លួន​ទាន់​ក៏​រត់គេច​ខ្លួន​បាត់​លុះ​កម្លាំង​ធ្វើការ​ឆែកឆេរ​នៅ​ក្នុង​បរិវេណ​ផ្ទះ ស្រាប់តែ​ប្រទះ​ឃើញ​មាន​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ម៉ា​ទឹកកក​ចំនួន​០៣​កញ្ចប់ លាក់​ទុក​នៅ​គំនរ​ដុំ​ថ្ម ក្នុង​របង​ផ្ទះ​ជនសង្ស័យ​តែ​ម្តង ។

ចំណែក​លោក សោម ប៉ឹម ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​គ្រឿងញៀន​បានឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​រួច​មក​ខាង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ដោយ​មិន​មានការ​សម្របសម្រួល​អ្វី​នោះ​ទេ ហើយ​បើសិនជា​ខាង​តុលាការ​ចាត់ការ​យ៉ាងណា​ខាង​លោក​ក៏​មិនដឹង​នោះ​ដែរ ព្រោះ​ផុត​ពី​ដៃ​របស់​ខ្លួន​ហើយ ។ លោក​បន្ត​ថា ទោះបីជា​យ៉ាងណា​ក៏​មិន​អាច​ធ្វើការ​សម្របសម្រួល​ដោះ​លែង​ជនសង្ស័យ​ខាងលើ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ