ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ចិន​ថ្មី​បង្ហាញ​ពី​វឌ្ឍនភាព​រវាង​ទំនាក់ទំនង​ចិន​-​កម្ពុជា និង​ជំហរ​ជួយ​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សន្យា​ទប់ស្កាត់​អំពើ​ពុក​រលួយ​ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​ការ​រំលោភ​បំពាន​ដោយ​ប្រើ​អំណាច ដើម្បី​បម្រើ​ប្រយោជន៍​បុគ្គល និង​បក្សពួក និង​ការពារ​សិទ្ធ​របស់​ពលរដ្ឋ​ពោល គឺ​ពង្រឹង​អភិបាលកិច្ច​ល្អ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ​សមធម៌…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សន្យា​ទប់ស្កាត់​អំពើ​ពុក​រលួយ​ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​ការ​រំលោភ​បំពាន​ដោយ​ប្រើ​អំណាច ដើម្បី​បម្រើ​ប្រយោជន៍​បុគ្គល និង​បក្សពួក និង​ការពារ​សិទ្ធ​របស់​ពលរដ្ឋ​ពោល គឺ​ពង្រឹង​អភិបាលកិច្ច​ល្អ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព ។

នេះ​បើ​តាម​លោកស្រី​ឧ​បក​នាយក​រដ្ឋមន្ត្រី​ម៉ែ​ន​សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច ។ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថ្មី​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា ឆ្នាំ​២០១៩​នៅ​ទីស្តីការក្រសួង​លោកស្រី​ឧ​បក​នាយក​រដ្ឋមន្ត្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន បាន​ឯកភាព​គាំទ្រ ចំពោះ​បេស​កម្ម​ការទូត​របស់​លោក វ៉ាង វិ​ន​ធាន ដែល​កន្លង​មក​ក៏​ដូច​ជា បច្ចុប្បន្ន​កម្ពុជា​នឹង​ចិន​នៅ​តែ​ជា​មិត្ត​ល្អ ពិសេស​គ្រា​ដែល​កម្ពុជា​ជួប​ការ​លំបាក​រដ្ឋាភិបាល​ចិន​តែងតែ​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​លើ​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ។

លោកស្រី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​ការ​គាំទ្រ​នយោបាយ​ចិន​តែ​មួយ និង​នយោបាយ ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ ។ សូម​គាំទ្រ​អនុវត្ត​ចំពោះ​អនុស្សា​រណៈ​ចំនួន​៨ ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ ក្រោម​អធិបតីភាព​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​កាលពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ចិន​ព្រោះ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​មាន​ភារកិច្ច​ធ្វើ​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការងារ​តាមដាន​ការ​អនុវត្ត​ច្បាប់​ទប់ស្កាត់​អំពើ​ពុក​រលួយ ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​ការ​រំលោភ​បំពាន​ដោយ​ប្រើ​អំណាច ដើម្បី​បម្រើ​ប្រយោជន៍​បុគ្គល និង​បក្សពួក និង​ការពារ​សិទ្ធ​របស់​ពលរដ្ឋ​ពោល គឺ​ពង្រឹង​អភិបាលកិច្ច​ល្អ​ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព ។

ក្នុង​ជំនួប​នោះ​ដែរ​លោក​ឯកអគ្គរដ្ឋទូត​ចិន​ក៏​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​ថ្មី​របស់​កម្ពុជា​ជាមួយនឹង​ចិន​ដែល​ត្រូវ​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៩​នេះ ដោយ​ចិន​ប្រកាស​គាំទ្រ​ជួយ​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច​គ្រា​ដែល​កម្ពុជា​កំពុង​ទទួល​រង​នូវ​ការ​ដាក់​សម្ពាធ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​។ ជាមួយនឹង​ជំហរ​ដ៏​រឹង​មាំ​របស់​រដ្ឋាភិបាល​ចិន​នា​ពេល​នេះ​លោក​អគ្គរដ្ឋទូត​ថ្មី​បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សារ​ណ​ចំនួន​៨​រួច​ហើយ​នៅ​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៩​នេះ​កាលពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែមករា ។

លោក​បាន​រំលឹក​ពី​ខ្លឹមសារ​សំខាន់​ៗ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ចិន ពិសេស​ការ​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​កម្ពុជា​តាម​រយៈ​ការ​នាំ​អង្ករ​ពី​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំ​២០១៩​ទៅ​កាន់​ប្រទេស​ចិន ហើយ​ចិន​នឹង​ជួយ​កម្ពុជា​ក្នុង​ទំ​ហ៊ំ​ទឹកប្រាក់​ប្រមាណ​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ចាប់ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២១ និង​បង្កើន​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​កម្ពុជា​ឲ្យ​បាន​៥​លាន​នាក់ ក្នុងឆ្នាំនេះ និង​ឆ្នាំ​បន្ទាប់ ព្រមទាំង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំង​២​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ទូត​ចិន​ថ្មី​រូប​នេះ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី ម៉ែ​ន សំ​អន ដែល​បាន​សហការ​ជួយ​ដល់​បេសកកម្ម​របស់​មន្ត្រី​ការទូត​ចិន​កន្លង​មក​ឲ្យ​ទទួល​បាន​ជោគជ័យ ហើយ​ក៏​សុំ​ការ​ណែនាំ​បន្ត​ទៀត ដើម្បី​ឲ្យ​បេសកកម្ម​ការទូត​របស់​លោក​លើក​នេះ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ