ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP៖ ការ​ប្រើ​ឡូ​ហ្គោ​អតីត​បក្ស​ប្រឆាំង​ជា​ការ​រំលោ.ភច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ការ​បន្ត​ប្រើ​ឡូ​ហ្គោ អតីត​បក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​រំលោភច្បាប់​ហើយនឹង​ត្រូវ​ទទួលទោស ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ខណៈ​ដែល​អតីត​បក្ស​សង្គ្រោះ​ជាតិ​នៅ​បន្ត​ប្រើ​ឡូ​ហ្គោ​រូប​ព្រះអាទិត្យ​ដែល​និមិត្តសញ្ញា​របស់​បក្ស​ដដែល…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ការ​បន្ត​ប្រើ​ឡូ​ហ្គោ អតីត​បក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​រំលោភច្បាប់​ហើយនឹង​ត្រូវ​ទទួលទោស ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ខណៈ​ដែល​អតីត​បក្ស​សង្គ្រោះ​ជាតិ​នៅ​បន្ត​ប្រើ​ឡូ​ហ្គោ​រូប​ព្រះអាទិត្យ​ដែល​និមិត្តសញ្ញា​របស់​បក្ស​ដដែល ។ ជាង​នេះ​អតីត​បក្ស​នេះ​តែងតែ​ចេញ​សេចក្តី​ថ្លៃ​ង​ការ​នានា ដោយ​ប្រើ​រូប​ឡូ​ហ្គោ​បក្ស​ថែម​ទៀត ។

លោក សុខ ឥ​សាន បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨​មក​រា ថា អតីត​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​រួច​ហើយ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ដូច្នេះ​រាល់​រចនាសម្ព័ន្ធ​ឡូ​ហ្គោ​របស់​អតីត​បក្ស​នេះ​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់​ហើយ ។

លោក​បញ្ជាក់​ថា​« បើ​មាន​អ្នក​ណា​ប្រើប្រាស់​ទៀត គឺជា​ទ​ង្វើ​ខុសច្បាប់​ដោយសារ​ប្រឆាំង​នឹង​សាលដីកា​សា្ថ​ពរ និង​បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល​មាន​ន័យ​ថា ប្រឆាំង​ច្បាប់​»​។ លោក​បន្ថែម​ថា សមត្ថកិច្ច​មាន​ភារកិច្ច​អនុវត្ត​ច្បាប់ ណែនាំ​ឲ្យ​មាន​ករ​គោរព​និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​បើ​នៅ​តែ​រឹងទទឹង​ត្រូវ​មាន​វិធាន​ការណ៍​ទប់ស្កាត់ និង​បង្ក្រាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ