ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​អាច​ជួយ​ដក​កម្ម​អាក្រក់ពី​យើង​បាន​ទេ ?

5 ឆ្នាំ មុន

បុគ្គល​ដទៃ​ក្តី ស្តេច​ផែនដី​ក្តី ព្រះ​បរម​សាស្តា​នៃ​យើង​ក្តី មិនមែន​ជា​បុគ្គល​ដែល​យើង​ត្រូវ​គោរព​បួងសួង​សូម​នូវ​ការ​អភ័យទោស ឬ​ស្នើ​សុំ​ឱ្យ​ដក​កម្ម​អាក្រក់​ចេញ​អំពី​ខ្លួន​យើង​នោះ​ទេ ។ បុគ្គល​មិន​គប្បី​មាន​ជំនឿ​ទៅ​លើ​អ្នក​ខាងក្រៅ​ណាមួយ ដែល​យើង​គួរតែ​សុំ​នូវ​ការ​អត់ឱន​ទោស ឬ​គោរព​បូជា​ដើម្បី​ឲ្យ​រួច​ចាក​កម្ម​ពៀរ​នោះ​ឡើយ ។…

បុគ្គល​ដទៃ​ក្តី ស្តេច​ផែនដី​ក្តី ព្រះ​បរម​សាស្តា​នៃ​យើង​ក្តី មិនមែន​ជា​បុគ្គល​ដែល​យើង​ត្រូវ​គោរព​បួងសួង​សូម​នូវ​ការ​អភ័យទោស ឬ​ស្នើ​សុំ​ឱ្យ​ដក​កម្ម​អាក្រក់​ចេញ​អំពី​ខ្លួន​យើង​នោះ​ទេ ។

បុគ្គល​មិន​គប្បី​មាន​ជំនឿ​ទៅ​លើ​អ្នក​ខាងក្រៅ​ណាមួយ ដែល​យើង​គួរតែ​សុំ​នូវ​ការ​អត់ឱន​ទោស ឬ​គោរព​បូជា​ដើម្បី​ឲ្យ​រួច​ចាក​កម្ម​ពៀរ​នោះ​ឡើយ ។ ប្រសិនបើ​ពុទ្ធសាសនិក​ចង់​សុំ​នូវ​ការ​កម្ចាត់​បង់​កម្ម​អាក្រក់​ចេញពី​ខន្ធ​សន្តាន​របស់​ខ្លួន​នោះ មាន​តែ​មនុស្ស​ម្នាក់​គត់ គឺ​ខ្លួន​យើង​ហ្នឹងឯង ដោយ​ការ​វៀរចាក​ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ វាចា ចិត្ត​ឱ្យ​អស់ពី​ខន្ធ​សន្តាន ហើយ​ងាក​មក​ធ្វើអំពើ​ជា​កុសល​វិញ អំពើអាក្រក់​នោះ​នឹង​បាត់​សូន្យ​ទៅ​ដោយ​ឯង​ៗ ។

នៅ​ក្នុង​គម្ពីរ​ពុទ្ធសាសនា​បាន​បញ្ជាក់​ច្បាស់​ណាស់​ថា ថ្វីបើ​បុណ្យ​និង​បាប​មិន​អាច​ទាញ​យក​មក​ស៊ីសង​គ្នា​បាន​មែន តែ​ទោះជា​យ៉ាងណា​បុណ្យ​មាន​អានុភាព​ជាង​បាប អាច​ទាញ​មនុស្ស​ដែល​ធ្លាក់​នរក ឱ្យទៅ​នៅ​ឋានសួគ៌​បាន ។