ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​ហេតុ ដែល​តែង​បិទ​បាំង​ពី​ជំងឺ​កញ្ញា​ខេមរៈ​ស្រី​ពៅ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កាលពី​​យប់ថ្ងៃទី​២៧ មករា ​មហាជន​ជា​ច្រើននាក់ ​បាន​ទៅ​ចោមរោម​​​នៅ​​ព្រ​លាន​យន្ត​ហោះ​​អន្តរជាតិ​-ភ្នំពេញ​ ដើម្បី​ចាំ​ចូលរួម​ការ​ដង្ហែ​សព​តារា​ចម្រៀង​ខេមរៈ ស្រពៅ ​ដែលមកដល់​​មាតុភូមិ​វិញ ។…

រាជធានីភ្នំពេញ ៖ ​កាលពី​​យប់ថ្ងៃទី​២៧ មករា ​មហាជន​ជា​ច្រើននាក់ ​បាន​ទៅ​ចោមរោម​​​នៅ​​ព្រ​លាន​យន្ត​ហោះ​​អន្តរជាតិ​-ភ្នំពេញ​ ដើម្បី​ចាំ​ចូលរួម​ការ​ដង្ហែ​សព​តារា​ចម្រៀង​ខេមរៈ ស្រពៅ ​ដែលមកដល់​​មាតុភូមិ​
វិញ ។ ​ស្ថិត​ក្នុងពេលរង់ចាំដ៏ក្រៀមក្រំ និងក្ឌុកក្តួលនេះ ខណៈសពប្អូនមកដល់នោះ ស្រាប់តែ​ឃើញ​លោក​ខេមរៈ សិរីមន្ត​ ​​យំនិងទន់ខ្លួនតែមត្ង និង​​យកដៃ​ខ្ទប់​មុខ​​នៅ​​ចំពោះ​សព​ប្អូន​ខ្លួន ​ដែល​​ធ្វើឱ្យ​ម្នាក់​​ៗឃើញ​ទប់​ទឹក​ភ្នែក​មិន​បានឡើយ ​។

បងប្រុសម្នាក់ទៀត របស់​​សព​តារា​ចម្រៀង​ខេមរៈ ស្រី​ពៅ គឺ​លោក​ខេ​ម ប៊ុ​ន​ថង បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​​​ថា «ការ​ដែល​ក្រុម​គ្រួសារ​ទាំង​មូល​ព្យាយាម​លាក់​ពី​ជំងឺ​ពិត​របស់​ប្អូន ខេមរៈ ស្រី​ពៅ នា​ពេល​កន្លង​មក គឺ​ក្នុង​បំណង​តែ​ម្យ៉ាង​គត់ គឺជា​ការ​​លើកទឹកចិត្ត​​ដល់​ប្អូនស្រី​របស់​លោក ដើម្បី​កុំ​ឱ្យ​នាង​អស់សង្ឃឹម​ក្នុង​ជីវិត​។ លោក​​បន្ត​​ថា «​ខ្ញុំ​មាន​បងប្អូន​៦​នាក់ (​ស្រី​៣) ។ ហើយ​ខ្ញុំ​ជា​កូន​ទី​២ ឯ​​ស្រី​ពៅ ជា​កូនពៅ​គេ ។ រឿង​ដែល​ក្រុម​គ្រួសារ​ខ្ញុំ បាន​​លាក់​ពី​​ជំងឺ​ស្រី​ពៅកាល​កន្លង​​មកនោះ​ គឺ​គ្មាន​បំណង​ណា​​ផ្សេងទេ ប៉ុន្តែ​ដើម្បី​លើកទឹកចិត្ត​ដល់​ស្រី​ពៅប៉ុណ្ណោះ ​។

ក្រុម​គ្រួសារ​មិន​ចង់​និយាយ​​ថា គាត់​ឈឺ​ធ្ងន់​អីចឹង​ទេ ដើម្បី​កុំ​ឱ្យម្ចាស់​ខ្លួន​នាង​​​អស់សង្ឃឹម ព្រោះ​តែ​ការ​ចំណាយ​​​​ថវិកា​ព្យាបាល​អស់​ច្រើន​ ដោយបានបញ្ជូនទៅ​​ព្យាបាល​នៅ​ពេទ្យ​ថៃ​ជាង​៣​ឆ្នាំ ។ ហើយ​​ចុង​ក្រោយ គឺ​នៅ​ឥណ្ឌានេះ មាន​រយៈពេល​ជាង​៣​ខែមកហើយ​​ ។

​អុី​ចឹង ​គ្រាន់តែ​និយាយ​ឱ្យ​គ្នា​មាន​សង្ឃឹម​​ប៉ុណ្ណឹង ធ្វើ​មិន​បាន​ទេ​អី? តាម​ពិត ប្អូន​ខ្ញុំ​មាន​ជំងឺ​សួតនិង​ក្រលៀន ហើ​ឮ​ថា ពេទ្យ​នៅ​ឥណ្ឌាពូកែ​ព្យាបាល​ខាង​ជំងឺ​ហ្នឹង ទើប​ក្រុម​គ្រួសារ​សម្រេចចិត្ត​បញ្ជូន​​ទៅ​ព្យាបាល​នៅ​ឥណ្ឌា ។ ​

គួររំលឹកថា កញ្ញាខេមរៈ ស្រីពៅ ​​បាន​​ទទួលមរណភាពនៅមន្ទីរពេទ្យឥណ្ឌា កាលពី​ថ្ងៃ​ទី​២៥​មករា ឆ្នាំ​២០១៩ ដែល​បាន​ធ្វើឱ្យ​​គ្រប់​គ្នា ពិសេស​គឺអ្នកគាំទ្រនាង​ មានការភ្ញាក់​ផ្អើល និង​អាឡោះ​អាល័យ​​ខ្លាំង​​
ណាស់ ​។

សព​ខេមរៈ ស្រី​ពៅ​ នឹង​ដង្ហែ​ចេញពី​គេហដ្ឋាន​នៅ​វេលា​ម៉ោង​១២​ និង​៦​នាទី​ថ្ងៃ​ចន្ទ​២៨ មក​រា ២០១៩​នេះ​ទៅ​កាន់​វត្ត​សំរោង​អណ្តែត​ ។ ហើយនឹង​​បូជា​រំលា​យ​នៅ​ម៉ោង​១ ​និង​១៥​នាទី​រសៀល​ដដែល ​។​

សូម​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ និង​សិល្បករ​ អញ្ជើញ​ចូលរួម​ដង្ហែ​​​ឱ្យ​បាន​ច្រើនតាម​ការ​ចង់បាន​របស់​ក្រុម​គ្រួសារ​ៃន សព​​ផង ។ ​

អត្ថបទសរសេរ ដោយ