ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បញ្ជូន​ទៅតុលាការ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​ខេ​ទឹកកក​ចំនួន​៩​កូន​ថង់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩​។ ជនសង្ស័យ​ចំនួន​៥​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​កន ឈុ​ន​លី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​ខេ​ទឹកកក​ចំនួន​៩​កូន​ថង់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩​។

ជនសង្ស័យ​ចំនួន​៥​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​កន ឈុ​ន​លី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ២-​ឈ្មោះ កន សេង​យី ហៅ​យ៉េ​ស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ៣-​ឈ្មោះ រី សុខ​រ៉ា​ន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៤-​ឈ្មោះ ឆាន់ វ៉ា​ន់​ដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​៥-​ឈ្មោះ ស៊ុម ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៥​នាក់​ស្នាក់​នៅ​ក្រុង​សិរី​សោភ័ណ​។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ និង​វត្ថុ​តាង​រួម​មាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​(​ខេ​ទឹកកក​)​ចំនួន​៩​ថង់​តូច​ស្មើ​២,៤៨​ក្រាម មធ្យោបាយ​ម៉ូតូ​២​គ្រឿង ដែល​សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា រាល់​បទល្មើស​គ្រឿង
ញៀន​បាន​ដាក់​វិធានការ​ដល់​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្រុក ក្រុង ត្រូវ​មាន​វិធានការ​បង្ក្រាប​លុប​បំបាត់ ហើយ​ជាក់ស្តែង​បាន​បង្ក្រាប​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ