ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​តារាចម្រៀង​ខេមរៈ ស្រី​ពៅ នឹង​មក​ដល់​ស្រុក​ខ្មែរ​ហើយ​យប់​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព​តារាចម្រៀង​នាង ខេមរៈ ស្រី​ពៅ បាន​មក​ដល់​ស្រុក​ខ្មែរ​នៅ​ព្រលប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩​នេះ​ហើយ ដើម្បី​ត្រៀម​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បើ​តាម​បង​តារាចម្រៀង​រូប​នេះ​លោក…

រាជធានី​ភ្នំពេញ ៖ សព​តារាចម្រៀង​នាង ខេមរៈ ស្រី​ពៅ បាន​មក​ដល់​ស្រុក​ខ្មែរ​នៅ​ព្រលប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩​នេះ​ហើយ ដើម្បី​ត្រៀម​ធ្វើបុណ្យ​តាម​ប្រពៃណី​។

បើ​តាម​បង​តារាចម្រៀង​រូប​នេះ​លោក ខេមរៈ ភា​រុណ បាន​អះអាង​ថា សព​ប្អូនស្រី​របស់​លោក​បាន​មក​ដល់​ប្រទេស​វិញ​អំឡុង​ម៉ោង​៧​យប់ ក្រោយ​ពី​រៀបចំ​ពិធី​យក​សព​ចេញពី​ប្រទេស​ឥណ្ឌា​។ លោក​បញ្ជាក់​ថា សព​ប្អូនស្រី​របស់​លោក​បាន​យក​មក​ដល់​ប្រទេស​ថៃ មុន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ដដែល ខណៈ​ពេល​ដែល​ពិធីបុណ្យ​បាន​រៀបចំ​ទុកជា​ស្រេច​នៅ​គេហដ្ឋាន​លោក ខេមរៈ ភា​រុណ​។

បើ​តាម​លោក ភា​រុណ ពិធី​៧​ថ្ងៃ​សព​ប្អូនស្រី​របស់​លោក​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩​។ លោក ខេមរៈ ភា​រុណ អះអាង​បន្ថែម​ថា អំឡុង​ពេល​ដឹក​សព​ប្អូនស្រី​មក​តាម​ផ្លូវលោក​ពិតជា​មានការ​អាឡោះអាល័យ​នឹង​ពាក្យ​សម្តី​ដែល​ប្អូនស្រី​បាន​និយាយ ជា​ពិសេស​ម្តាយ​របស់​លោក​បាន​ហៅ​កូនស្រី​ឲ្យ​ទៅ​ផ្ទះ​ស្ទើរ​មិន​ដាច់​។ យ៉ាងណា​លោក​បាន​ថ្លែង​ដល់​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​ដែល​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក​នា​ពេល​នេះ​។

តារាចម្រៀង ខេមរៈ ស្រី​ពៅ ប្អូន​តារាចម្រៀង ខេមរៈ សិរីមន្ត បាន​ទទួលមរណភាព​នៅ​មន្ទីរពេទ្យ​ប្រទេស​ឥណ្ឌា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៩​។ ក្រុម​គ្រួសារ​របស់​លោក ខេមរៈ សិរីមន្ត បាន​បញ្ជាក់​ថា តាម​ការ​ពិត ខេមរៈ ស្រី​ពៅ មាន​ជំងឺ​សួត និង​ក្រលៀន​ធ្ងន់ធ្ងរ ៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ​មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​នោះ​ទេ ពោល​គឺ​ទើបតែ​រយៈពេល​២​ខែ​នេះ នាង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទើប​ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ជា​អកុសល​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​នាង​បាន​ឡើយ​។

ដំណឹង​នេះ ពិតជា​ដំណឹង​ដ៏​សោកសៅ និង​ក្ដុកក្ដួល​ជាទី​បំផុត​សម្រាប់​ក្រុម​គ្រួសារ​តារាចម្រៀង ខេមរៈ សិរីមន្ត ក៏​ដូច​ជា​អ្នកសិល្បៈ​ទូ​ទាំង​ប្រទេស​ដែល​បាន​បាត់បង់​អ្នកសិល្បៈ​ម្នាក់​ប្រកបដោយ​សមត្ថភាព​ខ្ពស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ