ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid ចង់​យក​កីឡាករ​តម្លៃ​១១៨​លាន​ដុល្លារ ជំនួស​កន្លែង Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Real Madrid ដែល​កំពុង​តែ​រក​កីឡាករ​ជំនួស​កៅអី​របស់ Ronaldo បាន​រក​ឃើញ​កីឡាករ​សម្រាប់​កន្លែង​នោះ​ហើយ​។ គេ​គឺជា​កីឡាករ​តម្លៃ​ខ្លួន…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Real Madrid ដែល​កំពុង​តែ​រក​កីឡាករ​ជំនួស​កៅអី​របស់ Ronaldo បាន​រក​ឃើញ​កីឡាករ​សម្រាប់​កន្លែង​នោះ​ហើយ​។ គេ​គឺជា​កីឡាករ​តម្លៃ​ខ្លួន ១១៨​លាន​ដុល្លារ Paulo Dybala នៅ​ក្លិប Juventus​។

កីឡាករ Dybala រក​គ្រាប់​បាល់​បាន​៥៤​គ្រាប់ ក្នុង​ការ​ប្រកួត Serie A ១១៦​ដង ហើយ​កំពុង​តែ​គិតគូរ​ទៅ​កាន់ Real Madrid​។ ខណៈ​នេះ​ទាំង Real Madrid និង Man City កំពុង​តែ​ចាប់អារម្មណ៍​កីឡាករ​ម្នាក់​នេះ​។

ដោយសារ​តែ​បែប​នេះ​ហើយ ក្លិប​អេ​ស្ប៉ា​ញ Real Madrid ត្រៀម​លុយ​១១៨​លាន​ដុល្លារ សម្រាប់​កីឡា​ករ​សេះបង្កង់​ម្នាក់​នេះ ដែល​នឹង​ធ្វើ​ឱ្យ​រូបគេ​ក្លាយទៅជា​កីឡាករ​លំដាប់​ទី​២ ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Dybala គឹ​ជា​មិត្ត​រួម​ក្រុម​ជាមួយនឹង Ronaldo​។ Real Madrid ក្រោយ​ពី​បាត់បង់ Ronaldo ទៅ Juventus ពេល​នេះ​ចង់​យក​កីឡាករ​ម្នាក់​ពី Juventus វិញ ដើម្បី​មក​ជំនួស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ