ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​របស់​ក្រុមហ៊ុន​មួយកន្លែង​​ត្រូវ​គេ​ជួយ​រួច​ផុត​ពី​សេចក្តីស្លា.ប់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ជា​កម្មករ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ឡើង​អូស​ខ្សែ​មិត្ត​ហ្វូ​ន ដើម្បី​ត​បណ្តាញ​នៅ​លើដំបូល​ស​ង្ក័​សី​របស់​ហាង​លក់​ម៉ូតូ​​មួយកន្លែង​ ត្រូវ​ខ្សែភ្លើង​ឆក់​ជាប់​នៅ​លើដំបូល បណ្តាល​ឱ្យ​របួសធ្ងន់ កុំ​តែ​បាន​ប៉ូលិស​ស្រុក​ឃើញ​ជួយ​ទាន់ កុំ​អី​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បាត់​ទៅ​ហើយ​។ ហេតុការណ៍​ខាងលើ​បាន​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែមករា…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ជា​កម្មករ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ឡើង​អូស​ខ្សែ​មិត្ត​ហ្វូ​ន ដើម្បី​ត​បណ្តាញ​នៅ​លើដំបូល​ស​ង្ក័​សី​របស់​ហាង​លក់​ម៉ូតូ​​មួយកន្លែង​ ត្រូវ​ខ្សែភ្លើង​ឆក់​ជាប់​នៅ​លើដំបូល បណ្តាល​ឱ្យ​របួសធ្ងន់ កុំ​តែ​បាន​ប៉ូលិស​ស្រុក​ឃើញ​ជួយ​ទាន់ កុំ​អី​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បាត់​ទៅ​ហើយ​។

ហេតុការណ៍​ខាងលើ​បាន​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើដំបូល​ហាង​លក់​ម៉ូតូ​មួយកន្លែង​ មុខ​ផ្សារ​ដំ​ដែក នៅ​ជាប់​នឹង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ក្នុងភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​ស្រុក​សូទ្រនិគម​បាន​ប្រាប់​នៅ​វេលា​ម៉ោង​១១​និង​៥៣​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ នេះ​ថា នៅ​ក្នុង​មូលដ្ឋាន​របស់​លោក មាន​ករណី​កម្មករ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​នៅ​លើដំបូល​ហាង​លក់​ម៉ូតូ​មួយកន្លែង​ ដែល​នៅ​ជាប់​នឹង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​តែ​ម្តង ។

លោក​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ កែវ ធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​កម្មករ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្នា សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។

មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ឡើង​ទៅ​អូស​ខ្សែភ្លើង​មិត្ត​ហ្វូ​ន​កាត់​លើដំបូល​ហាង​លក់​ម៉ូតូ​​មួយកន្លែង​​នៅ​ជាប់​នឹង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម បណ្តា​ឱ្យ​ខ្សែភ្លើង​ឆក់​ជន​រង​គ្រោះ​តែ​ម្តង ។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់ បណ្ដាល​ឱ្យ​រង​របួស​ឆេះ​ស្លោ​កជើង ខាងឆ្វេង និង​ដើមទ្រូង តែ​ពុំ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ព្រោះ​ពេល​កើតហេតុ កម្លាំង​នគរបាល​បាន​បញ្ជូន​ជន​រង​គ្រោះ​យក​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម ដើម្បី​ជួយ​សង្គ្រោះ​ភ្លាម​ៗ​នោះ​ផង​ដែរ​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​បាន​ធូរស្បើយ​ខ្លះ​ហើយ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​កំពុង​ឱ្យ​នៅ​សម្រាក​ក្នុង​មន្ទីរពេទ្យ ដើម្បី​តាមដាន​ជា​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ