ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​លោក​ត្រាំ​ចុះ​ញ៉ម​ដើម្បី​ចាក​ចេញពី​ SHUTDOWN

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រោម​ទម្ងន់​នៃ​ការ​គាបសង្កត់​ខាង​នយោបាយ ទីបំផុត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ សុខចិត្ត​បោះបង់​ចោល​បណ្ដោះអាសន្ន ការ​ទាមទារ​ហិរញ្ញវត្ថុ​សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំ​ដែន​ជាមួយ​ម៉ិក​ស៊ិ​ក ដើម្បី​អាច​ចាកចេញ ពី​SHUTDOWN​ដែល​អូស​បន្លាយពេល​យូរ​បំផុត ជា​ប្រវត្តិ​សាស្ត្រ​របស់​សហរដ្ឋអាមេរិក​។ ស្ថិត​ក្រោម​ការ​គាបសង្កត់​ខ្លាំង​បំផុត​មួយ…

សហរដ្ឋអាមេរិក ៖ ក្រោម​ទម្ងន់​នៃ​ការ​គាបសង្កត់​ខាង​នយោបាយ ទីបំផុត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ សុខចិត្ត​បោះបង់​ចោល​បណ្ដោះអាសន្ន ការ​ទាមទារ​ហិរញ្ញវត្ថុ​សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំ​ដែន​ជាមួយ​ម៉ិក​ស៊ិ​ក ដើម្បី​អាច​ចាកចេញ ពី​SHUTDOWN​ដែល​អូស​បន្លាយពេល​យូរ​បំផុត ជា​ប្រវត្តិ​សាស្ត្រ​របស់​សហរដ្ឋអាមេរិក​។

ស្ថិត​ក្រោម​ការ​គាបសង្កត់​ខ្លាំង​បំផុត​មួយ លោក​ត្រាំ​ទីបំផុត យល់ព្រម​តាម​អ្វី​ដែល​ពួក​អ្នក​ប្រជាធិបតេយ្យ​ទាមទារ ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ដើម្បី​ចាក​ចេញពី​ភាព​ទ័លច្រក​ខាង​ថវិកា មុន​ពេលធ្វើការ​ចរចា​ជា​ថ្មី​លើ​បណ្ដា​វិធានការ​ត្រួតពិនិត្យ​អន្តោប្រវេសន៍​លួចលាក់​។

ក្រោយ​រយៈពេល​ជាង​១​ខែ​នៃ​ការ​ស្ទះ​ថវិកា ប៉ះពាល់​ដល់​មន្ត្រី​រដ្ឋការ​៨០០.០០០​នាក់ ដែល​ដាច់​ប្រាក់ខែ លោក​ត្រាំ​និយាយ​ថា​លោក​មាន​មោទនភាព ប្រកាស​ពី​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់​SHUTDOWN​មួយ​ផ្នែក ដោយ​កិច្ចព្រមព្រៀង​នេះ​គ្រោង​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​បណ្ដា​ផ្នែក​សហព័ន្ធ​រហូត​ដល់​ថ្ងៃ​ទី​១៥​កុម្ភៈ​។ សភា​ទីបំផុត​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២៥​មក​រា ជា​ឯកច្ឆ័ន្ទ​លើ​កិច្ចព្រមព្រៀង​នោះ ដែល​នៅ​សល់​តែ​ការ​ចុះហត្ថលេខា​របស់​លោក​ត្រាំ​ប៉ុណ្ណោះ​។

លោក​CHUCK SCHUMER ប្រមុខ​ក្រុម​ព្រឹទ្ធ​សមាជិក នៃ​គណបក្ស​ប្រជាធិបតេយ្យ និយាយ​ថា នោះ​ជា​ជោគជ័យ​មួយ​របស់​យើង​រួច​យើង​សង្ឃឹមថា លោក​ត្រាំ​នឹង​ចង​ចាំ​ចំពោះ​មេរៀន​នេះ​។

ទោះបី​យ៉ាងណា​លោក​ត្រាំ​បាន​គំរាម​ពី​ការ​ស្ទះ​ថ្មី​នៃ​ថវិកា ចាប់ពី​ថ្ងៃ​ទី​១៥​កុម្ភៈ​ទៅ ប្រសិនបើ​កុង​សង់​ស៊ុ​ស​មួយ មិន​ត្រូវ​បាន​រក​ឃើញ​លើ​គម្រោង​កសាង​ជញ្ជាំង​ព្រំដែន​របស់​លោក​ទេ​នោះ​។ លោក​រហូត​ដល់​លើក​ពី​ការ​ប្រកាស​សភាពការណ៍​បន្ទាន់​មួយ​ផង ដែល​អាច​ឲ្យ​លោក​ប្រើ​អំណាច​វិសាមញ្ញ​នានា​ដើម្បី​វាង​សភា​។ លោក​ត្រាំ​ថា យើង​គ្មាន​ជម្រើស​ណា​ក្រៅពី​កសាង​ជញ្ជាំង​ដ៏​រឹង​មាំ​មួយ​ឬ​របាំង​ដែក​មួយ​ឡើយ​។

យោង​តាម​ពួក​អ្នកវិភាគ​ថា​SHUTDOWN​មួយ​រយៈពេល​យូរ​នេះ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ខាតបង់​យ៉ាង​តិច​៦​ពាន់​លាន​ដុល្លារ រហូត​មក​ដល់​ថ្ងៃ​ទី​២៥​មក​រា គឹ​លើស​ពី​ទឹកប្រាក់​៥,៧​ពាន់​លាន​ដុល្លារ ដែល​សេត​វិមាន​ស្នើ​សុំ​សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិក​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ