ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែច្នៃ​រំសេវយកទៅបោកត្រី បែរជា​ផ្ទុះ​ត្រូវ​…សមត្ថកិច្ច​ថា សង្ឃឹមរស់តិចណាស់​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រត​នះ​គី​រី ៖ បុរស​ជនជាតិ​ដើម​ភាគតិច​ច្រា​យ​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​កែ​ច្នៃ​រំសេវ​ដើម្បី​យក​ទៅ​បោក​ត្រី ស្រាប់តែ​ផ្ទុះ​ត្រូវ​ខ្លួនឯង ដែល​ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​អូរ​តាង ក្នុងភូមិ​ដ​ធំ…

ខេត្ត​រត​នះ​គី​រី ៖ បុរស​ជនជាតិ​ដើម​ភាគតិច​ច្រា​យ​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​កែ​ច្នៃ​រំសេវ​ដើម្បី​យក​ទៅ​បោក​ត្រី ស្រាប់តែ​ផ្ទុះ​ត្រូវ​ខ្លួនឯង ដែល​ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​អូរ​តាង ក្នុងភូមិ​ដ​ធំ ឃុំ​យ៉ា​ទុង ស្រុក​អូ​យ៉ា​ដាវ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ពូ​យ យុ​ច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ច្រា​យ មុខរប​កសិករ រស់នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាងលើ​។

សមត្ថកិច្ច​ដដែល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​យក​កំប៉ុង​ស្រា​បៀ​មួយកែ​​ច្នៃ​ដាក់​រំសេវ រួច​ត​សរសៃអំបោះ​មាន​ប្រវែង​២​ច​ង្អា​ម ដើម្បី​បោក​ត្រី នៅ​ពេល​ជន​រង​គ្រោះ​កំពុង​ធ្វើ​សកម្មភាព​យក​ដែកកេះ​ដុត​សរសៃ​អំ​ដោះ​នោះ ស្រាប់តែ​ផ្ទុះ​ភ្លាម​ៗ​មិន​ទាន់​ទាំង​បាន​បោះ​ចូល​ទៅ​ក្នុង​ទឹក​ផង ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បើ​តាម​ការ​ពិនិត្យ​លើ​ស្នាម​របួស​ឃើញ​ថា ជនរងគ្រោះ​បាន​ដាច់​កដៃ​ខាងស្ដាំ ​និង​​ត្រូវ​របួស​ធ្ងន់​ចំ​ក្បាល និង​ទ្រូង​ បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម ហើយ​នៅ​ថ្ងៃ​ទី​២៧ មក​រា នេះ កោះសន្តិភាព​មិន​បាន​ទទួល​ព័ត៌មាន​លម្អិត​ថា​តើ​សុខភាព​ជន​រង​គ្រោះ​ដល់​កំរិត​ណា​នោះ​ទេ ព្រោះ​មូលហេតុ​ទាក់ទង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អត់​បាន ។

ដោយឡែក​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អូ​យ៉ា​ដាវ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​សង្ឃឹមរ​ស់តិច​ណាស់ ព្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក​។

សមត្ថកិច្ច​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​រតនៈគីរី មេត្តា​បញ្ឈប់​ជា​បន្ទាន់​អំពី​ករណី​កែ​ច្នៃ​រំសេវ​ដើម្បី​យក​ទៅ​បោក​ត្រី គ្មាន​ជំនាញ​ច្បាស់លាស់​នាំ​អោយ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ