ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុងដា PCX150 ស៊េរី​ថ្មី​មាន​វត្ត​មាន​នៅ​លើ​ទីផ្សារ​កម្ពុជា​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាជន​កម្ពុជា ក្រុមហ៊ុន N. C. X. Company Limited បាន​បើក​សម្ពោធ…

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាជន​កម្ពុជា ក្រុមហ៊ុន N. C. X. Company Limited បាន​បើក​សម្ពោធ និង​ចែកចាយ​ម៉ូតូ​ហុងដា PCX150 ស៊េរី​ថ្មី PRIME OF PERFECTION កាលពី​ថ្ងៃ​ទី​២៥ មក​រា នៅ​សណ្ឋាគារ រ៉ូ​ស​វូ​ដ​ភ្នំពេញ អគារ​វឌ្ឍនៈ ជាន់​ទី ៣៦​។

ម៉ូតូ​ហុងដា PCX150 ស៊េរី​ថ្មី ជាមួយនឹង​ការ​រចនា​ដ៏​ទាក់ទាញ បាន​ឆ្លុះ​បញ្ចាំង​ពី​បែបផែន​ជីវិត​ពោរពេញ​ដោយ​ភាព​នាំមុខ​គេ​នៃ​ប្រណីតភាព មោទនភាព និង​ភាព​ជោគជ័យ​របស់​អ្នក ដោយ​រចនា​ថ្មី​ជាមួយ ៖

១- NEW LUXURIOUS SPORT DESIGN ដោយ UNDERSIDE PANEL ពណ៌​ក្រហម ធ្វើ​ឲ្យ​ការ​បើកបរ​កាន់តែ អង់អាច ក្លៀវក្លា​លើស​ពី​ការ​រំពឹង​ទុក និង​ជា​និមិត្តសញ្ញា​នៃ​ប្រណីតភាព​។

២- NEW GOLDEN CAST WHEELS ជា​កង់​មាន​កាំ​ពណ៌​មាស​ថ្មី​ដំបូង​គេ​ដែល​បំពាក់​ជាមួយ​សំបក​កង់​ម៉ាក Michelin បង្កើន​ភាព​ទាក់ទាញ​គ្រប់​ចលនា នា​ពេល​បើកបរ​។

៣- DART LINER LED HEADLIGHT ចង្កៀង​មុខ បំពាក់​ដោយ LED ទំនើប​ជំនាន់​ចុង​ក្រោយ រចនា​ម៉ូ​ដ​យ៉ាង​ល្អ​ប្រណីត បញ្ចេញ​ពន្លឺ​យ៉ាង​ត្រចះ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ឥត​ខ្ចោះ​នៃ​ប្រណីតភាព​។

៤- SUPREME LED TAIL LIGHT DESIGN ភ្លើង​កន្ទុយ​ក្រោយ LED បង្ហាញ​ពី​ពន្លឺ​ដ៏​ទំនើប បង្ហាញ​ពី​ឧត្តមភាព​គ្រប់​ជ្រុងជ្រោយ និង​បង្កើន​នូវ​ការ​ពេញចិត្ត​ដ៏​លើសលុប​។

៥- WELCOME LIGHT ដំបូង​គេ​បង្អស់​មាន​តែ​លើ​ម៉ូតូ​ហុងដា បាន​បំពាក់​លើ ម៉ូតូ​ហុងដា PCX150 ស៊េរី​ថ្មី បង្កើន​នូវ​ឧត​ម្ត​ភាព​ដ៏​លើសលុប​ជាមួយនឹង​ភ្លើង LED ដ៏​ល្អឆើត​។

៦- CONSOLE BOX WITH POWER OUTLET កាន់តែ​ទំនើប​ឈានមុខ​គេ កន្លែង​សាក​ថ្ម ជាមួយ​ប្រអប់​ធំ​ទូលាយ​សម្រួល​ដល់​ការ​ដាក់​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ ធ្វើ​ឱ្យ​ជីវិត​លោក​អ្នក​រស់​រវើក អស់​បារម្ភ​ពី​ការ​អស់​ថ្ម​។

៧- LUGGAGE BOX WITH SEAT STOPPER ឃ្លុប​ក្រោម​កែប​ធំ​ទូលាយ ចំណុះ 28​លី​ត្រ ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ផ្ទុក​មួក​សុវត្ថិភាព និង​ឧបករណ៍​ផ្សេង​ៗ​បាន​ច្រើន​សន្ធឹក​។

លើស​ពី​នេះ​ទៅ​ទៀត ម៉ូតូ​ហុងដា PCX150 ស៊េរី​ថ្មី ក៏​ត្រូវ​បាន​បំពាក់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ​ជា​ច្រើន​ទៀត ៖

១- ESP (ENHANCED SMART POWER) ជា​បច្ចេកវិទ្យា​ទំនើប​ធ្វើ​ឱ្យ​ម៉ាស៊ីន​មាន​ថាមពល​កាន់តែ​ខ្លាំង ជាមួយ​សំឡេង​ស្ងាត់ និង​កាន់តែ​សន្សំ​សំចៃ​សាំង​។

២- COMBI BRAKE ជា​ប្រព័ន្ធ​ហ្វ្រាំង​ផ្គួប ដែល​ហ្វ្រាំង​មុខ និង​ក្រោយ​ធ្វើការ​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​អាច​ធានា​បាន​នូវ​សុវត្ថិភាព​ក្នុង​ការ​បើកបរ​។

៣- IDLING STOP SYSTEM ជា​ប្រព័ន្ធ​ដ៏​ទំនើប​ដែល​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​អ្នក​ឈប់​លើស​ពី​៣​វិនាទី ហើយ​វា​បញ្ឆេះ​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​ដែល​អ្នក​មួល​ហ្គែ​ឡើង ដូច្នេះ​វា​កាន់តែ​សន្សំ​សំចៃ​សាំង​បន្ថែម​ទៀត​។

៤- PGM-FI ជា​បច្ចេកវិទ្យា​ដែល​យក​ពី​ប្រភេទ​ម៉ូតូ​ធំ Scooter នៅ​ប្រទេស​ជប៉ុន ដែល​ជួយ​សន្សំ​សំចៃ​សាំង និង​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​បរិស្ថាន​។ ៥-​ក្រុមហ៊ុន N. C. X. Company Limited សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ភ្នាក់ងារចែកចាយ ហុងដា ដៃគូ​សហការ និង​អតិថិជន​ទាំងអស់​ដែល​តែងតែ​ស្រឡាញ់​ក៏​ដូច​ជា​គាំទ្រ​ម៉ូតូ​ម៉ាក​ហុងដា​ទាំងអស់​។

៦- ក្រុមហ៊ុន N. C. X. Company Limited ប្ដេជ្ញា​ថា តែងតែ​នាំ​មក​ជូន​លោក​អ្នក​បច្ចេកវិទ្យា​ថ្មី​ៗ បែបផែន​ជីវិត​បែប​ទំនើប គុណភាព ប្រណីតភាព និង​ឧត្តមភាព ពី​ក្រុមហ៊ុន ហុងដា ដើម្បី​បំពេញ​នូវ​បំណងប្រាថ្នា​របស់​លោក​អ្នក និង​ធ្វើ​ឱ្យ​ជីវិត​របស់​លោក​អ្នក​កាន់តែ​មាន​ភាព​ងាយស្រួល​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ