ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​ហែ​អ្នកតា​ចាក់​លើ​ដងខ្លួន

5 ឆ្នាំ មុន

ពលរដ្ឋ​ហិណ្ឌូ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ីជា​ច្រើន​សែន​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​កាលពី​ថ្ងៃ​ទី​២១ មក​រា​២០១៩ ដើម្បី​ចូលរួម​ក្នុង​ពិធី​«Thaipusam» ជា​ពិធីបុណ្យ​ប្រចាំឆ្នាំ​របស់​ជន​ហិណ្ឌូ នាំ​គ្នា​យក​ដែក​ស្រួច​ចាក់​ដោត​នៅ​លើ​រាង​កាយ ជា​ការ​បូជា​ដល់​«​ព្រះ​» អ្នក​ដែល​បាន​ទទួល​អាវុធ​ជា​ស្ន​ពី​ព្រះ​ជា​ម្ចាស់​«kavadi» ធ្វើ​ជា​ខែល​ការពារ​ពី​អសុរកាយ ។…

ពលរដ្ឋ​ហិណ្ឌូ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ីជា​ច្រើន​សែន​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​កាលពី​ថ្ងៃ​ទី​២១ មក​រា​២០១៩ ដើម្បី​ចូលរួម​ក្នុង​ពិធី​«Thaipusam» ជា​ពិធីបុណ្យ​ប្រចាំឆ្នាំ​របស់​ជន​ហិណ្ឌូ នាំ​គ្នា​យក​ដែក​ស្រួច​ចាក់​ដោត​នៅ​លើ​រាង​កាយ ជា​ការ​បូជា​ដល់​«​ព្រះ​» អ្នក​ដែល​បាន​ទទួល​អាវុធ​ជា​ស្ន​ពី​ព្រះ​ជា​ម្ចាស់​«kavadi» ធ្វើ​ជា​ខែល​ការពារ​ពី​អសុរកាយ ។

ពិធីបុណ្យ​បាន​ធ្វើ​ឡើង​នៅ​តាម​ប្រទេស​នានា​ដែល​មាន​ពលរដ្ឋ​ជា​និកាយ​«​ទមិឡ​» ដែល​ភៀសខ្លួន​ពី​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា រួម​ទាំង​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី ។ ពលរដ្ឋ​ហិណ្ឌូ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ឯ​ល្អាង «Batu» ក្រៅ​ក្រុង​គួ​ឡា​ឡាំ​ពួរ រួម​ទាំង​ថ្វាយ​គ្រឿង​បូជា​ដល់​«​ព្រះ​» មាន​មនុស្ស​ជា​ច្រើន​ត្រូវ​ដើរ​ជា​ច្រើន​ម៉ោង មុន​ពេ​លោត​ឡើងជណ្ដើរ​ទៅ​លើ​ភ្នំ​ជិត​៣០០​កាំ បាន​ទៅ​ដល់​វត្ត​មួយ​ក្នុង​ល្អាង ។ ពលរដ្ឋ​មួយ​ចំនួន​បាន​ប្រើ​ដែក​ស្រួច​ដោត​នៅ​លើ​មុខ និង​តាម​ខ្លួនប្រាណ ដើម្បី​សម្តែង​ការ​គោរព និង​អរគុណ​ដល់​«​ព្រះ​»​តាម​ជំនឿ​របស់​ជន​ហិណ្ឌូ ។

ពិធីបុណ្យ​បូជា​«Thaipusam» គឺជា​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ក្នុង​ប្រទេស​នៃ​រដ្ឋ​ជា​ច្រើន​នៅ​ម៉ា​ឡេ​ស៊ី ស្រី​លង្កា និង​ម៉ូ​រី​ស ។ ក្រៅពី​នៅ​ម៉ា​ឡេ​ស៊ីពលរដ្ឋ​ហិណ្ឌូ​ជា​ច្រើន​ពាន់​នាក់​ក៏​នាំ​គ្នា​ប្រារព្ធ​ពិធី​ដូច​គ្នា​នេះ​នៅ​សិង្ហ​បុរី និង​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា រួម​ទាំង​នៅ​កា​ណា​ដា និង​ប្រជុំ​កោះ​ការី​បៀ​ន​ដែល​មាន​ពលរដ្ឋ​ឥណ្ឌា​ទៅ​រស់នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ