ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ម្នាក់​ៗ​ឡើង​ក្រ​វី​ក្បាល និង​ហួ​ស​ចិត្ត​គ្រប់​គ្នា​ព្រោះតែ​រថយន្ត​នេះ(មានវីដេអូ)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តី​រា​យកា​រណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​យក្ស​មួយ​គ្រឿង​បាន​បង្ក​ការ​កកស្ទះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំនុច​ផ្លូវ​ឡើង​ចំណោត ស្ពាន​អូរ​ងើយ​ស្ទើរ​ពេញ​មួយ​ថ្ងៃ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា តាំងពី​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តី​រា​យកា​រណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​យក្ស​មួយ​គ្រឿង​បាន​បង្ក​ការ​កកស្ទះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំនុច​ផ្លូវ​ឡើង​ចំណោត ស្ពាន​អូរ​ងើយ​ស្ទើរ​ពេញ​មួយ​ថ្ងៃ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា តាំងពី​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ២០១៩ រថយន្ត​អ្នកដំណើរ​រាប់​សិប​គ្រឿង​ត្រូវ​បាន​ខកខាន​ការ​ធ្វើ​ដំណើរ​នៅ​ចំនុច​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ព្រោះតែ​មាន​រថយន្ត​ធុន​យក្ស​មួយ​គ្រឿង សង្ស័យ​ដឹក​ដំឡូង​មី លើស​ចំណុះ​ឡើង​ចំណោត​មិន​រួច​រអិល​ថយក្រោយ រាំង​ជាប់​កណ្តាលផ្លូវ​ធ្វើ​ឲ្យ​ម្ចាស់​យានយន្ត​ដទៃ​ក្រ​វី​ក្បាល​ហួសចិត្ត​គ្រប់​ៗ​គ្នា ព្រោះតែ​មិន​អាច​ទៅ​មុខ​រួច ។

បើ​តាម​អ្នកបើកបរ​រថយន្ត​ខាងលើ​ថា រថយន្ត​នេះ​បាន​ដឹក​ដំឡូង​មី ចេញពី​ទីរួមខេត្ត​រតនគិរី ឆ្ពោះទៅ​ស្រុក​កែវ​សីមា ដើម្បី​ឆ្លង​ដែន​ទៅ​វៀតណាម ។ ប្រភព​ដដែល​បញ្ជាក់​ថា ពេល​រថយន្ត​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ម៉ាស៊ីន​ខូច​កណ្ដាលផ្លូវ​តែ​ម្ដង ហើយ​សំណាងល្អ​ដែល​រថយន្ត​នេះ​ពុំ​បាន​ធ្លាក់​ទៅ​ជ្រោះ​ខាងក្រោម ។

គិត​ត្រឹម​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​កាត់​ផ្តាច់​ចរាចរណ៍​នៅ​ចំនុច​ខាងលើ មិន​ទាន់​ដំណើរការ​ឡើង​វិញ​ឡើយ​ព្រោះ​ម្ចាស់​រថយន្ត​កំពុង​សាង​ដំឡូង​ដាក់​ឡាន​ផ្សេង ។ ទោះជា​យ៉ាងណា​ករណី​ខាងលើ​នេះ មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ម្នាក់​របួស ឬ​ស្លាប់​ទេ ។

មហាជន​បាន​លើក​ឡើង​ថា ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ បាន​កើត​មាន​ជា​ប្រចាំ​ថ្ងៃ បណ្តាល​ឲ្យ​ផ្លូវជាតិ​មួយ​ខ្សែ​នេះ​រង​ការ​ខូចខាត​រាប់​សិប​កន្លែង​ខាតបង់​ដល់​ថវិកាជាតិ ដែល​ត្រូវ​ចំណាយ​លើ​ការ​ជុស​ជុល​ឡើង​វិញ​គ្មាន​លោះ​ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ