ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ប្តូរ​អាជីព​ទៅ​ច្រៀង​ភ្លេង​ការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​លោក​នី​រិ​ទ្ឋ អែន​ឌ្រូ ជា​ពិធីករ និង​តារា​សម្តែង​ម្នាក់​បាន​ងាក​ទៅ​ច្រៀង​ភ្លេង​ការ​វិញ ។លោក​​​​ទើបតែ​ចាប់​យក​អាជីព​សិល្បៈ​ថ្មី​នេះ តែ​លោក​សប្បាយចិត្ត​ដ្បិត​ទទួល​បាន​ដល់​ទៅ​ជិត​១០០​រោង​ឯណោះ ។ លោក​នី​រិ​ទ្ឋ…

រាជធានី​ភ្នំពេញ ​៖ ​លោក​នី​រិ​ទ្ឋ អែន​ឌ្រូ ជា​ពិធីករ និង​តារា​សម្តែង​ម្នាក់​បាន​ងាក​ទៅ​ច្រៀង​ភ្លេង​ការ​វិញ ។លោក​​​​ទើបតែ​ចាប់​យក​អាជីព​សិល្បៈ​ថ្មី​នេះ តែ​លោក​សប្បាយចិត្ត​ដ្បិត​ទទួល​បាន​ដល់​ទៅ​ជិត​១០០​រោង​ឯណោះ ។ លោក​នី​រិ​ទ្ឋ អែន​ឌ្រូ ដោយ​ខ្លួន​មាន​ទឹកដម​សំឡេង​ល្អ​ក៏​ហាត់រៀន​ច្រៀង​ចម្រៀង​ប្រពៃណី​ពី​លោកគ្រូ​សាស្ត្រា​​ចារ្យ ល្បី​ៗ​មួយ​ចំនួន​រយៈពេល​២​ទៅ​៣​ខែ ។ ម្យ៉ាង​ដោយសារ​តែ​លោក​យល់​ថា​មាន​តារាចម្រៀង​សម័យ​ទំនើប​ច្រើន​ទើប​លោក​ចាប់​អាជីព​ចម្រៀង​ប្រពៃណី​វិញ ។

លោក​នី​រិ​ទ្ឋ អែន​ឌ្រូ ចាប់​យក​អាជីព​ចម្រៀង​ប្រពៃណី​បាន​កាក់កប​សមតា​ម​បំណង ដោយ​បាន​ឱកាស​ច្រៀង​តាម​ពិធី​មង្គលការ​ក្នុង​កម្មវិធី​ពេល​ព្រឹក​យ៉ាង​មមាញឹក ។ វា​ជា​ជោគជ័យ​ខ្លាំង​ស្ទើរតែ​មិន​នឹក​ស្មានថា​លោក​អាច​ធ្វើ​បាន​។ លោក​នី​រិ​ទ្ឋ អែន​ឌ្រូ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា​លោក​ទើបតែ​ចូល​ច្រៀង​កាត់សក់​តាម​បណ្តា​រោង​ការ​នានា​មួយ​រយៈ​នេះ ពោល​គឺ​នៅ​ចុងឆ្នាំ​២០១៨​ដើមឆ្នាំ​២០១៩ ។ ចេះ​ច្រៀង​ដោយ​លោក​បាន​ចូល​រៀន​ច្រៀង​វគ្គ ខ្លី​ៗ​ពីសា​លា​វិចិត្រសិល្បៈ ពិសេស​ពី​លោកគ្រូ​យ៉ា​ន់ បូ​រិ​ន និង​លោកគ្រូ​សំអាត ទាំង​ប្រពៃណី​និង​មហោរី​ជាមួយ​គ្នា​តែ​ម្តង ។ រៀន​ផង​អនុវត្ត​តាម​រោងការ​ផង ទើប​លោក​បាន​រលូន​ទៅ​មុខ​បែប​នេះ ។​អែន​ឌ្រូ ក៏​ចេះ​ច្រៀង​បទ​សម័យ​ដែរ តែ​គិត​ថា​មិន​ចាំបាច់​ពេក​នោះ​ទេ ។

លោក​នី​រិ​ទ្ឋ អែន​ឌ្រូ និយាយ​ថា​«​អ្វី​ដែល​សប្បាយចិត្ត​ខ្ញុំ​អាច​ចាប់​អាជីព​ថ្មី​ច្រៀង​តាម​រោងការ​បាន​រលូន ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​អាច​លេង​កំប្លែង​ពេល​ដល់​ម៉ោង​កាត់សក់​កូនប្រុស​កូនស្រី​បាន​ច្រើន​រោង​ដែរ ។

ការ​ចាប់​អាជីព​ចម្រៀង​សម័យ​មិនសូវ​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​ខ្ញុំ​ពេញចិត្ត គឺ​ចម្រៀង​បុរាណ​ខ្លាំង​ជាង ទើប​បំបែក​​សមត្ថភាព​ឲ្យ​ច្រើន ហើយ​ក៏​មក​រៀន​ជាមួយ​គ្រូ​ជំនាញ​ទើប​អាច​ជួយ​យើង​បាន​ដោយសារ​ពួក​គាត់​ច្បាសលាស់​» ។ ប្រសិនបើ​ម្ចាស់​ដើមការ​ត្រូវការ​អ្នក​កំប្លែង​អាជីព​ច្រៀង​កាត់សក់ លោក​នី​រិ​ទ្ឋ អែន​ឌ្រូ មាន​ឲ្យ​រើស​ដែរ​ឲ្យ​តែ​ពេញចិត្ត ។

មិត្តភក្តិ​ជា​ច្រើន​ភ្ញាក់ផ្អើល​ពេល​ឃើញ​នី​រិ​ទ្ឋ អែន​ឌ្រូ ច្រៀង​ភ្លេង​ការ មិនតែប៉ុណ្ណោះ​ពួក​គេ​សរសើរ​ទឹកដម​សំឡេង​របស់​លោក ។ ទោះជា​យ៉ាងណា​ក្តី​លោក​នឹង​ព្យាយាម​ហាត់រៀន​ច្រៀង​ឲ្យ​កាន់តែ​ល្អ​ឡើង ។ លោក ​​នីរ​ទ្ធ អែន​ឌ្រូ និយាយ​ថា​ប្រសិនបើ​អ្នកចម្រៀង​វ័យក្មេង​មាន​សំឡេង​ល្អ​អាច​ងាក​ទៅ​ច្រៀង​បែប​បុរាណ​ក៏​មាន​ទីផ្សារ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ