ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ខេ​ម អស់ចិត្តចាក​ចេញពី​ផលិតកម្ម​ថោ​ន ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ វា​មិន​ទាន់​ប្រាកដប្រជា តែ​មានការ​លេចឮ​ថា​តារាចម្រៀង​លោក​ខេ​ម នឹង​ចាក​ចេញពី​ផលិតកម្ម​ថោ​ន ។ ពេលវេលា​មិន​ទាន់​មក​ដល់​មាន​តែ​រង់ចាំ​មើល តើ​ពិត ឬ​មិន​ពិត ? អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​ម្នាក់…

រាជធានី​ភ្នំពេញ​៖ វា​មិន​ទាន់​ប្រាកដប្រជា តែ​មានការ​លេចឮ​ថា​តារាចម្រៀង​លោក​ខេ​ម នឹង​ចាក​ចេញពី​ផលិតកម្ម​ថោ​ន ។ ពេលវេលា​មិន​ទាន់​មក​ដល់​មាន​តែ​រង់ចាំ​មើល តើ​ពិត ឬ​មិន​ពិត ?

អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​ម្នាក់ នា​ពេល​ថ្មី​ៗ​កន្លង​មក​បាន​លើក​ឡើង​ថា តារាចម្រៀង​ខេ​ម ដែល​ឈរជើង​មិន​តិច​ជាង​១០​ឆ្នាំ​នៅ​ផលិតកម្ម​ថោ​ន​នោះ​គ្រោង​ចាក​ចេញពី​ផលិតកម្ម​មួយ​នេះ​ហើយ ។ ការ​ចាកចេញ​ព្រោះតែ​តារាចម្រៀង​រូប​នេះ​មិន​សប្បាយ​ចិត្តនឹង​ការ​មិន​យកចិត្តទុកដាក់​លើ​ការ​ផលិត​បទ​ចម្រៀង​របស់​លោក​ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ ។

ទន្ទឹម​នឹង​ការ​ទម្លាយ​រឿង​នេះ​ក៏​ស្រប​ពេល​ដែល​តារាចម្រៀង​លោក​ខេ​ម​បង្ហោះ​សារ​ខ្លី​មួយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក​ថា​«​ពេល​ខ្ញុំ​នៅ អ្នក​មិន​ថែរក្សា តែបើ​ខ្ញុំ​សម្រេច​ថា​ចាកចេញ​ហើយ​មិនបាច់​បញ្ជូន​អ្នក​ណា​មក​និយាយ​នឹង​ខ្ញុំ​ទេ ។ បាយ​មួយ​គ្រាប់​ខ្ញុំ​ញាំ​មួយ​ជីវិត តែបើ​បាយ​មួយ​ចាន​ឲ្យ​ខ្ញុំ​ហើយ​មើលងាយ​ខ្ញុំ​វិញ បាយ​មួយ​គ្រាប់​ក៏​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្អែត​ដែរ អស់ចិត្ត ដល់​ម៉ោង​ហើយ​»​។

បើ​ទោះបីជា​តារាចម្រៀង​លោក​ខេ​ម មិន​បាន​បញ្ជាក់​ច្បាស់​អំពី​កា​រស​ម្តៅ​ទៅ​លើ​ផលិតកម្ម ប៉ុន្តែ​ប្រភព​ដដែល​នោះ​អះអាង​ថា «​គឺ​ខេ​ម ឆ្អែត​ចិត្តនឹង​ផលិតកម្ម​ដែល​មិន​បាន​សម្រួល​និង​បញ្ចេញ​បទ​ចម្រៀង​មួយ​ចំនួន ពិសេស​មិន​ចង់​បញ្ចេញ​ការ​សម្តែង​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​លោក​ជាដើម »​។ ទោះជា​យ៉ាងណា​ក្តី​មិន​ទាន់​មានការ​អះអាង​ទេ​ថា​តើ​តារាចម្រៀង​រូប​នេះ​នឹង​ងាក​ទៅ​ផលិតកម្ម​ណាមួយ​ថ្មី​នៅឡើយ ។

នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​បន្ថែម​ពី​ផលិតកម្ម​ថោ​ន និង​តារាចម្រៀង​ខេ​ម បាន​នៅឡើយ ។ ប៉ុន្តែ​ប្រភព​ដដែល​នោះ​បញ្ជាក់​ថា ដំណឹង​នៃ​គម្រោង​ចាកចោល​ផលិតកម្ម​ថោ​ន​ដែល​ផុត​កិច្ចសន្យា​ជាង​៦​ឆ្នាំ​មក​ហើយ​នោះ បាន​លេចលឺ​ដល់​ផលិតកម្ម ធំ​ៗ​មួយ​ចំនួន​ដែល​ចង់បាន​តារាចម្រៀង​រូប​នេះ ។ ទោះជា​យ៉ាងណា​ក្តី​ប្រសិនបើ​តារាចម្រៀង​រូប​នេះ​សម្រេចចិត្ត​ចាក​ចេញពី​ផលិតកម្ម​ថោ​ន​មែន ផលិតកម្ម​មួយ​នេះ​នឹង​បាត់បង់​តារាចម្រៀង​ល្បីឈ្មោះ​មួយ​រូប​មិន​ខុស​ពី​ផលិតកម្ម​សាន់​ដេ​បាត់បង់​តារាចម្រៀង​ខេមរៈ សិរីមន្ត ទេ ។

ទោះជា​យ៉ាងណា​ក្តី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ផលិតកម្ម​ថោ​ន បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​របស់​តារាចម្រៀង​លោក​ខេ​ម មាន​ចំណងជើង​ថា «​តាកែវ​ដួងចិត្ត​» ហើយ​មានការ Comment សរសើរ​ថា​ពីរោះ ដោយ​បទ​នេះ​និពន្ធ Melody និង​ទំនុកច្រៀង​ដោយ ប៉ែន សំណព្វ និង​និពន្ធ​ភ្លេង​ថ្មី​ដោយ​ដា​ភ្លេង ។

បច្ចុប្បន្ន​លោក​ខេ​ម បាន​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក និង​បន្ត​ទៅ​ប្រទេស​បារាំង រយៈពេល​ជាង​៣​ខែ​ទៀត ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ខេ​ម បាន​ចាក​ចេញពីផ្ទះ​យូរ​បំផុត ដោយ​កន្លង​មក​លោក​ធ្លាប់តែ​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​ត្រឹមតែ​១​ខែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ