ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ម្ល៉េះ​! ស៊េរី​ទំនើប​ពន្លះ​ម៉ូតូ​មិន​អស់ចិត្ត ដក​កាំភ្លើង​ដេញ​បា.ញ់​ជា​ច្រើន​គ្រាប់​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ រួច​ដេញ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ដួល ថែម​ទាំង​ដក​កាំភ្លើង​ដេញ​បាញ់​អស់​ចំនួន​៤​គ្រាប់​ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ភ័យ​រត់​ទាំង​ព្រលឹ​ង​ចុង​សក់ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​យប់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ រួច​ដេញ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ដួល ថែម​ទាំង​ដក​កាំភ្លើង​ដេញ​បាញ់​អស់​ចំនួន​៤​គ្រាប់​ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ភ័យ​រត់​ទាំង​ព្រលឹ​ង​ចុង​សក់ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​យប់​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ចំណុច​ដី​ឡូត៍​លី​ហួ​លក់​រថយន្ត ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៥០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-៩៤៦៦ ​ធ្វើ​ដំណើរ​តាម​ផ្ល​ូវ​លេខ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ក​៤៥៨៤.​ស្វ រ​.១ បើកបរ​ដោយ​បុរស​ម្នាក់ បណ្ដាល​ឱ្យ​ភាគី​ខាង​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ ។

ភ្លាម​ៗ​នោះ​ខាង​អ្នកបើកបរ​រថយន្ត​បាន​បើក​ដេញ​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ដួល រួច​ហើយ​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​ចុះ​ពីលើ​រថយន្ត​ដក​កាំភ្លើង​ដេញ​បាញ់ប្រហា​រ​ទៅ​​អ្នក​បើកបរ​ម៉ូតូ​ចំនួន​៤​គ្រាប់ ធ្វើ​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ភិតភ័យ​ព្រលឹង​ចុង​សក់​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ​ក៏​មិន​បាន​ឃាត់​ម្ចាស់​រថយន្ត​សួ​រក​ដើមហេតុ​នៃ​ការ​ផ្ទុះអាវុធ​នោះ​ទេ បណ្ដែតបណ្ដោយ​ឲ្យ​អ្នកបើកបរ​រថយន្ត​ដែល​បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ឡើង​បើករថយន្ត​ត្រឡប់​ក្រោយ​គេចខ្លួន​បាត់​ស្រមោល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ