ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​សន្យា​ហើយ​ត្រូវ​តែ​ធ្វើ កុំ​ទុក​ដល់​ផ្ទុះ​ទើប​ធ្វើ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​គ្រួសារ នៅ​ឃុំ​ព្រែ​ផ្គាំ នៅ​ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ បាន​ផ្ទុះ​ការ​តវា​ទាំង​ព្រឹក នៅ​សាលាឃុំ​ព្រៃ​ផ្គាំ ឲ្យ​អាជ្ញាធរ​ជួយ​រក​ដោះស្រាយ​ដោយ​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ចោទប្រកាន់​លោក​ប្រធាន​សហគមន៍​ផ្គត់ផ្គង់​ទឹក​សម្រាប់​ធ្វើស្រែ​ប្រាំង​ថា បាន​កេង​ចំណេញ​ពួក​គាត់​តាម​របៀប​ជាន់ក​ស្លាប់​ទាំង​រស់…

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​គ្រួសារ នៅ​ឃុំ​ព្រែ​ផ្គាំ នៅ​ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ បាន​ផ្ទុះ​ការ​តវា​ទាំង​ព្រឹក នៅ​សាលាឃុំ​ព្រៃ​ផ្គាំ ឲ្យ​អាជ្ញាធរ​ជួយ​រក​ដោះស្រាយ​ដោយ​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ចោទប្រកាន់​លោក​ប្រធាន​សហគមន៍​ផ្គត់ផ្គង់​ទឹក​សម្រាប់​ធ្វើស្រែ​ប្រាំង​ថា បាន​កេង​ចំណេញ​ពួក​គាត់​តាម​របៀប​ជាន់ក​ស្លាប់​ទាំង​រស់ ។

ក្រុម​ប្រជាពលរដ្ឋ​មួយ​ឃុំ​នៅ​ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩​នេះ បាន​នាំ​គ្នា​មក​ប្រមូលផ្តុំ នៅ​ខាង​មុខ​សាលាឃុំ​ទាំង​ព្រឹក ដើម្បី​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ដល់​ពួក​គាត់ ខណៈ​ដែល​ប្រធាន​សហគមន៍​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោច​ស្រប​ស្រែប្រាំង​ពួក​គាត់​ប្រែ​ក្រឡាស​សម្តី​ក្នុង​ការ​យក​ថ្លៃ​សេវា​ផ្គត់ផ្គង់​ទឹក​ខុស​ពី​សន្យា​ដែល​ធ្លាប់​ធ្វើ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ប្រទះ​នូវ​ការ​ខាត់បង់​យ៉ាងធ្ងន់ធ្ងរ ។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​និយាយ​ថា តាម​កិច្ចសន្យា​ដំណាក់កាល​ធ្វើស្រែ​លើ​ទី​១​ពួក​គាត់​ត្រូវ​បង់ថ្លៃ​សេវា​ផ្គត់ផ្គង់​ទឹក (​បូមទឹក​ចូល​ដាក់​ស្រែ​) ដោយ​គិត​ជា​ស្រូវ​ចំនួន​៣៥០​គីឡូក្រាម ក្នុង​មួយ​ហិ​កតា លុះដល់​ដំណាក់កាល​ធ្វើស្រែ​លើក​ទី​២​ពួក​គាត់​ត្រូវ​បង់លុយ​តែ​១៧​ម៉ឺន​រៀល​វិញ ។ កិច្ចសន្យា​នេះ​ត្រូវ​បាន​ធ្វើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​លុះ​មក​ដល់​ឆ្នាំ​នេះ​បែរជា​លោក​ប្រធាន​សហគមន៍​ឈ្មោះ ឈុ​ន សា​រិ​ន អនុវត្ត​ការ​យក​ថ្លៃ​សេវា​ផ្គត់ផ្គង់​ទឹក​ទាំង​ពីរ​លើក​គិត​ជា​ស្រូវ​៣៥០​គីឡូក្រាម ក្នុង​១​ហិ​កតា​ខុស​ពី​សន្យា​ទៅ​វិញ​ដែល​នាំ​ឲ្យ​ពួក​គាត់​ត្រូវ​ចំណាយ​បន្ថែម​ពី​៧​ទៅ​៨​ម៉ឺន​រៀល​ទៀត​ក្នុង​១​ហិ​កតា ។

លោក មិន ម៉ៅ មេឃុំ​ព្រៃ​ផ្គាំ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ឲ្យ​ដឹង​ថា លោក​មិន​ហ៊ាន​អា​កាត់​នោះ​ទេ ចំពោះ​បញ្ហា​ដែល​កំពុង​តែ​កើត​មាន​នេះ​ព្រោះ​វា​ជា​សិទ្ធ​របស់​លោក​ប្រធាន​សហគមន៍​ដែល​គាត់​បាន​ដេញថ្លៃ​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​ធ្វើស្រែ​នេះ ហើយ​លោក និង​ហៅ​លោក ឈុ​ន សា​រិ​ន ប្រធាន​សហគមន៍​មក​ដោះស្រាយ​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ ដើម្បី​រក​ដំណោះស្រាយ​គ្នា​ជាមួយ និង​ប្រជាពលរដ្ឋ ។

ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​លោក ឌឹ​ម គឹ​ម​សាន អភិបាលស្រុក​អង្គរ​បូ​រី ពិសេស​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពួក​គាត់​ផង​កុំ​ឲ្យ​ម្ចាស់​ស្ថានីយ៍​ផ្គត់​ផ្គង​ទឹក​នេះ​ធ្វើ​អ្វី​ខុស​ពី​កិច្ចសន្យា ហើយ​កាត​វ៉ា​នេះ​ដែរ មិន​ត្រូវ​បាន​លោក​មេឃុំ​លោក​ចៅហ្វាយស្រុក​ជួយ​ដោះស្រាយ​អោយ​ឡើយ​ទើប​នៅ​ថ្ងៃនេះ​បាន​លើកគ្នា​មក​ដល់​សាលាឃុំ​ធ្វើការ​តវ៉ា​តែ​ម្តង​។

គួ​រំលឹក​ដែរ​ថា ប្រធាន​សហគមន៍​ផ្គត់ផ្គង់​ទឹក​សម្រាប់​ធ្វើស្រែ​ប្រាំង​នេះ​បាន​ទទួល​សិទ្ធ​ដោយ​ការ​ដេញថ្លៃ​សម្រាប់​លក់​ទឹក​ឲ្យ​ពលរដ្ឋ​ធ្វើស្រែ​ជាង​១​ពាន់​ហិ​កតា និង​បាន​ស្តា​ប្រឡាយ​យក​ទឹក​សម្រាប់​ផ្គត់ផ្គង់ ក្នុង​នោះ​ប្រជាពលរដ្ឋ​៦​ភូមិ នៅ​ឃុំ​ព្រៃ​ផ្គាំ​ទាំងមូល កំពុង​តែ​ប្រើប្រាស់​នូវ​សេវា​ផ្គត់ផ្គង់​ទឹក​ពី​ស្ថានីយ​ដែល​គ្រប់គ្រង​ដោយ​លោក ឈុ​ន សា​រិ​ន ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា នេះ​ប្រជាពលរដ្ឋ​នឹង​លោក​ឈុ​ន សា​រិ​ន ម្ចាស់​ផ្គត់ផ្គង់​ទឹក​ក៏​បាន​យល់​ឯកភាព​គ្នា​រាល់​ចំនុច​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​នេះ​ហើយដោយ​ភាគី​លោក​ឈុ​ន សា​រិ​ន យល់ព្រម​បន្ត​អនុវត្ត​ទៅ​តាម​កិច្ចសន្យា​ដែល​បាន​ធ្វើ​រួច​ហើយ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ