ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា សុធា បង្ហាញ​មហិច្ឆតា​ចង់​ក្លាយជា​អ្នក​ប្រដាល់​ល្បី​ដូច​គ្រូធំ​អេ ភូ​ថង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រោះតែ​ចង់​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បីល្បាញ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ យុវជន ជា សុធា ដែល​ជា​កូនប្រុស​ពៅ​ក្នុង​គ្រួសារ បាន​សម្រេច​ចាក​ចេញពី​ស្រុក​កំណើត ឯ​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម…

រាជធានី​ភ្នំពេញ ៖ ព្រោះតែ​ចង់​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បីល្បាញ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ យុវជន ជា សុធា ដែល​ជា​កូនប្រុស​ពៅ​ក្នុង​គ្រួសារ បាន​សម្រេច​ចាក​ចេញពី​ស្រុក​កំណើត ឯ​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម មក​សុំ​ផ្ញើរ​ខ្លួន​ហ្វឹកហាត់​នៅ​ក្លិប​អេ ភូ​ថង​កីឡា ដើម្បី​ក្រេបជញ្ជក់​វិជ្ជា​គុន​ពី​គ្រូធំ​អេ ភូ​ថង ដែល​ជា​អតីត​កីឡា​ករ​ជើង​ខ្លាំង​លំដាប់​ប្រទេស និង​ជា idolក្នុង​ដួងចិត្ត​របស់​គេ​ទៀត​ផង​។

ជួប​អ្នក​សារព័ត៌មាន ជា សុធា បាន​រៀបរាប់​ថា អាជីព​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​នេះ រូបគេមាន​ចំណង់​ចំណូល​ចិត្ត​ស្រឡាញ់​តាំងពី​នៅ​វ័យ​កុមារ​មក​ម្ល៉េះ ហើយ​ពេល​នេះ​រូបគេ​មានឱកាស​បាន​ចូល​ហ្វឹកហាត់​ពេញលេញ​ជាមួយ​លោក​គ្រូធំ អេ ភូ​ថង ដែល​ជា​អ្នក​ប្រដាល់​ក្នុង​ដួងចិត្ត​ធ្វើ​ឲ្យ​គេ​កាន់តែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​ហ្វឹក​ហាត់​ឈាន​ទៅ​សម្រេច​បំណងប្រាថ្នា​ក្លាយជា​កីឡាករ​ល្បី​ដូចដែល​រូបគេ​ប៉ង​តាំងពី​តូច ។

ជា សុធា ដែល​ជា​កីឡាករ​ចំណូល​ថ្មី​របស់​ក្លិប​អេ ភូ​ថង​កីឡា បង្ហាញ​ក្ដី​រំពឹង​ថា ថ្ងៃ​អនាគត​អាជីព​ប្រដាល់​គុន​ខ្មែរ​មួយ​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​គេ​ល្បីល្បាញ​ដូច​គ្រូធំ​អេ ភូ​ថង កាលពី​ជាង​១០​មុន​ដែរ ។ ដើម្បី​សម្រេច​បំណង​នេះ ជា សុធា ដែល​ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​៤​នាក់​បាន​ប្តេជ្ញា​ថា នឹង​បង្កើន​ការ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ជាមួយ​ការ​បង្ហាត់បង្ហាញ​ណែនាំ​បច្ចេកទេស​ពី​គ្រូធំ​អេ ភូ​ថង ដើម្បី​ទទួល​បាន​ឱកាស​ឡើង​សង្វៀន​ជួប​ជាមួយ​កីឡាករ​ខ្លាំង​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ