ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ការ​បំប៉ោង និង​បន្ទរ​ពួក​អ្នកគាំទ្រ​ទណ្ឌិត​សម រ​ង្ស៊ី គ្រាន់តែ​ការ​ទូងស្គរ ឬ​ទះ​ប៉ោត​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​លោក សុខ ឥ​សាន​បាន​អះអាង​ថា ការ​បំប៉ោង និង​បន្ទរ​របស់​ពួក​អ្នកគាំទ្រ​ទណ្ឌិត​សម រ​ង្ស៊ី វា​គ្រន់​តែ​ការ​ទូងស្គរ​ឬ​ទះ​ប៉ោត​ឲ្យ​ព្ញ​សំឡេង​គ្ឌុ​ង​គ្ឌាំ​ង​តែ​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​លោក សុខ ឥ​សាន​បាន​អះអាង​ថា ការ​បំប៉ោង និង​បន្ទរ​របស់​ពួក​អ្នកគាំទ្រ​ទណ្ឌិត​សម រ​ង្ស៊ី វា​គ្រន់​តែ​ការ​ទូងស្គរ​ឬ​ទះ​ប៉ោត​ឲ្យ​ព្ញ​សំឡេង​គ្ឌុ​ង​គ្ឌាំ​ង​តែ​ប៉ុណ្ណោះ ។

លោក​បាន​បន្ត​ថា ការ​ប្រកាស​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី គឺជា​ការ​ការ​ភូត​កុហក តែ ប៉ុណ្ណោះ ព្រោះ​ប្រកាស​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ។ ការ​អះអាង​របស់ លោក សុខ ឥ​សាន នេះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​បាន​ប្រកាស​លាតត្រដាង​ពី​គម្រោង​វិល​ចូល​ស្រុក​វិញ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ កាលពី​ថ្ងៃ​ទី​២៦ មក​រា កន្លង​មកនេះ ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មក​រា​នេះ យ៉ាង​ដូច្នេះ​ថា ទាំង​ទណ្ឌិត សម រ​ង្ស៊ី ទាំង​សកម្មជន​គាំទ្រ សុទ្ធតែ​ប្រើ​ក្បួន​ភូត​ដូច​គ្នា ។ ដើម្បី​បម្រើ​ឧបាយកល​ភូតភរ​របស់​ខ្លួន ទណ្ឌិត​សម រ​ង្ស៊ី បាន​បំប៉ោង​ថា អ្នកគាំទ្រ​ខ្លួន​រាប់​លាន​នាក់​និង​មក​ទទួល​ខ្លួន​នៅ​ពេល​ខ្លួន​វិល​ចូល​ស្រុក​ខ្មែរ​វិញ នា​ដើមឆ្នាំ​២០១៩​នេះ ។

ចំណែក​សកម្មជន​គាំទ្រ​មួយ​ចំនួន​តូច​ក៏​ខិតខំ​ផ្សព្វផ្សាយ​ខ្លាំង​ណាស់​ដែរ​ថា នឹង​ដឹកនាំ​មនុស្ស​រាប់​សែន​នាក់​មក​ចាំ​ទទួល​ស្វាគមន៍​ទណ្ឌិត សម រ​ង្ស៊ី ។ លោក​បន្ត​ថា សួរ​ថា មនុស្ស​រាប់​សែន​នាក់ ចូល​តាម​ណា និង​ដើរ​តាម​ផ្លូវ​ណា ដើម្បី​បាន​មក​ទទួល​ទណ្ឌិត​សម រ​ង្ស៊ី នោះ ? គ្រាន់តែ​និយាយ​បែប​នេះ វា​បញ្ជាក់​ថា ភូត​បាត់​ទៅ​ហើយ អា​ភូត​អើយ ។ នៅ​ក្នុងស្រុក​គ្រាន់តែ​ងើប​ក្បាល​មួយ​ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​មួយ តើ​មាន​លទ្ធភាព​អី​ចូល​មក​ភ្នំពេញ​បាន​នោះ ? ចុះ​ទម្រាំ​អ្នក​មក​ពី​ក្រៅប្រទេស​ដូច​ជា ថៃ កូរ៉េ ម៉ា​ឡេ​ជាដើម តើ​ពួក​អស់លោក​មក​តាម​ណា ដើរ​ឬ​ក៏​ហោះ ? មក​តាម​ណា​ក៏​ត្រូវ​រង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ដែរ​កុំ​ភូត អា​ពួក​ភូត ។

លោក​បញ្ជាក់​ថា «​ដូច្នេះ​ការ​បំប៉ោង និង​បន្ទរ​របស់​ពួក​អ្នកគាំទ្រ​ទណ្ឌិត សម រ​ង្ស៊ី វា​គ្រន់​តែ​ចា​ការ​ទូងស្គរ ប្ឬ​ទះ​ប៉ោត​ឲ្យ​ព្ញ​សម្លេង​គ្ឌុ​ង​គ្ឌាំ​ង​តែ​ប៉ុណ្ណោះ អត់​បានការ​អី​ទាល់តែ​សោះ ។ នេះ បាន​ចំ​ជា​ហៅ​ថា ទាំង​ចៅហ្វាយ​ទាំង​កូនចៅ​ប្រើ​ក្បួន​ភូត​តែ​មួយ​ដូច​គ្នា ។ តែ​បែរជា​ព្រហើន​ចង់​សាកល​មើល​នោះ​ប្រាកដជា​នឹង​ត្រូវ​ថ្មោង​ជាក់​ជា​មិន​ខាន​កុំ​អាង​គ្រូធំ​អី​មក​ជួយ​មិន​ទាន់​ទេ​» ។

សូម​ជម្រាប​ថា ទោះបីជា​មិន​បាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​យ៉ាងណា​ក្តី​លោក សម រ​ង្ស៊ី​អតីត​មេ​បក្ស​ប្រឆាំង​បាន​លាតត្រដាង​ពី​គម្រោង​វិល​ចូល​ស្រុក​វិញ នៅ​ឆ្នាំ​២០១៩​នេះ តាម​រយៈ​សកម្មភាព​ដែល​ខ្លួន​ធ្លាប់​បាន​ឆ្លងកាត់ កាលពី​លើក​មុន​ៗ ។ លោក សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា គម្រោង​មា​តុ ភូមិ និវត្តន៍​របស់ខ្ញុំ​ក្នុង​ឆ្នាំ​២០១៩ នេះ​ទាក់ទង​ទៅ​នឹង​គម្រោង​មាតុភូមិនិវត្តន៍​របស់ខ្ញុំ​ក្នុង​ឆ្នាំ​២០១៩​នេះ ខ្ញុំ​សូម​បញ្ជាក់​ពី​ព័ត៌មាន​មួយ​ចំនួន ទាក់ទង​ទៅ​នឹង​គម្រោង​មាតុភូមិនិវត្តន៍​របស់ខ្ញុំ​កន្លង​ទៅ​ក្នុង​ឆ្នាំ ២០១៣ និង ២០១៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ