ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ផ្តាសាយ​មិន​ធ្ងន់​ទេ តែ​គួរ​ទៅ​ជួប​ពេទ្យ ប្រសិនបើ​…

5 ឆ្នាំ មុន

ចូរ​ប្រញាប់​ហៅ​ទូរស័ព្ទ​ទៅ​វេជ្ជបណ្ឌិត​របស់​អ្នក ឬ​ទៅ​បន្ទប់សង្គ្រោះបន្ទាន់ ពីព្រោះ​ជំងឺ​គ្រុនក្តៅ​របស់​អ្នក​មិនមែន​ស្រាល​នោះ​ទេ ។ ប្រសិនបើ​វា​មិន​បាត់ វា​អាច​មាន​ន័យ​ថា​អ្នក​មានការ​ឆ្លង​មេរោគ​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ខ្លួន​ដែល​ត្រូវការ​ការ​ព្យាបាល ។ ជា​ទូទៅ​គ្រុនក្តៅ​សម្រាប់​មនុស្ស​ពេញវ័យ គឺ​មាន​សីតុណ្ហភាព​លើស​ពី​៣៨ អង្សា​សេ…

ចូរ​ប្រញាប់​ហៅ​ទូរស័ព្ទ​ទៅ​វេជ្ជបណ្ឌិត​របស់​អ្នក ឬ​ទៅ​បន្ទប់សង្គ្រោះបន្ទាន់ ពីព្រោះ​ជំងឺ​គ្រុនក្តៅ​របស់​អ្នក​មិនមែន​ស្រាល​នោះ​ទេ ។ ប្រសិនបើ​វា​មិន​បាត់ វា​អាច​មាន​ន័យ​ថា​អ្នក​មានការ​ឆ្លង​មេរោគ​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ខ្លួន​ដែល​ត្រូវការ​ការ​ព្យាបាល ។ ជា​ទូទៅ​គ្រុនក្តៅ​សម្រាប់​មនុស្ស​ពេញវ័យ គឺ​មាន​សីតុណ្ហភាព​លើស​ពី​៣៨ អង្សា​សេ ។

រាង​កាយ​របស់​អ្នក​ត្រូវការ​វត្ថុ​រាវ ដើម្បី​ធ្វើការ​បាន​ត្រឹមត្រូវ ។ ប្រសិនបើ​អ្នក​មិន​អាច​ផឹក​អ្វី​បាន​ទេ ឬ​ប្រសិន​បើ​អ្នក​មិន​ចង់​ក្អួត អ្នក​ប្រហែលជា​ត្រូវ​ទៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​បាន​វត្ថុ​រាវ​តាម​រយៈ​ការ​ចាក់​សេរ៉ូម។

ប្រសិនបើ​វា​ឈឺ​ណាស់ ដើម្បី​លេបទឹក ឬ​អាហារ ។ នោះ​ក៏​មិនធម្មតា​ដែរ ។ ទោះបីជា​ការ​ឈឺបំពង់ក អាច​ធ្វើ​ឲ្យ​ឈឺចាប់​បន្តិច​ពេល​លេប​ក៏​ដោយ ក៏​ការ​ឈឺចាប់​ធ្ងន់ អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង ឬ​ការ​រង​របួស​ដែល​ត្រូវការ​ព្យាបាល​ដោយ​គ្រូពេទ្យ ។

ការ​ក្អក​ធ្ងន់​យូរអង្វែង ក៏​ជា​រោគ​សញ្ញា​ចម្បង​នៃ​ការ​ក្អកមាន់​ផង​ដែរ ដែល​ជា​ជំងឺ​មួយ​ដែល​កើត​មាន​ជា​ទូទៅ​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៃ​សហរដ្ឋអាមេរិក ។ ដូច្នេះ​ប្រសិនបើ​អ្នក​អ្នក​ក្អក​ច្រើន​ជាង​៣ ស​ប្តា​ហ៍ គ្រូពេទ្យ​អាច​ផ្តល់​ការ​ធ្វើតេស្ត​ដល់​អ្នក ។ ដើម្បី​ដឹង​ថា​តើ​អ្នកមាន​បញ្ហា​អ្វី​ផ្សេង ឬ​អត់ ។

ប្រសិនបើ​ថ្នាំ​ផ្តាសាយ​របស់​អ្នក​មិន​ផ្តល់​ឲ្យ​អ្នក​នូវ​ការ​ធូរស្បើយ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បានការ​ព្យាបាល​បន្ថែម​។​ ដើម្បី​បង្ការ និង​បន្ធូរបន្ថយ​រោគ​ផ្តាសាយ​របស់​អ្នក​កុំ​ឲ្យ​ធ្ងន់ យើងខ្ញុំ​សូម​ណែនាំ​អ្នក​នូវ​ពួក​ថ្នាំ​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​ទប់ស្កាត់ និង​ព្យាបាល​បញ្ហា​របស់​អ្នក នោះ​គឺ Rhinex ។

Rhinex ជា​ប្រភេទ​ថ្នាំ​បំបាត់​អាការ​ផ្តាសាយ និង​គ្រុនក្តៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ព្រមទាំង​មិន​ធ្វើ​ឲ្យ​ងងុយគេង​ទៀត​ផង ។ Rhinix មាន​លក់​តាម​បណ្តា​ឱសថស្ថាន​ស្របច្បាប់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ