ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​​រាត្រី​សោះ ប្រព្រឹត្តិ​បាន​២​ដង​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ខេត្តស្វាយរៀង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​ចោរ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​លួច​រថយន្ត​ហើយ ក្នុង​មួយ​យប់​លួច​បាន​២​គ្រឿង​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ ដោយ​ករណី​ទី​១ គឺ​កើតឡើង​ម៉ោង​ប្រមាណ​២​យប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​ចោរ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​លួច​រថយន្ត​ហើយ ក្នុង​មួយ​យប់​លួច​បាន​២​គ្រឿង​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

ដោយ​ករណី​ទី​១ គឺ​កើតឡើង​ម៉ោង​ប្រមាណ​២​យប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ មាស សាមី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ស្វាយ​រៀង មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កន្លែង​កើត ហើយ​ខណៈ​ជន​រង​គ្រោះ​មាន​ជំងឺ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​ទុក​ឪពុក និង​ម្តាយ​ចាស់ជរា​នៅ​ចាំផ្ទះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជន​រង​គ្រោះ​បាន​ទុក​រថយន្ត​នៅ​ខាង​មុខ​ផ្ទះ ហើយ​រាល់ដង​គឺ​ចាក់សោ លុះ​យប់​កើតហេតុ​ភ្លេច​មិនដឹង​ថា បាន​ចាក់សោ​ឬ​អត់​ទេ ទើប​ចោរលួច​ទៅ​បាន​យ៉ាង​ងាយស្រួល​បែប​នេះ រហូត​ដល់​ព្រឹក​ឡើង​ម៉ោង​៥​ព្រឹក ឪពុក​ក្រោក​ឡើង​ពី​ដំណេក​ទើប​ដឹង​ថា បាត់​ឡាន​ក៏​ឆោឡោ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​។ រថយន្ត​ដែល​បាត់​នោះ​ម៉ាក​បា​ឡែ​ន​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២U-៨០៥០ ស៊េរី​២០០២​។

ចំណែក​ករណី​ទី​២ គឺ​នៅ​ក្រុង​បា​វិត​ក៏​មាន​ចោរលួច​រថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ ២W-០១០៦ ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ដោយ​បាត់​ម៉ោង​ប្រមាណ​២​ទៀប​ភ្លឺ​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ