ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​កម្ពុជា ប៉ះ​កំពូល​តារា​​កំប្លែង​ថៃ​ដ៏​ល្បី​ដែល​គេ​មិន​នឹក​ស្មាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​មិន​នឹក​ស្មានថា តារា​កំប្លែង​ថៃ​ដ៏​ល្បី​មក​បង្ហាញខ្លួន​នៅ​កម្ពុជា​ឡើយ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​។ អ្វី​ដែល​ប្លែក​នោះ​បាន​ប៉ះ​ជាមួយ​បវរកញ្ញា​កម្ពុជា រឿ​ន ណាត ធ្វើ​ឲ្យ​អ្នក​ទាំង​២​រីករាយ​ប្លែក​ចិត្ត​រៀង​ៗ​ខ្លួន រហូត​ចាត់​ទុក​ថា ជា​រឿង​សំណាង​កម្រ​មាន​។…

រាជធានី​ភ្នំពេញ ៖ គេ​មិន​នឹក​ស្មានថា តារា​កំប្លែង​ថៃ​ដ៏​ល្បី​មក​បង្ហាញខ្លួន​នៅ​កម្ពុជា​ឡើយ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​។ អ្វី​ដែល​ប្លែក​នោះ​បាន​ប៉ះ​ជាមួយ​បវរកញ្ញា​កម្ពុជា រឿ​ន ណាត ធ្វើ​ឲ្យ​អ្នក​ទាំង​២​រីករាយ​ប្លែក​ចិត្ត​រៀង​ៗ​ខ្លួន រហូត​ចាត់​ទុក​ថា ជា​រឿង​សំណាង​កម្រ​មាន​។

កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ តារា​កំប្លែង​លោក កូ​ទី បាន​មក​ដល់​ប្រទេស​កម្ពុជា​ជា​ថ្មី ដោយ​ការ​បង្ហាញខ្លួន​លើក​នេះ​បាន​ធ្វើ​ឲ្យ​ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​ជាង​មុន ដោយសារ​តែ​បង្ហាញខ្លួន​លើក​នេះ មាន​អ្នកគាំទ្រ​ខ្មែរ​មក​គាំទ្រ​ខុស​ពី​មុន​។ ការ​បង្ហាញខ្លួន​លើក​នេះ ក៏​ខុស​ពី​មុន​នោះ​ដែរ ដោយ​សារ​តែ​លោក​មក​កម្ពុជា​លើក​នេះ គឺ​មក​សម្ដែង​ខន​សឺត​ទ្រង់ទ្រាយ​ធំ​ជាមួយ​តារា​ខ្មែរ​នៅ​កោះ​ពេជ្រ​។

​លោក កូ​ទី បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង នៅ​ពេល​ចុះ​មក​ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​ពេល​លោក​ឃើញ​វត្តមាន​អ្នកកាសែត និង​អ្នកគាំទ្រ​ខ្មែរ​មក​ស្វាគមន៍​ដល់​ព្រ​លាន​។ លោក​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​លោក​មក​ដល់​ប្រទេស​កម្ពុជា ដោយ​ការ​បង្ហាញខ្លួន​កាលពី​ពីរ​លើក​មុន លោក​មិន​បាន​សម្ដែង​ខន​សឺត​ដូច​ដំណើរ​មក​កាន់​កម្ពុជា​លើក​នេះ​ទេ ទើប​លោក​ចាត់​ទុក​ថា ឱកាស​សម្ដែង​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើក​នេះ នឹង​ធ្វើ​ឲ្យ​លោក​ទទួល​បាន​នូវ​បទ​ពិសោធន៍​ខ្ពស់​។

លោក​កូ​ទី គឺជា​កំពូល​តារា​កំប្លែង​ល្បីល្បាញ​ប្រចាំ​ប្រទេស​ថៃ ដោយ​វត្តមាន​ចេញ​សម្ដែង​ក្រៅប្រទេស​របស់​លោក​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ខណ​:​ដែល​ការ​សម្ដែង​របស់​លោក​នៅ​ក្នុងស្រុក និង​ក្រៅប្រទេស​កន្លង​មានការ​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ