ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​ផ្លូវ​ដើរ អន្តរជាតិ និង​អ្នកគាំទ្រ​នឹង​អស់ជំនឿ បើ​លោក សម រ​ង្ស៊ី​មិន​វិល​ចូល​ស្រុក​តាម​សន្យា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ការ​ប្រកាស​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ការ​ប្រកាស​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​ស ង្គ្រោះ​ជាតិ គឺជា​ការ​ទាល់ច្រក​នយោបាយ​តែ​ប៉ុណ្ណោះ ។

ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង ដែល​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ប្រកាស​ថា នឹង​ចូល​ស្រុក​វិញ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ជាង​នេះ ថ្នាក់ដឹកនាំ​អតីត​បក្ស​ប្រឆាំង​បាន​សម្រេច​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ចូល​ស្រុក បន្ទាប់​ពី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។ ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៤១ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ នៅ​ខេត្តបាត់ដំបង សម្តេច ស ខេ​ង​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​អីចឹង​រឿង​ចេញ​ទៅ​ក្រៅ ហើយ​មិន​មក​ស្រុក​នេះ​មិនមែន​មាន​តែ​ម្តង​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​បណ្តេញ​គាត់ ។

ពីព្រោះ​ថា កុំ​ច្រឡំ ថា ដីកា​ស្វែងរក​ចាប់ខ្លួន​ជា​ការ​បណ្តេញ គឺ​សុខ​គ្នា ។ អា​មួយ​គេ​បណ្តេញចេញ ឬ​និរទេស រឿង​ផ្សេង​ឯ​ដូ​ការ​ចាប់​ខ្លូ​ន​មិនមែន​រឿង​បណ្តេញ​ទេ​» ។ សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា ការ​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី ក៏​គ្មាន​អ្នក​ណា​ហាមឃាត់​នោះ​ទេ ។ សម្តេច​បញ្ជាក់​ថា «​ក្នុង​ច្បាប់​ធម្មនុញ្ញ​ចែង​ថា ខ្មែរ​មិន​ឲ្យ​និរទេស​ខ្មែរ​ទេ ។ ខ្ញុំ​មិនមែន​អ្នក​ច្បាប់​ទេ ខ្ញុំ​គ្រាន់តែ​ជា​អ្នក​អនុវត្ត​ច្បាប់ ហើយ​ខ្ញុំ​ក៏​មើល​ច្បាប់​ដែរ​ត្រង់​ណា​យល់​ក៏​យល់​ត្រង់​ណា​មិន​យល់​ក៏​សួរនាំ​គ្នីគ្នា​អ្នក​ច្បាប់​ទៅ ។

អី​ញ្ចឹ​ង​គេ​ថា រដ្ឋាភិបាល​មិន​អាច​និរទេស​ជនជាតិ​ខ្មែរ​បាន​ទេ អី​ញ្ចឹ​ង​មាន​ន័យ​ថា គ្មាន​អ្នក​រារាំង​ជនជាតិ​ខ្មែរ​ទេ​» ។ ចំពោះ​ផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ត្រូវ​សម្តេច​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា គាត់​មាន​ផែនការ​វិល​ចូល​ស្រុក​ខ្មែរ​វិញ​៥០% មក និង​៥០​ភាគ​អត់​មក គឺជា​ល្បែង​នយោបាយ​ប្រថុយប្រថាន​តែ​ប៉ុណ្ណោះ ។ សម្តេច ស ខេ​ង ក៏​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា « សម រ​ង្ស៊ី មក​ជា​ការ​ប្រថុយប្រថាន យើង​គិត​ថា សព្វ​ថ្ងៃនេះ​គណបក្ស​សង្គ្រោះ​ជាតិ​អត់​មាន​ទេ ! ជា​ផ្លូវច្បាប់ សម រ​ង្ស៊ី ទៅ​ធ្វើ​ប្រធាន​ស្តីទី​គណបក្ស​ដែល​អត់​មាន យើង​យល់​យ៉ាងណា បើ​គណបក្ស​នឹង​អត់​មាន ហើយ​គ្មាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​នោះ​ទេ បើ​តុលាការ​លុប​បាត់​ហើយ​» ។

សម្តេច ស ខេ​ង ចំអក​ទៅ​កាន់​លោក សម រ​ង្ស៊ី ចំពោះ​ការ​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅប្រទេស​ថា គ្មាន​អ្នក​ណា​ទទួលស្គាល់​នោះ​ទេ ព្រោះថា ផ្លូវច្បាប់​គ្មាន​នោះ​ទេ ។ សម្តេច​ស​ខេ​ង​ថា « អត់​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ផង អ្នក​ណា​ទទួលស្គាល់ (​បើ​ចុះ​ក៏ គ្មាន​ចុះ​ឲ្យ​) លើស​ពី​នេះ​ខ្លូ​ន​គាត់ «​សម រ​ង្ស៊ី​» ជា​អ្នកមាន​ពិរុទ្ធជន​ផង​ជា​ទណ្ឌិត​ផង​ជា ជន សង្ស័យ អី​ញ្ចឹ​ង​គាត់​នឹង​ពាក់ព័ន្ធ​ច្រើន​យ៉ាង​» ។

សម្តេច​ក៏​បាន​ដាក់​សំណួរ​ថា តើ​លោក សម រ​ង្ស៊ី ចូល​មក​ស្រុក​ខ្មែរ​វិញ តាម​រយៈ​បៀ​ប​ណា ហើយ​អ្នកខ្លះ​ជូន​មក និង​អ្នក​ខ្លះទៅ​ទទួល ? សម្តេច​ស ខេ​ង ថា វា​អត់​មាន​ដូច​ពី​មុន​ទេ ព្រោះ​ពី មុន​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថ​លើកលែងទោស​អ្នក​ណា​ទៅ​ទទួល​ប៉ុណ្ណោះ​ក៏​បាន​ដែរ ។ ប៉ុន្តែ​លើក​នេះ តើ​សម រ​ង្ស៊ី មក​តាម​ណា ? មក​តាម​ព្រ​លាន​យន្ត ឬ​តាម ផ្លូវទឹក ឬ​តាម​ផ្លូវគោក ហើយ​អ្នក​ទៅ​ទទួល​មាន​ហេតុផល​អី​ទៅ​ទទួល ។

សម្តេច​ស ខេ​ង ក៏​បាន​ហៅ​ការ​អំពាវនាវ និង​ការ​ប្រកាស​របស់​លោក សម រ​ង្ស៊ី គឺ​ធ្វើ​ឲ្យ​ស្រុក​ទេស​មាន​ចលនា​អ​ស្ថេ​រ​ភាព និង​អសន្តិសុខ ។ សម្តេច​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា « សម រ​ង្ស៊ី អស់​ក្រឡា​ហើយ «​ចប់​» បើ​គាត់​មិន​សម្រេច​ចិ​ត្តិ​អី​ញ្ចឹ​ង គឺ​ចប់​ទាំង​អន្តរជាតិ និង​ផ្ទៃក្នុង​ក៏ អស់​» ។ សម្តេច​ស ខេ​ង ថា ប្រសិនបើ​លោក សម រ​ង្ស៊ី មិន​ធ្វើ​សកម្មភាព​ដូច​អ្វី​ដែល​ខ្លួន​និយាយ​ទេ​នោះ​ទេ អ្វី​ៗ​នឹង​ត្រូវ​បញ្ចប់​អស់​រួមការ​គាំទ្រ​ពី​អន្តរជាតិ និង​អ្នកគាំទ្រ​របស់​ខ្លួន​រួម​ទាំង បញ្ហា​ផ្ទៃក្នុង​បក្ស​ក៏​លែង​មាន​អ្នក​ជឿ​ង​ទុកចិត្ត​លោក​ទៀត​ទេ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ប្រកាស​របស់​លោក សម រ​ង្ស៊ី វិល​ចូល​ស្រុក គឺជា​វិធីសាស្ត្រ​ដដែល​តែ​ប៉ុណ្ណោះ ដើម្បី​រក្សា​កម្លាំង​គាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថា សម រ​ង្ស៊ី នៅ​តែ​ជា​មេដឹកនាំ​នៅ​មាន​ឥទ្ធិពល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ