ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ការ​រំពឹង គួ​ន ប៊ុ​ន​ហ៊ី​ម ឡើង​ទៅ​កាន់​ជំនួប​១​ភាគ​៤

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បង្ហាញខ្លួន​របស់​អ្នក​ប្រដាល់ គួ​ន ប៊ុ​ន​ហ៊ី​ម លើក​នេះ ពិតជា​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ទេ ដោយសារ​តែ​ដណ្ដើម​បាន​តំណែង​បាន​កៅអី​៤​នាក់​។ ក្រោយ​ជ័យជម្នះ​នេះ ធ្វើ​ឱ្យ​គេ​កាន់តែ​មាន​ក្ដី​សង្ឃឹម…

រាជធានី​ភ្នំពេញ ៖ ការ​បង្ហាញខ្លួន​របស់​អ្នក​ប្រដាល់ គួ​ន ប៊ុ​ន​ហ៊ី​ម លើក​នេះ ពិតជា​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ទេ ដោយសារ​តែ​ដណ្ដើម​បាន​តំណែង​បាន​កៅអី​៤​នាក់​។ ក្រោយ​ជ័យជម្នះ​នេះ ធ្វើ​ឱ្យ​គេ​កាន់តែ​មាន​ក្ដី​សង្ឃឹម បើ​ទោះ​មិន​ទាន់​ដឹង​ថា តើ​អាច​ក្លាយជា​ម្ចាស់​ពាន​ជើងឯក ឬ​មិន​បាន​។

ប្រដាល់​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) កាលពី​យប់មិញ​ថ្ងៃ​សៅរ៍ ទី​២៦ មក​រា ឆ្នាំ​២០១៩ ស្ថិត​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំ​ពិស រាជធានី​ភ្នំពេញ​នេះ រន្ថើន​យ៉ាង​ខ្លាំង​នៅ​លើ​សង្វៀន​។

កីឡាករ គួ​ន ប៊ុ​ន​ហ៊ី​ម មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ដែល​មាន​ប្រវត្តិ​ប្រកួត​បាន ៦៣ ឈ្នះ ៤២​ស្មើ​៦ ចាញ់​១៦ គឺជា​បេក្ខភាព​ឡ​លង​ប្រកួត​ជាមួយ កីឡាករ​យ៉​ន ពិសី ដែល​ទើបតែ​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន​។ គួ​ន ប៊ុ​ន​ហ៊ី​ម បាន​អះអាង​ថា លោក​ចូលរួម​ប្រកួត​ពានរង្វាន់​នៅ​ប៉ុស្តិ៍​លេខ​៥​មួយ​នេះ ចំនួន​២​លើក​ហើយ ដោយ​ក្នុងរ​ដូ​ល​កាល​ទី​២ លោក​ប្រឹងប្រែង​យ៉ាងណា​ក៏​បាន​ត្រឹមតែ​ជុំ​ទី​៣ គឺ​វគ្គ​៨​នាក់​ហើយ​ក៏​ចាញ់​ហាលអាវ​។ អី​ុ​ចឹ​ង​ហើយ ទើប​លោក​សប្បាយចិត្ត​ដែល​អាច​យកឈ្នះ​លើ យ៉​ន ពិសី ហើយ​ដណ្ដើម​បាន​កៅ​អៅ​៤​នាក់ ដែល​មិន​នឹក​ស្មាន​នេះ​។

ងាក​ទៅ​កាន់ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ គេ​កត់​សម្គាល់ថា ក្នុង​ទឹក​ទី​១ មិនសូវ​ឡើង​កំ​ដៅ​អ្វី​ទេ គឺ​ប្រកួត​បែប​សាមញ្ញ​ធ្វើ​ឲ្យ​ការ​ប្រកួត​មិនសូវ​កន្ត្រាក់​។ លុះ​ចូល​ដល់​ទឹក​ទី​២ ម្នាក់​ៗ​រក​វិធី​រក​គន្លឹះ​វាយ​ចូល​ដាក់​គ្នា ដោយ​​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំងមូល​មានការ​ឈាន​ឡើង​គួរ​ឱ្យ​សរសើរ​។ ឆ្លង​ដល់​ទឹក​ទី​៣ ជា​ទឹក​ចុង​ក្រោយ បើ​ទោះជា​ម្ខាង​ទៀត​ប្រឹង​វាយ​សន្ធាប់​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​កីឡាករ គួ​ន ប៊ុ​ន​ហ៊ី​ម មាន​ប្រៀប​នាំមុខ​ចេញ​ខ្លាំង ទើប​ធ្វើ​ឱ្យ​គេ​ក្លាយជា​អ្នក​ឈ្នះ​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង ការ​ប្រកួត​នៅ​ក្នុង​វគ្គ​នោះ កាន់តែ​រន្ថើន​គួរ​ឱ្យ​ចាប់​អារម្មណ៍ ដោយសារ​តែ​កីឡា​រទាំង​ពីរ​សុទ្ធតែ​ចង់ទៅ​កាន់​វគ្គ​៤​នាក់​។ លោក​កោតសរសើរ​ចំពោះ​កីឡាករ​គ្រប់​រូប​ដែល​ប្រឹង​ប្រកួត​បាន​ល្អ ជា​ពិសេស​ចំពោះ​អ្នក​ឈ្នះ ដោយ​លោក​បាន​ចាត់​ទុក​ថា ទម្រាំ​បាន​ឈ្នះ គឺ​ប្រឈម​នឹង​ការ​ប្រឹងប្រែង​ខ្លាំង​ណាស់ ដោយ​លទ្ធផល​ដែល​បាន​ឈ្នះ​ក៏​វេទនា​ខ្លួន​ណាស់​ដែរ​។

យ៉ាងណាមិញ​លោក​ថា កីឡាករ​គួ​ន ប៊ុ​ន​ហ៊ី​ម ត្រូវ​ប្រឹង​ឱ្យ​ខ្លាំង​បន្ថែម​ទៀត ទើប​មាន​សង្ឃឹម​កាន់​ពាន ឬ​ដណ្ដើម​បាន​តំណែង​មួយ​ល្អ​ដោយសារ​តែ​សមាសភាព​អ្នកមាន​ឈ្មោះ​ប្រកួត​ទាំង​៤​នាក់ សុទ្ធតែ​មានការ​ត្រៀមខ្លួន​ម៉ត់ចត់ ហើយ​ជា​ជើង​ខ្លាំង​មិនធម្មតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ