ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ចិន​​៤នាក់​នៅពន្ធនាគា​រ​ខេត្តសៀមរាប​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​បាន​ចុះ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​៤​នាក់ រួម​នឹង​វត្ថុ​តាង​ម៉ាស៊ីន​សម្រាប់​លេងល្បែង​ស៊ីសង​ចំនួន​៣២​គ្រឿង និង​វត្ថុ​តាង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី ២៤ ខែមករា ឆ្នាំ​២០១៩…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​បាន​ចុះ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​៤​នាក់ រួម​នឹង​វត្ថុ​តាង​ម៉ាស៊ីន​សម្រាប់​លេងល្បែង​ស៊ីសង​ចំនួន​៣២​គ្រឿង និង​វត្ថុ​តាង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី ២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មជ្ឈមណ្ឌល​កំសាន្ត​ឈឹង​ស៊ឺ​អុី​ង​ស៊ា​ង ស្ថិត​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាបហើយ​។

លោក​វរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៤​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​រួម​មាន ១-​ឈ្មោះ JIANG JIANCHUN ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE១៣៦២៩៤៥ ២-​ឈ្មោះ TONG CHAO ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ៣-​ឈ្មោះ XU HONGXING ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EC៤៧៦៧៣៨៨ និង​៤-​ឈ្មោះ HAO BIN ភេទ ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។

បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​៤​នាក់​ខាងលើ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​លោក ឆែ វី​រៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប ដោយ​ចោទប្រកាន់​ពី​បទ​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ