ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​ខិតខំ​ធ្វើ​យ៉ាងណា​ក៏​មាន​ព័ត៌មាន​និយាយ​កុហក​ពី​កម្ពុជា​ដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ទោះបីជា​សម្តេច​ខិតខំ​ធ្វើ​ឲ្យ​ប្រទេស​មាន​ភាព​រីក​ចម្រើន​យ៉ាងណា​ក៏​មាន​ព័ត៌មាន​និយាយ​អាក្រក់ និង​កុហក​ពី​កម្ពុជា​ដែរ ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​មុន​នេះ​បន្តិច​យ៉ាង​ដូច្នេះ​ថា​«​ដូច​យើង​បានឃើញ​ស្រាប់​នឹង​ភ្នែក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ទោះបីជា​សម្តេច​ខិតខំ​ធ្វើ​ឲ្យ​ប្រទេស​មាន​ភាព​រីក​ចម្រើន​យ៉ាងណា​ក៏​មាន​ព័ត៌មាន​និយាយ​អាក្រក់ និង​កុហក​ពី​កម្ពុជា​ដែរ ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​មុន​នេះ​បន្តិច​យ៉ាង​ដូច្នេះ​ថា​«​ដូច​យើង​បានឃើញ​ស្រាប់​នឹង​ភ្នែក គឺ​កម្ពុជា​យើង​កំពុង​តែ​បោះ​ជំហាន​ទៅ​រក​ភាព​រីក​ចម្រើន​កាន់តែ​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ទេសចរ​បរទេស​ក៏​កាន់តែ​កើនឡើង​មក​ទស្សនា​កម្ពុជា រីឯ​អ្នក​វិនិយោគទុន​វិញ ក៏​កាន់តែ​មាន​ជំនឿ​ជឿជាក់​លើ​ស្ថិរភាព​នយោបាយ និង​សង្គម​ដែល​កំពុង​អំណោយផល​យ៉ាង​ល្អ​ប្រសើរ ដល់​ការ​បណ្តាក់ទុន​តូច​ធំ​នៅ​ក្នុង​ប្រទេស​យើង ។

សម្តេច​បញ្ជាក់​ថា «​ទោះបី​យើង​ខិតខំ​ប្រឹងប្រែង​យ៉ាងណា​ក្តី​ក៏​គង់តែ​នៅ​មាន​ព័ត៌មាន​ភូត​កុហក​អំពី​ប្រទេស​យើង ។ ប៉ុន្តែ​ជាក់ស្តែង​នៅ​ពេល​ដែល​ទេសចរ និង​វិនិយោគ​គិ​ន​បាន​មក​ដល់ គឺ​ពួក​គេ​មានការ​កោតសរសើរ​កម្ពុជា​អំពី​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ក្រោយ​ពី​បាន​រួច​ផុត​ពី​របប​កាប់សម្លាប់​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត (១៩៧៥ -១៩៧៩)» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​សព្វថ្ងៃ គឺ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយ​ៗ​យុវជន​បាន​ឡើយ ។ អរគុណ​បងប្អូន​ជនរួមជាតិ និង​ក្មួយ​ៗ​យុវជន​ដែល​បាន​ចូលរួម​បន្សាប​ព័ត៌មាន​មិន​ពិត​ទាំងនោះ និង​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព ដើម្បី​យើង​ទាំងអស់​គ្នា​កាន់តែ​មានឱកាស​អភិវឌ្ឍ​ប្រទេស​ជាតិ​អោយ​កាន់តែ​រុងរឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ