ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប​ប្រកាស​ប្រតិទិន​ការ​បោះ​ឆ្នោត​រើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ប្រកាស​ស្តី​ពី​ប្រតិទិន​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ត​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ប្រកាស​ស្តី​ពី​ប្រតិទិន​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ត​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ។

ការ​ប្រកាស​នេះ​ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ។ គ​.​ជ​.​ប​បាន​កំណត់​ថ្ងៃ​ទី​ថ្ងៃ​ទី​១ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ការ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ និង​ថ្ងៃ​១​កុម្ភៈ ដល់​ថ្ងៃ​ទី​២២ ខែឧសភា សម្រាប់​ការ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​អន្តរជាតិ ។

ចំណែក​ភ្នាក់ងារ​គណបក្ស​នយោបាយ​សម្រាប់​សង្កេត​មើល​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​វិញ គ​.​ជ​.​ប បាន​កំណត់​យក​ថ្ងៃ​ទី​២៦ ខែមេសា ដល់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩ ។ ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​មុន​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ គ​.​ជ​.​ប​បាន​ឲ្យ​ដឹង​ទៀត​ថា គ​.​ជ​.​ប នឹង​ប្រកាស​សុពលភាព​លើ​បញ្ជី​បោះ​ឆ្នោត ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៩ ។

ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​នៅ​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត (​គ​ធ​.​ខ​ប​) ថ្ងៃ​ទី​៧ -១១ ខែមីនា ឆ្នាំ​២០១៩ ។ គ​.​ជ​.​ប​ក៏​បាន​ឲ្យ​ដឹង​សម្រាប់​ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ មាន​រយៈពេល​មួ​យស​ប្តា​ហ៍​តែ​ប៉ុណ្ណោះ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ – ២៤ ខែឧសភា ឆ្នាំ​២០១៩ ។

ចំពោះ​ការ​បោះ​ឆ្នោត​ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បិទ​ផ្សាយ​លទ្ធផល​បណ្តោះអាសន្ន​នៅ​ការ​ល័យ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ។ ការ​ប្តឹងរ​វ៉ា​ពី​ការ​សម្រេច​របស់​ប្រធាន​ការិយាល័យ​បោះ​ឆ្នោត​រាប់​សន្លឹក​ឆ្នោត ឬ​ពី​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​នៅ​កា​រិ​តា​ល័យ​បោះ​ឆ្នោត​ទៅ​គ​ធ​. ខ​ប មាន​រយៈពេល​យ៉ាង​យូរ​២​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​សម្រេច ឬ​ថ្ងៃ​បិទ​ផ្សាយ ។ សម្រាប់​ការ​ដោះស្រាយ​បណ្តឹង​ដោយ គ​.​ជ​.​ប វិញ មាន​រយៈពេល​យ៉ាង​យូរ​៣​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​ទទួល​ពាក្យបណ្តឹង គឺ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៩ ថ្ងៃ​ចុង​ក្រោយ ។

ការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ក្នុង​រយៈពេល​៨​ថ្ងៃក្រោយ​ការ​សម្រេច​របស់ គ​.​ជ​.​ប (​ប្រសិនបើ​មាន​) ។ គ​.​ជ​.​ប ក៏​បាន​ឲ្យ​ដឹង​ចំពោះ​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​(​ករណី​គ្មាន​ការ​បោះ​ឆ្នោត​សា​ជា​ថ្មី​) នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ