ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ជម្រុញ​អោយ​វិស័យ​អប់រំ​នៅ​តាម​ជនបទ​កាន់តែ​ខ្លាំង និង​ប្រសិទ្ធភាព​ខ្ពស់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អភិបាលខេត្ត​ជម្រុញ​អោយ​វិស័យ​អប់រំ​យកចិត្តទុកដាក់​នៅ​តាម​ជនបទ​អោយ​មានគុណ​ភាព និង​ប្រសិទ្ធភាព​ខ្ពស់​ដែល​លើក​ឡើង​បិត​សន្និបាត នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ ។…

បន្ទាយ​មាន​ជ័យ ៖ អភិបាលខេត្ត​ជម្រុញ​អោយ​វិស័យ​អប់រំ​យកចិត្តទុកដាក់​នៅ​តាម​ជនបទ​អោយ​មានគុណ​ភាព និង​ប្រសិទ្ធភាព​ខ្ពស់​ដែល​លើក​ឡើង​បិត​សន្និបាត នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ ។

លោក ឈូ ប៊ុ​ន​រឿង ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា សន្និបាត​បូក​សរុប​វាយតម្លៃ​លទ្ធផល​ការងារ​អប់រំ​យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១៧- ២០១៨​និង​លើ​ទិស​ដៅ​ឆ្នាំ​សិក្សា​២០១៨- ២០១៩ ដែល​បាន​ចូលរួម​ពី​មន្ត្រី​អប់រំ​យុវជន និង​កីឡា លោកគ្រូ​- អ្នកគ្រូ មាន​ចំនួន​៣៧៤​នាក់ ស្រី​៨៥​នាក់ ជា​មន្ត្រី​គ្រប់គ្រង​លំដាប់ថ្នាក់​ទាំង​រដ្ឋ និង​ឯកជន​ដៃគូ​អភិវឌ្ឍ​មន្ទីរ​អង្គភាព​នានា​អាជ្ញាធរ​ដែល​ដី និង​សមាគម​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ដំណើរការ​ពិភាក្សា​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ជា​សំខាន់​ទៅ​លើ​ការ​ពិភាក្សា​ពេញអង្គ ដើម្បី​រក​អោយ​ឃើញ​នូវ​ដំណោះស្រាយ​គន្លឹះ និង​អនុសាសន៍​នានា​សម្រាប់​អនុ​វិស័យ​ទាំង​០៦ ដែល​មាន​ប្រធានបទ​ចំនួន​៦​មាន ១- អនុ​វិស័យ​ការ​អប់រំ​កុមា​តូច ការ​បង្កើន​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​សហគមន៍​ស្តង់ដា ប្រកបដោយ​គុណភាព និង​ប្រសិទ្ធិ​ភាព ២- អនុ​វិស័យ​អប់រំ​បឋម​សិក្សា ការ​គ្រប់គ្រង​សាលា​រៀល​ផ្នែក លើ​លទ្ធផល ៣- អនុ​វិស័យ​អប់រំ​មធ្យមសិក្សា​និង​បច្ចេកទេស ការ​គ្រប់គ្រង​តាម​សាលារៀន ៤ – អនុ​វិស័យ​អប់រំ​ក្រៅ​ប្រព័ន្ធ​លើកកម្ពស់​អនុវត្ត​កម្មវិធី​សម​មូល និង​កម្មវិធី​បង្កើន​ប្រាក់​ចំណូល ៥- អនុ​វិស័យ​អភិវឌ្ឍន៍​យុវជន​ការ​ពង្រឹង​សហគ្រិនភាព និង​ប្រឹក្សា​អាជីព​តាម​សាលារៀន និង​សហគមន៍ ៦- អនុ​វិស័យ​អប់រំ និង​កីឡា​ពង្រឹង​កម្ម​ភាព​អប់រំ​កាយ និង​កីឡា​ក្នុង​ម៉ោង​សិក្សា និង​សកម្មភាព​កីឡា​ក្រៅ​ម៉ោង​សិក្សា ។

លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​កើត​ស​សើរ​ចំពោះ​លទ្ធផល​ការងារ​អប់រំ​យុវជន​និង​កីឡា​ឆ្នាំ​សិក្សា​២០១៧-២០១៨ កន្លង​មក គឺ​មន្ត្រី​គ្រប់គ្រង​អប់រំ​បាន​ខិតខំ​សម្រេច​គោលនយោបាយ និង​យុទ្ធ​សា​ស្គ្រ​កំណែទម្រង់​វិស័យ​អប់រំ ២០១៨- ២០២៣​ដើម្បី​ឈាន​ទៅ​សម្រេច​យុទ្ធ​សា​ស្គ្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​បាន​មាន​ប្រសាសន៍​ជម្រុញ​អោយ​មន្ទី​អប់រំ​យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ​ត្រូវ​យកចិត្តទុកដាក់​វិស័យ​អប់​តាម​ជនបទ ដើម្បី​បង្កើន​ការ​ប្រមូល​កុមារ​ចូល​រៀន​អាយុ​៣​ឆ្នាំ ដល់​៥​ឆ្នាំ អោយ​ឆ្លើយ​តប និង​ចំណុច​គោលដៅ​ដោយ​ពង្រីក​ការ​អប់រំ​កុមារ​តូច​គ្រប់​រូបភាព​នៅ​តំបន់​ដែល​មាន​អត្រា​ចូល​រៀន​ទាប និង​អា​ត្រា​បោះបង់​ការ​សិក្សា​ខ្ពស់ តាម​រយៈ​ការ​បើក​ថ្នាក់​ម​តេ​យ្យ​សិក្សា​ក្នុង​សាលា​បឋម​សិក្សា​ថ្នាក់​ម​តេ​យ្យ​សិក្សា​សហគមន៍ និង​អប់រំ​កុមា​តាម​ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ