ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​និយាយ​ម្នាក់ឯង​ថា «​ខ្មោច​ម៉ែ ខ្មោច​ឪ​ជួយ​កូន​ផង​» លុះ​ព្រឹក​ឡើង​ប្រទះ​ឃើញ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន បង្ក​រការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​អូរ​ខ្ស​ង់ ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន បង្ក​រការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​អូរ​ខ្ស​ង់ ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ វ៉ា សុ​វេ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ត្រី អ៊ា​ត គឹ​ម​អ៊ា​ន់ អធិការរង​នគរបាល​ស្រុក​បក​រា​សាទ​បល្ល័ង្ក​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ឃួ​ន ខៀវ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ត្រូវជា​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ជន​រង​គ្រោះជា​មនុស្ស​កំព្រា​គ្មាន​ឪពុក​ម្តាយ​ទីពឹង និង​មាន​ជម្ងឺ​ប្រចាំ​កាយ​ក្លាយជា​មនុស្ស​សរសៃប្រសាទ ។

គាត់​ធ្លាប់​យក​ជន​រង​គ្រោះជា​ក្មួយ​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្ទោង​ចំនួន​ពីរ​បី​ដង​មក​ហើយ តែ​មើល​មិនជា​សោះ រហូត​ដល់​វេលា​យប់​នៅ​មុន​ថ្ងៃ​កើតហេតុ គាត់​បាន​ឲ្យ​ជន​រង​គ្រោះ​ឡើង​ទៅ​ដេក​នៅ​លើ​ផ្ទះ​តែ​ម្នាក់ឯង ចំណែក​គាត់ និង​ប្រពន្ធ​ដេក​នៅ​ក្នុង​តូប​ខាង​មុខ​ផ្ទះ ពេល​នោះ​ជន​រង​គ្រោះ​មិន​បាន​ដេក​ទេ អង្គុយ​សំកុក​រហូត ហើយ​ចេះ​និយាយ​តែ​ម្នាក់ឯង​ថា​«​ខ្មោច​ម៉ែ ខ្មោច​ឪ​ជួយ​កូន​ផង​»​។

ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់​ម៉ោង​ប្រហែល​១១​យប់ គាត់​ក៏​បាន​បិទ​តូប​ចូល​ដេក លុះដល់​ព្រឹក​ឡើង ពេល​ភ្ញាក់ពីដេក​គាត់​បាន​ដើរ​ចូល​ទៅ​ក្រោមផ្ទះ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួនដោយ​យក​​ខ្សែ​នីឡុង​តាន់​ពណ៌​ស​ចង​ភ្ជាប់​ទៅ​នឹង​បង្កាន់ដៃ​ជណ្តើរ​ផ្ទះ​ខាងលើ មិនដឹង​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ ហើយ​គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​សហការ​ជាមួយនឹង​ប៉ុស្ដិ៍​នគរបាល​សា​គ្រាម និង​អាជ្ញាធរ​ភូមិ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សព​ជន​រង​គ្រោះ រក​ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ប្រាកដ​មែន ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ