ព្រះធម៌តែងស្ថិតនៅកៀកជានិច្ចតែយើងមិនចេះរក្សាធម៌
ពាក្យថា ធម៌ប្រែថា ភាវៈដែលទ្រទ្រង់សត្វលោកគឺ បុណ្យ បាប សុចរិត ទុច្ចរិតឱ្យស្ថិតនៅជាប្រក្រតី មានន័យថា បើសត្វណាធ្វើបាប បានបាប…
ពាក្យថា ធម៌ប្រែថា ភាវៈដែលទ្រទ្រង់សត្វលោកគឺ បុណ្យ បាប សុចរិត ទុច្ចរិតឱ្យស្ថិតនៅជាប្រក្រតី មានន័យថា បើសត្វណាធ្វើបាប បានបាប…
ពាក្យថា ធម៌ប្រែថា ភាវៈដែលទ្រទ្រង់សត្វលោកគឺ បុណ្យ បាប សុចរិត ទុច្ចរិតឱ្យស្ថិតនៅជាប្រក្រតី មានន័យថា បើសត្វណាធ្វើបាប បានបាប ធ្វើសុចរិតនឹងទទួលបានសេចក្តីល្អ ប៉ុន្តែក៏ពាក្យថា ព្រះធម៌នេះគឺសំដៅលើសេចក្តីល្អស្រេចទៅហើយ ។
ច្បាស់ណាស់នៅក្នុងវាលវដ្តសង្សារនេះ គ្មានអ្វីជាទីពឹងក្រៅពីព្រះធម៌ឡើយ មានតែព្រះធម៌ប៉ុណ្ណោះ ដែលធ្វើឱ្យកក់ក្តៅក្នុងជីវិត ព្រោះព្រះធម៌បានស្ថាបនាមនុស្ស ដែលធ្លាប់តែអន់ថយទន់ ទាប ដោយត្រកូល ឬដោយទ្រព្យជាដើម ឱ្យបានជាមនុស្ស ប្រសើរខ្ពង់ខ្ពស់ រហូតដល់ថ្នាក់ទេវតាធ្វើអញ្ជលីសំពះថ្វាយបង្គំទៀតផង ។
មែនហើយព្រះធម៌តែងស្ថិតនៅក្នុងលោកនេះជានិច្ចមិនបានឃ្លាតទៅណាឡើយ មាន តែសត្វលោកទេ ដែលចេះតែលះបង់ព្រះធម៌ចោល ហើយលាចាកលោកនេះទៅ ។ ព្រះធម៌មានអានុភាពរកអ្វីប្រៀបពុំបានឡើយ សូមសត្វលោកទុកចិត្តលើព្រះធម៌ចុះ នឹងបានល្អជាងការទុកចិត្តក្នុងអ្វីៗទាំងអស់ ។
ព្រះបរមគ្រូបានទេសនាអប់រំពុទ្ធបរិស័ទឱ្យតម្កល់ខ្លួនដោយប្រពៃក្នុងគុណធម៌ សព្វៗកាល ទោះបីជួបប្រទះនូវសេចក្តីទុក្ខលំបាកយ៉ាងណាក៏ដោយ ក៏កុំចោលព្រះធម៌ឱ្យសោះ ព្រោះការដែលយើងមាននូវព្រះធម៌ តាំងនៅក្នុងខ្លួនបានមាំមួនហើយនោះ យើងរឹងរឹតតែចេះសម្លឹងមើលបុគ្គល និងហេតុការណ៍ផ្សេងៗបានល្អឡើង ។
ចែករំលែកព័តមាននេះ