ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១…​លេង​ឡើង​គគ្រឹក​គគ្រេងចឹងផង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា មានការបង្ក្រាប​របស់​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទ​ណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​នា​​​​រសៀល​ថ្ងៃ​ទី​២៦ ​មករា​​នេះ ដោយ​​ឆ្មក់​ចូល​​​​​​​ក្នុង​ទីតាំង​បញ្ជល់​មាន់​មួយ​កន្លែង ដែល​កំពុងប្រព្រឹត្តយ៉ាង​ជាក់ស្តែង ត្រង់​​ចំណុច​ដី​ឡូ​តិ៍​មួយ​​កន្លែង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា មានការបង្ក្រាប​របស់​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម
ទ​ណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​នា​​​​រសៀល​ថ្ងៃ​ទី​២៦ ​មករា​​នេះ ដោយ​​ឆ្មក់​ចូល​​​​​​​ក្នុង​ទីតាំង​បញ្ជល់​មាន់​មួយ​កន្លែង ដែល​កំពុងប្រព្រឹត្តយ៉ាង​ជាក់ស្តែង ត្រង់​​ចំណុច​ដី​ឡូ​តិ៍​មួយ​​កន្លែង ក្នុងភូមិ​ចំរើន​​ផល សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​ដោយ​មានការ​ដឹកនាំ​កម្លាំង​ពី​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយ​កា​រិ​យា័​យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​មានការ​សម្រប​សម្រួល​ឯកភាព​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

សេចក្តីរាយការណ៍បន្តថា ​ជា​លទ្ធ​ផល កម្លាំង​បាន​ឃាត់ខ្លួន​អ្នកលេង​ទាំងអស់​សរុប​១០​នាក់ រួម​ទាំង​ដក​ហូត​មាន់​ជល់​មួយ​ចំនួន និង​ម៉ូតូ​​​២១​គ្រឿង​ទៀត​ផង​ ។

​ជនសង្ស័យនិង​វត្ថុ​តាង​ទាំងអស់ រួម​ជាមួយ​ម៉ូតូ ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការបន្ត ។

អត្ថបទសរសេរ ដោយ