សពខេមរៈ ស្រីពៅ នឹងមកដល់ខ្មែររសៀលស្អែក…
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលនោះទេ សពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ នឹងមកដល់ស្រុកខ្មែរនៅរសៀលថ្ងៃទី២៧ មករា (ស្អែក) នេះ…
រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលនោះទេ សពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ នឹងមកដល់ស្រុកខ្មែរនៅរសៀលថ្ងៃទី២៧ មករា (ស្អែក) នេះ…
រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលនោះទេ សពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ នឹងមកដល់ស្រុកខ្មែរនៅរសៀលថ្ងៃទី២៧ មករា (ស្អែក) នេះ ។ នេះបើយោតាមការឱ្យដឹងពីតារាចម្រៀងលោក
ខេមរៈ សិរីមន្ត ដែលបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីទទួលយកសពប្អូនស្រីខ្លួនមកស្រុកខ្មែរវិញ ។
យ៉ាងណាក៏ដោយ លោកខេមរៈ សិរីមន្ត បានបញ្ជាក់ថា ក្នុងករណីដែលមានការប្រែប្រួលយ៉ាងណា លោកនឹងជម្រាបជូនប្រិយមិត្តគាំទ្របន្ថែម ។ បើតាមវីដេអូដែលលោកខេមរៈ សិរីមន្ត បានបង្ហោះនោះ គេសង្កេតឃើញមានពិធីបង្សុកូល ដើម្បីឧទ្ទិសបួងសួងដួងវិញ្ញាណក្ខន្ធ ខេមរៈ ស្រីពៅ ឱ្យបានត្រលប់មកមាតុប្រទេសយើងវិញផងដែរ។
ចំណែកនៅគេហដ្ឋានលោកខេមរៈ សិរីមន្ត ក៏បានសង់រោងបុណ្យរួចជាស្រេច ដើម្បីរង់ចាំសាកសពនាងមកដល់ ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ ។
គួររំលឹកថា តារាចម្រៀង ខេមរៈ ស្រីពៅ បានទទួលមរណភាព នៅមន្ទីរពេទ្យប្រទេសឥណ្ឌា នៅរសៀលថ្ងៃទី២៥ មករា ឆ្នាំ២០១៩ ។ ក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា តាមការពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ៤ឆ្នាំមកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោលគឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ។
ចែករំលែកព័តមាននេះ