ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ៗ​ក្លែង​ធ្វើ​ប្រុស​៤​ឆ្នាំ​…​គឺ​មាន​ហេតុផល​តែ​មួយ​​គត់​

5 ឆ្នាំ មុន

តាម​ប្រភព​ពី Oddity Central បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ជំទង់​ពីរ​នាក់​សុខចិត្ត​កាត់សក់​ខ្លី​ ធ្វើ​ជា​មនុស្ស​ប្រុស ដើម្បី​អាច​ឱ្យ​ភ្ញៀវ​មក​កាត់សក់​នៅ​ហាង​ឪពុក​របស់​នាង ដោយ​មាន​ទំនុកចិត្ត និងអាច​បន្ត​រក​ប្រាក់​ចំណូល​ដល់​​គ្រួសារ បើ​ទោះបីជា​ឪពុក​ធ្លាក់ខ្លួន​ឈឺ​ក៏​ដោយ​…

តាម​ប្រភព​ពី Oddity Central បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ជំទង់​ពីរ​នាក់​សុខចិត្ត​កាត់សក់​ខ្លី​ ធ្វើ​ជា​មនុស្ស​ប្រុស ដើម្បី​អាច​ឱ្យ​ភ្ញៀវ​មក​កាត់សក់​នៅ​ហាង​ឪពុក​របស់​នាង ដោយ​មាន​ទំនុកចិត្ត និងអាច​បន្ត​រក​ប្រាក់​ចំណូល​ដល់​​គ្រួសារ បើ​ទោះបីជា​ឪពុក​ធ្លាក់ខ្លួន​ឈឺ​ក៏​ដោយ​ ។ ការ​ក្លែងខ្លួន​ធ្វើ​ជា​ប្រុស​នេះ គឺ​អស់​រយៈពេល​៤​ឆ្នាំ​ហើយ​ ។

Jyoti Kumari មាន​អាយុ​១៨​ឆ្នាំ និងប្អូនស្រី​ឈ្មោះ Neha អាយុ​១៦​ឆ្នាំ មក​ពី Banwari Tola នា​រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា បាន​ធ្វើ​ឱ្យ​មហាជន​មាន​ភាព​ភ្ញាក់ផ្អើល និងកោតសរសើរ​ចំពោះ​ការ​លះ​បង់​របស់​ពួក​គេ​។ កូនស្រី​ទាំង​ពីរ​នាក់ សុខចិត្ត​ក្លែងខ្លួន​ធ្វើ​ជា​ប្រុស​អស់​ពេល​ជាង​៤​ឆ្នាំ ដើម្បី​អាច​មក​ដំណើរ​ហាង​កាត់សក់​របស់​ឪពុក ខណៈ​ដែល​ឪពុក​ធ្លាក់ខ្លួន​ឈឺ​ដើរ​មិន​រួច​។

នៅ​ឆ្នាំ​២០១៤ ឪពុក​របស់​ពួក​គេ​បាន​ឈឺ ហើយ​បង្ខំចិត្ត​បិទ​ហាង​កាត់សក់​។ ដោយសារ​តែ​បាត់បង់​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ Jyoti និង Neha បាន​សម្រេចចិត្ត​មក​បើកហាង​កាត់សក់​ឡើង​វិញ​។ ភ្ញៀវ​ជា​ច្រើន​មិន​ពេញចិត្ត​នឹង​ពួក​គេ​ទេ ដោយសារ​តែ​ពួក​គេ​គឺជា​ស្រី​។ ព្រោះតែ​ហេតុផល​នេះ ពួក​គេ​ក៏​កាត់សក់​ខ្លី ពាក់​ខោអាវ​ប្រុស ដើម្បី​ឱ្យ​ភ្ញៀវ​ពេញចិត្ត​។

អស់​រយៈពេល​៤​ឆ្នាំ​មកនេះ ពួក​គេ​រកបាន​ប្រាក់​ចំណូល​ជូន​គ្រួ​សារបាន​៤០០​រូពី (​ជិត​៦​ដុល្លារ​) ជា​រៀង​រាល់ថ្ងៃ ដែល​អាច​ទិញ​ម្ហូបអាហារ​និង​ថ្នាំ​ព្យាបាល​ឪពុក​បាន​។ ទើបតែ​មក​ដល់​ពេល​នេះ បងប្អូន​ទាំង​ពីរ​នាក់ សម្រេចចិត្ត​ប្រាប់​ពី​ភេទ​ពិត​របស់​ខ្លួន​ដល់​អ្នកកាសែត​។

គ្រាន់តែ​ដឹង​រឿង​នេះ​ភ្លាម មហាជន​បាន​កោតសរ​សើរ​យ៉ាង​ខ្លាំង ចំពោះ​ការ​លះបង់​សម្រាប់​គ្រួសារ ដែល​តាំងពី​ឪពុក​ដើរ​មិន​រួច រហូត​ដល់​អាច​ដើរ​បាន​វិញ​ធម្មតា​នៅ​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ