ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃួ​ង ស្រេង​៖ ប្រទេស​ជាតិ​មួយ​ខ្លាំង គឺ​ខ្លាំង​ដោយសារ​កងទ័ព ហើយ​កង​ទ​ព័​សម័យនេះ​…

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ លោក ឃួ​ង ស្រេង បានមាន​ប្រសា​ស​ន៍​ថា ប្រទេស​ជាតិ​មួយ​ខ្លាំង គឺ​ខ្លាំង​ដោយសារ​កង​ទ​័ព ហើយ​កង​ទ​ព័​សម័យនេះ​ មិន​ខុស​ពី​កងទ័ព​សម័យ​មុន​ទេ​…

ខេត្តស្ទឹងត្រែង ​៖ លោក ឃួ​ង ស្រេង បានមាន​ប្រសា​ស​ន៍​ថា ប្រទេស​ជាតិ​មួយ​ខ្លាំង គឺ​ខ្លាំង​ដោយសារ​កង​ទ​័ព ហើយ​កង​ទ​ព័​សម័យនេះ​ មិន​ខុស​ពី​កងទ័ព​សម័យ​មុន​ទេ​ គឺ​ក្នុង​តួនាទី​ភារកិច្ច និង​កាតព្វកិច្ច​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ​,​ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល ការពារ​ទឹកដី និង​ថែរក្សា​សុខ​សន្តិ​ភាព​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​ ។

លោកមានប្រសាសន៍បែបនេះ នៅក្នុងពិធី​បើក​សម្ពោធជា​ផ្លូវការនូវ​គិលានដ្ឋាន​កងពលតូច​អន្តរា​គមន៍​លេខ​១២៨​ ដែល​ជា​អំណោយ​​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ នា​ព្រឹក​ថ្ងៃ​ទី​២៦ ​មក​រា មានទីតាំង​​ស្ថិត​នៅ​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​(​អូ​ពងមាន់​) ដែល​មានវត្ត​​​ចូលរួម​ពីលោកឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ​ផងដែរ ។

​លោក​បន្ត​ថា ទោះបី​កម្ពុជា​ ជា​ប្រទេស​តូច ប្រជាជន​តិច ប៉ុន្តែ​ជា​ភ​័ព្វសំណាង​ខ្ពស់​ណាស់​ ដែល​យើង​មាន​កងទ័ព​ដ៏​ស្មោះត្រង់ មាន​ស្មារតី​ឆ​ន្ទះ​ស្នេហា​ជាតិ និង​មាន​អគ្គ​ម​គ្គុ​ទេស​ដឹកនាំ​ដ៏​ឆ្នើម​គឺ​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ​ហ៊ុន​សែន ជា​ប្រមុខ​ ។​ ជាមួយ​គ្នា​នេះ ទោះបី​សង្គម​ជាតិ​យើង​នា​ពេល​បច្ចុប្បន្ន​ មាន​សុខ​សន្តិភាព​ពេញលេញ ជម្លោះ​ដែន​អធិបតេយ្យ​មាន​សភាព​ស្ងប់ស្ងាត់ តំបន់​ព្រំដែន​មានការ​អភិវឌ្ឍ​ន៍ និង​ជីវភាព​ប្រជា​ជល​រដ្ឋ​មានការ​លើកកំពស់ ប៉ុន្តែ​យើង​មិន​អាច​ស្កប់ស្កល់​នោះ​ទេ។

យើង​ចាំបាច់​ត្រូវ​តែ​បន្ត​រួម​គ្នា​ថែរក្សា សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ន៏​សង្គម​ដូច​សព្វ​ថ្ងៃនេះ ហើយ​ពិត​ណាស់​យើង​មិន​អាច​ខ្វះ​បាន​ឡើយ​នូវ​វត្តមាន​កងទ័ព​ ដែល​ជា​តួអង្គ​ប្រតិបត្តិ​ករ​ដ៏​សំខាន់​បំផុត​ ដូច្នេះបញ្ហា​ជីវភាព​សុខទុក្ខ​កង​ទ​ព័ និង​សុខភាព​គ្រួសារ​កងទ័ព ​គឺជា​កត្តា​ដែល​ត្រូវ​យកចិត្តទុកដាក់​ជា​អាទិភាព​។​​

អត្ថបទសរសេរ ដោយ