ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Filipe Luis មិន​សុខចិត្ត មិន​សម Messi មិន​ឈ្នះ Ballon d’Or

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Filipe Luis កីឡាករ​ក្លិប Atletico Madrid បាន​ប្រកែក​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Filipe Luis កីឡាករ​ក្លិប Atletico Madrid បាន​ប្រកែក​ថា Messi សមតែ​ធ្វើ​ជា​ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៨ បើ​ទោះបីជា​មាន​មនុស្ស​ខ្លះ​ថា Messi លេង​មិន​បាន​ល្អ​នៅ​ឆ្នាំ​នោះ​ក៏​ដោយ ។

កីឡាករ​ប្រេ​ស៊ី​ល Filipe Luis ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន ពេល​ដែល​ដឹង​ថា Messi មិន​បាន​ធ្វើ​ជា​ម្ចាស់​ពាន Ballon d’Or កាលពី​ឆ្នាំ​មុន ថា ៖«​នៅ​ពេល​ខ្ញុំ​នៅ​លើ​តារាង ខ្ញុំ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​គូប្រកួត​ធ្វើ​អ្វី​មិនកើត​។ តែ​សម្រាប់ Messi វិញ គឺ​តែងតែ​សាក​ធ្វើ​អ្វី​ប្លែក​ៗ សម្រាប់​រូបគេ​រហូត​»​។

Luis បន្ត​ប្រាប់​សារព័ត៌មាន Globesport ថា ៖«​ពេល​ខ្ញុំ​លឺ​គេ​ថា Messi លេង​មិន​បាន​ល្អ​នៅ​ឆ្នាំ​២០១៨ ទើប​បានជា​មិន​ជាប់​ពាន ខ្ញុំ​ឆ្ងល់​ណាស់ ។ គេ​បាន​ឈ្នះ La Liga ឈ្នះ Copa del Rey និង ធ្វើ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ​អឺរ៉ុប ។ គេ​គឺជា​កីឡាករ​ល្អ​ជាងគេ​នៅ Barcelona ដែល​តែងតែ​រក​គ្រាប់​បាល់​ជូន​ក្លិប​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​រក​គ្រាប់​បាល់​បាន ៤៧​គ្រាប់ ក្នុង​ការ​ប្រកួត​៤៨​ដង សម្រាប់​ក្លិប Barcelona នៅ​ឆ្នាំ​២០១៨ ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន មិន​ងាយ​មាន​នរណា​អាច​ធ្វើ​ដូច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ