ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដេញ​​វៀតណាម​ដែល​​ចូល​​​លក់​​ឆ្នោត…​​​ទៅ​​ស្រុក​ដើម​​វិញ​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ សេចក្តីរា​យការណ៍បឋមឱ្យដឹងថា ខណៈកម្លាំង​សមត្ថកិច្ច​នគ​គរ​បាល​ការិយាល័យ​អន្តោ​ប្រវេសន៍​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​កំពុង​​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​​ក្នុងសង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​​រៀង​ កាលពី​​ថ្ងៃ​ទី​២៥ មករា ក៏បាន​រក​ឃេ​ី​ញ​​​​ជនជាតិ​វៀតណាម​៥​នាក់​ (ស្រី​២​នាក់​) បាន​ឆ្លង​ដែន​ចូល​មក​ប្រកប​មុខរបរ​លក់​ឆ្នោត​វៀតណាម…

ខេត្តស្វាយរៀង ​៖​ សេចក្តីរា​យការណ៍បឋមឱ្យដឹងថា ខណៈកម្លាំង​សមត្ថកិច្ច​នគ​គរ​បាល​ការិយាល័យ​អន្តោ​ប្រវេសន៍​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​កំពុង​​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​​ក្នុងសង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​​រៀង​ កាលពី​​ថ្ងៃ​ទី​២៥ មករា ក៏បាន​រក​ឃេ​ី​ញ​​​​ជនជាតិ​វៀតណាម​៥​នាក់​ (ស្រី​២​នាក់​) បាន​ឆ្លង​ដែន​ចូល​មក​ប្រកប​មុខរបរ​លក់​ឆ្នោត​វៀតណាម ដោយ​គ្មាន​ច្បាប់​​អនុញ្ញាតិ​អនុញ្ញាតិ ។

សេចក្តីរាយការណ៍បន្តថា ​​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ខេត្ត​ បាន​ធ្វេ​ី​ការ​ឃាត់ខ្លួន​ពួកគេខាងលើ ខណៈ​កំពុង​​ដើរ​​លក់​ឆ្នោត​វៀតណាម​យ៉ាងអនាធិបតេយ្យ ​ដោយបាននាំ​​មក​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា ​រួចហើយ​​បណ្តេញចេញ​ឱ្យ​​វិល​ត្រឡប់​ទៅ​ប្រទេស​ដេ​ី​ម​វិញភ្លាម ។​

ទាក់ទិនករណីនេះដែរ មាន​មហាជន​​រិះគន់​ថា ជនជាតិ​វៀតណាម​បាន​ឆ្លង​ដែន​ចូល​មក​ខេត្តស្វាយរៀង​តាម​ច្រករបៀង​រាល់ថ្ងៃ ។ ពួកគេ​ដើរ​លក់​ឆ្នោត​វៀតណាម​គ្រប់​ច្រកល្ហក​ទាំងអស់ ហើយ​តែងតែ​ឃើញ​សមត្ថកិច្ច​ចាប់​ធ្វើ​កិច្ចសន្យា​និង​អប់រំ​ រួចឱ្យ​​ត្រឡប់​ទៅ​ស្រុក​វិញ ​គឺតែឃើញ​​មុខ​ដដែល​ៗ ខណៈ​ចាប់​បញ្ជូន​​ល្ងាច​ ព្រឹក​​ឡើង​ ពួកគេ​​មក​លក់​​ដដែល ​។​ ​អ្នកលក់​ឆ្នោត​វៀតណាម​នេះ​ ពួក​គេ​ជិះ​ម៉ូតូ​ចូល​មក​តាម​ច្រករបៀង​ ហើយ​ពួក​គេ​​បាន​បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​ដែល​ឈ​ជើង​នៅ​តាម​ច្រករបៀង ​ទើប​ចូល​មក​ស្រួលនេះ ?

អត្ថបទសរសេរ ដោយ