ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ខុន​ដូ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​កំពុង​កាក់កប​ខ្លាំង សូ​ម្បី​តែ​សិង្ហ​បុរី​ក៏​ដូច

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ អ្នកជំនាញ​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Vietnam News កាលពី​ថ្ងៃ​ទី​២៤ មក​រា កន្លង​មក​ថា តម្រូវការ​ខុន​ដូ​កម្រិត​ខ្ពស់​ៗ​បន្ត​មាន​ភាពរឹងមាំ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ជា​ពិសេស​ក្នុង​តំបន់​កណ្តា​ក្រុង​បើ​ទោះជា​មាន​តម្លៃ​ខ្ពស់​ពិតមែន​ក្តី…

ប្រទេស​វៀតណាម ៖ អ្នកជំនាញ​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Vietnam News កាលពី​ថ្ងៃ​ទី​២៤ មក​រា កន្លង​មក​ថា តម្រូវការ​ខុន​ដូ​កម្រិត​ខ្ពស់​ៗ​បន្ត​មាន​ភាពរឹងមាំ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ជា​ពិសេស​ក្នុង​តំបន់​កណ្តា​ក្រុង​បើ​ទោះជា​មាន​តម្លៃ​ខ្ពស់​ពិតមែន​ក្តី ។

អ្នកជំនាញ​មួយ​រូប​បាន​និយាយ​ថា ទីផ្សារ​អចល​ទ្រព្យ​របស់​ទីក្រុង​ហូ​ជី​មិ​ញ​មាន​ខុន​ដូ​កម្រិត​ខ្ពស់​ជា​ច្រើន​លើ​ទីផ្សារ ប៉ុន្តែ​ក៏​មាន​វិនិយោគិន​ជា​ច្រើន​ដែល​ហ៊ាន​វិនិយោគ​លើ​វា​ដែរ ។

អ្នកស្រី Duong Thuy Dung ដែល​ជានា​យក​មួយ​រូប​នៅ CBRE Vietnam យល់​ស្រប​នឹង​អំណះអំណាង​នេះ និង​បាន​បន្ថែម​ថា គម្រោង​ខុន​ដូ​កម្រិត​ខ្ពស់​ខ្លះ​មាន​អតិថិជន​ដែល​ចង់​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ដើម​ដល់​ទៅ ៤​ដង​ឯណោះ ។

គម្រោង​ទាំងនេះ​មា​នទី​តាំងនៅ​ទីប្រជុំជន​នៃ​ទីក្រុង​ហូ​ជី​មិ​ញ​ដែល​មាន​អគារ​ខ្ពស់​ៗ ព្រោះ​កង្វះ​ដី​សម្រាប់​ការ​សាងសង់​គម្រោង​ថ្មី​ៗ ។ អតិថិជន​ដែល​ទិញ​ខុន​ដូ​ក៏​ទទួល​បាន​ចំណត​យានយន្ត​ដែរ ហើយ​វា​ជា​អត្ថប្រយោជន៍​ដ៏​ល្អ​ព្រោះ​ប្រជាជន​ភាគច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ចំណត​យានយន្ត​ដែល​មាន​សុវត្ថិភាព​នៅ​ក្នុង​ទីក្រុង ។

អ្នកស្រី Elena Goh ដែល​ជា​វិនិយោគិន​ម្នាក់​មក​ពី​សិង្ហ​បុរី និង​ជា​អតិថិជន​ដែល​ទិញ​ខុន​ដូ​មួយ​របស់​គម្រោង The Grand Manhattan បាន​និយាយ​ថា «​ខ្ញុំ និង​ស្វាមី​របស់ខ្ញុំ បាន​តាមដាន​ទីផ្សារ​អចលនទ្រព្យ​ហូ​ជី​មិ​ញ​យូរ​មក​ហើយ ។ បើ​ធៀប​នឹង​ទីផ្សារ​ដទៃ​ទៀត​ដែល​ពួក​យើង​បាន​វិនិ​យោគ ដូច​ជា​ហុងកុង​ជាដើម តម្លៃ​ខុន​ដូ​កម្រិត​ខ្ពស់​នៅ​ទីក្រុង​នេះ​នៅ​ទាប​នៅឡើយ ។ ហើយ​ប្រាក់​ចំណេញ​ដែល​បាន​ពី​វា​នៅ​មាន​កម្រិត​ខ្ពស់ ឬ​ប្រមាណ ៥% ខណៈ​ដែល​អត្រា​នេះ​មាន​តែ​ពី​១​ទៅ​២%​ប៉ុណ្ណោះ​ក្នុង​ហុងកុង​»​។

អ្នកស្រី​បាន​បន្ត​ថា នៅ​ហុងកុង និង​សិង្ហ​បុរី ខុន​ដូ​កម្រិត​ខ្ពស់​ដែល​មា​នទី​តាំងនៅ​កណ្តាល​ទីក្រុង​តែងតែ​រក​ប្រាក់​ចំណេញ​បាន​ខ្ពស់​ដែរ ហើយ​ព្រោះតែ​ទីក្រុង​ហូ​ជី​មិញជា​ទីផ្សារ​ដែល​កំពុង​តែ​លូតលាស់ ប្រាក់​ចំណេញ​នឹង​មាន​កាន់តែ​ខ្ពស់​ជាង​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ