ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​…​ថៃ​កំពុង​ផ្លាស់​ប្តូរ​តម្រូវការ​ពលករ​ហើយ !

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា រចនាសម្ព័ន្ធ​ពលកម្ម​ក្នុង​ប្រទេស​ថៃ​នា​ឆ្នាំ​នេះ​នឹង​មានការ​ផ្លាស់​ប្តូរ​ក្នុង​ផ្នែក​ចំនួន​ពលករ ព្រោះ​អត្រាកំណើត​ក្នុង​ប្រទេស​នេះ​នៅ​ទាប ខណៈ​ដែល​ចំនួន​ប្រជាជន​ជរា​កំពុង​តែ​កើនឡើង…

ប្រទេស​ថៃ ៖ សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា រចនាសម្ព័ន្ធ​ពលកម្ម​ក្នុង​ប្រទេស​ថៃ​នា​ឆ្នាំ​នេះ​នឹង​មានការ​ផ្លាស់​ប្តូរ​ក្នុង​ផ្នែក​ចំនួន​ពលករ ព្រោះ​អត្រាកំណើត​ក្នុង​ប្រទេស​នេះ​នៅ​ទាប ខណៈ​ដែល​ចំនួន​ប្រជាជន​ជរា​កំពុង​តែ​កើនឡើង ។ ជា​លទ្ធផល​ប្រទេស​​ថៃ​មិន​មាន​ពលករ​ក្នុងស្រុក​ថ្មី​ៗ​គ្រប់គ្រាន់​សម្រាប់​អាជីវកម្ម និង​វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​នា​ពេល​វែង​ទេ ។

លោក Tanit Sorat ដែល​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ផ្តល់​ទីប្រឹក្សា​ការ​អភិវឌ្ឍន៍​ការងារ​ជាតិ​ក្រោម​ក្រសួង​ការងារ និង​ជា​អនុប្រធាន​សហព័ន្ធ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ថៃ​បាន​និយាយ​ថា កង្វះ​ពលករ​មិនមែន​ជា​បញ្ហា​តែ​មួយ​សម្រាប់​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ថៃ​ទេ តែ​ពលករ​មាន​ជំនាញ​ជា​ច្រើន​ក៏​មិន​មាន​ជំនាញ​ត្រឹមត្រូវ​សម្រាប់​តម្រូវការ​ក្រុមហ៊ុន​ដែរ ។

យោង​តាម​ទិន្នន័យ​ដែល​បាន​ពី​ក្រសួង​ការងារ​របស់​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពលករ​សរុប ៣៨​លាន​នាក់ មាន ៤៩%​ជា​ពលករ​ដែល​មាន​អាយុ​ជា​មធ្យម​៤០​ឆ្នាំ ។ លើស​ពី​នេះ​ទៅ​ទៀត​មាន ៤៥% ជា​ពលករ​មិន​មាន​ជំនាញ ។

លោក Tanit បាន​និយាយ​ថា ចំនួន​បុគ្គលិក​ក្នុង​ស្ថាន​ប័ន​ហិរញ្ញវត្ថុ​នឹង​មានការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ខ្លី ព្រោះតែ​ឥទ្ធិពល​ពី​កម្មវិធី​ធនាគារ​កិច្ច​លើ​ទូរស័ព្ទ និង​លើ​អ៊ី​ន​ធើ​ណែ​ត​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត វិស័យ​លក់ទំនិញ​ទាំង​តាម​ហាង​ទំនិញ​ធំ​ៗ និង​តូច​ៗ​នឹង​កាត់​បន្ថយ​បុគ្គលិក ហើយ​ចាប់ផ្តើម​ប្រើ​បច្ចេកវិទ្យា​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ ។ វិស័យ​ផ្តល់​សេវាកម្ម​សន្តិសុខ​ដែល​ធ្លាប់​តែ​ត្រូវការ​ពលករ​ច្រើន​នឹង​ផ្លាស់​ប្តូរ​មក​ប្រើ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​សេវាកម្ម​ថ្មី​ៗ​វិញ​ផង​ដែរ ។

ផ្ទុយ​មក​វិញ​លោក Tanit បាន​បន្ថែម​ថា ពលករ​ដែល​អាច​និយាយ​បាន​ពីរ​ភាសា​នៅ​តែ​មាន​តម្រូវការ​ខ្ពស់​ក្នុង​គ្រប់​វិស័យ ជា​ពិសេស​អ្នក​ដែល​ចេះ​ភាសា​អង់គ្លេស និង​ចិន ។ លោក​បាន​និយាយ​ថា​«​ភាសាបរទេស​គឺ​ពិតជា​សំខាន់​ណាស់ ព្រោះ​រដ្ឋាភិបាល​មាន​គោលនយោបាយ​ជា​ច្រើន​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​លើកតម្កើង​វិស័យ​ទេសចរណ៍​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ