ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! ដល់​១០១​ដុំ​លេង​បិទ​សញ្ញា​ក្លែងក្លាយ​ត្រូវ​ខ្ទេច​អស់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សំបក​កេស​ចំនួន​១០១​ដុំ ដែល​បង្ក្រាប​រឹបអូស​បាន​ពី​ទីតាំង​បិទ​សញ្ញា​ក្លែងក្លាយ​ប្រេង Shell Advance ត្រូវ​បាន​យក​ដុត​កម្ទេច​ចោល ដោយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៥ ខែមករា…

ខេត្តបន្ទាយមានជ័យ ៖ សំបក​កេស​ចំនួន​១០១​ដុំ ដែល​បង្ក្រាប​រឹបអូស​បាន​ពី​ទីតាំង​បិទ​សញ្ញា​ក្លែងក្លាយ​ប្រេង Shell Advance ត្រូវ​បាន​យក​ដុត​កម្ទេច​ចោល ដោយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៩ នៅ​ទីលាន​ចាក់សំរាម ក្រុង​សិរី​សោភ័ណ ។

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ហើយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​យក​សំបក​កេស​ប្រេង Shell Advance ចំនួន​១០១​ដុំ ដែល​បង្ក្រាប​រឹបអូស​បាន​ពី​ការ​បង្ក្រាប​ទីតាំង​បិទ​ស្លាក់​សញ្ញា​ក្លែងក្លាយ​ប្រេង​ម៉ា​ស៊ី​ម៉ាក់ Shell Advance ត្រូវ​បាន​យក​ទៅ​ដុត​កម្ទេច​ចោល ។

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឫទ្ធិ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​រឹបអូស​ដកហូត​បាន​សំបោ​កកេស​បិទ​ស្លាក់ សញ្ញា​ក្លែងក្លាយ​ប្រេង​ម៉ា​ស៊ី​ម៉ាក់ Shell Advance ចំនួន​១០១​ដុំ បាន​យក​មក​រក្សា​ទុក​ឃ្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ហើយ​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ទីលាន​ចាក់សំរាម ក្រុង​សិរី​សោភ័ណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ