ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ផ្លូវ! រថយន្ត​បោះ​ពួយ​យ៉ាង​លឿន ស្រី​ស្រស់​រាំ​លើដំបូល​ធ្វើ​ព្រងើយ (មាន​វីដេអូ)

5 ឆ្នាំ មុន

បើតាម​សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៨ មក​រា​២០១៩ ផ្សាយ​ថា មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នៅ​កណ្ដាល​ផ្លូវ​ល្បឿន​លឿន ក្នុង​រដ្ឋ​មី​ស៊ូ​រី សហរដ្ឋអាមេរិក ដោយ​នារី​សិច​ស៊ី​២​នាក់​ឈរ​នៅ​លើដំបូល​រថយន្ត​«SUV» រេ​រាំ​បង្ក​ឲ្យ​មាន​អ្នក​មើល​ច្រើន​កកស្ទះ​ចរាចរណ៍ ។ វី​ដេ​អូ​ឃ្លី​ប​មួយ​បាន​បង្ហាញ​ស្ត្រី​២​នាក់​រាំ​យ៉ាង​សប្បាយ…

បើតាម​សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៨ មក​រា​២០១៩ ផ្សាយ​ថា មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នៅ​កណ្ដាល​ផ្លូវ​ល្បឿន​លឿន ក្នុង​រដ្ឋ​មី​ស៊ូ​រី សហរដ្ឋអាមេរិក ដោយ​នារី​សិច​ស៊ី​២​នាក់​ឈរ​នៅ​លើដំបូល​រថយន្ត​«SUV» រេ​រាំ​បង្ក​ឲ្យ​មាន​អ្នក​មើល​ច្រើន​កកស្ទះ​ចរាចរណ៍ ។ វី​ដេ​អូ​ឃ្លី​ប​មួយ​បាន​បង្ហាញ​ស្ត្រី​២​នាក់​រាំ​យ៉ាង​សប្បាយ និង​កាច់ចង្កេះ​គួប​ផ្សំ​នឹង​ក្បាច់​រាំ​ដ៏​ពេញ​និយម​ក្នុង​ពេល​បច្ចុប្បន្ន​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​មាន​ស្ត្រី​ម្នាក់​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿង​ទៀត​បាន​ថត និង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ទស្សនិកជន ។

វី​ដេ​អូ​ឃ្លី​ប​នោះ​បាន​ទទួល​ការ​រិ​គន់ ខណៈ​ពេល​របាយការណ៍​បញ្ជាក់​ថា ហេតុការណ៍​បាន​កើតឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា ជា​សកម្មភាព​ដ៏​គ្រោះថ្នាក់ និង​បង្ក​ឲ្យ​ប៉ះពាល់​លើ​ផ្នែក​ចរាចរណ៍ ។

ចំណែក​ប៉ូលិស​នៅ​លើ​ដងផ្លូវ​«​សង់​ល្វី​»​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​នេះ​ជា​រឿង​ខុសច្បាប់​ចរាចរណ៍ និង​ការ​បើក​បរ បច្ចុប្បន្ន​កំពុង​ស៊ើប​អង្កេត និង​តាម​ចាប់ខ្លួន​អ្នក​បង្កហេតុ​មក​ដំណើរការ​តាម​ផ្លូវច្បាប់ ៕ ប្រភព​វីដេអូ ៖ News House

https://www.youtube.com/watch?v=1yp3i23SE9w

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ