ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រុក​សង់​ខុន​ដូ​នៅ Pattaya ពេក ពេល​នេះ​ដូច​ផ្អាប់​លុយ​១.៧៤​ប៊ី​លាន​ដុល្លារ​ចោល

5 ឆ្នាំ មុន

ប្រទេស​ថៃ​៖ យោង​តាម​ក្រ​ហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ Colliers International Thailand ដែល​បាន​ប្រាប់​ដល់​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​២៥ មក​រា…

ប្រទេស​ថៃ​៖ យោង​តាម​ក្រ​ហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ Colliers International Thailand ដែល​បាន​ប្រាប់​ដល់​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​២៥ មក​រា បាន​ឲ្យ​ដឹង​ថា ខុន​ដូ​ថ្មី​ៗ​នៅ Pattaya នា​ឆ្នាំ​នេះ​មិន​គួរ​មាន​លើស​ពី​៥​ពាន់​យូ​នី​ត​ទេ ព្រោះ​នៅ​មាន​ខុន​ដូ ១២០០០​យូ​នី​ត​ទៀត​ដែល​មិន​ទាន់​លក់​ចេញ ។

លោក Phattarachai Taweewong ដែល​ជា​អ្នកគ្រប់គ្រង​ផ្នែក​ស្រាវជ្រាវ​ក្នុង​ក្រុមហ៊ុន​ខាងលើ​បាន​និយាយ​ថា ចំនួន​ខុន​ដូ​ដែល​លក់​មិន​ចេញ​ដ៏​ខ្ពស់​នេះ​គឺ​មក​ពី​ឆ្នាំ​មុន​មានការ​ចេញ​លក់​ខុន​ដូ​ច្រើន​ពេក ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់ Colliers បាន​ឲ្យ​ដឹង​ថា ចំនួន​ខុន​ដូ​ដែល​បាន​ចេញ​លក់​នៅ Pattaya កាលពី​ឆ្នាំ​២០១៨ មាន​សរុប ១០២៣៩ យូ​នី​ត ឬ​សរុប​មាន​តម្លៃ​១.៧៤​ប៊ី​លាន​ដុល្លារ ។

លោក​បាន​បន្ត​ថា «​វា​ជា​ចំនួន​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ ។ កត្តា​ជំរុញ​ដល់​ការ​ចេញ​លក់​ខុន​ដូ​ថ្មី​ៗ​កាលពី​ឆ្នាំ​មុន​គឺ​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត​» ។

លោក Phattarachai បាន​បន្ត​ថា ទីផ្សារ​ខុន​ដូរ​បស់ Pattaya មានការ​អន់​ថយ​តាំងពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ ហើយ​ចំនួន​ខុន​ដូ​ដែល​លក់​មិន​ចេញ​នេះ​បាន​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​របស់​អតិ​ថិ​ជន និង​ក្រុមហ៊ុន​អចលនទ្រព្យ ។

លោក​បាន​បន្ថែម​ថា «​ក្រុមហ៊ុន​អចលនទ្រព្យ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចេញ​លក់​ខុន​ដី​ថ្មី​ៗ ព្រោះ​អតិថិជន​ភាគច្រើន​ក្នុង​ទីផ្សារ​នេះ​គឺជា​វិនិយោគិន​ដែល​ចង់​ចំណេញ​ច្រើន ។ មាន​អតិថិ​ជន​​តិច​ណាស់​ដែល​ទិញ​ខុន​ដូ​ដើម្បី​ប្រើប្រាស់​ផ្ទាល់ខ្លួន​» ។

គួរ​បញ្ជាក់​ដែរ​ថា ប្រមាណ ៨២% នៃ​ខុន​ដូ​ដែល​បាន​ដាក់​លក់​ថ្មី​ៗ​នៅ​ឆ្នាំ ២០១៨ គឺជា​របស់​ក្រុមហ៊ុន​អចលន​ទ្រ​ប្យ​បរទេស​ដូច​ជា Global Top Group របស់​វិនិយោគិន​អ៊ី​ស្រា​អ៊ែ​ល​ជាដើម ។

យោង​ទៅ​តាម​នាយកដ្ឋាន​ដែនដី​បាន​ឲ្យ​ដឹង​ថា គម្រោង​ដែល​សម្រេចការ​សាងសង់​ថ្មី​ៗ និង​គម្រោង​​ដែល​បាន​ចុះ​ក្នុង​បញ្ជី​នៅ​ឆ្នាំ​២០១៨ សរុប​ស្មើ ៣៣​គម្រោង​ដែល​សរុប​មាន ៨,៥៣៣​យូ​នី​ត ដែល​ធ្វើ​ឲ្យ​ខុន​ដូ​សរុប​ដែល​លក់​មិន​ទាន់​ចេញ​នៅ Pattaya ស្មើ ៨៨,៣៣០ យូ​នី​ត​នៅ​ចុងឆ្នាំ ២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ