ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន្មាននាក់ហើយ ដែល​​មក​អស់ជីវិត​​ក្នុង​​ពេល​​​កំពុងធ្វើ​បែប​នេះ?

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍​បានឱ្យ​​ដឹង​ថា មាន​បុរស​ម្នាក់​ទៀត​ហើយ ដែល​​ត្រូវ​​ស្លាប់ ​ពេល​​​ដឹក​ឈើ​​​លើ​​ម៉ូតូ​ក៏​ដួល​សង្កត់ពី​លើ ​កើតឡើង​កាលពីវេលា​ម៉ោង០៣និង​៣០​នាទីរសៀល​ថ្ងៃ​ទី២៣ មក​រា ស្ថិត​ត្រង់ចំណុច​អូរ​លែ ក្នុង​ភូមិអូរ​ហូ​ច…

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍​បានឱ្យ​​ដឹង​ថា មាន​បុរស​ម្នាក់​ទៀត​ហើយ ដែល​​ត្រូវ​​ស្លាប់ ​ពេល​​​ដឹក​ឈើ​​​លើ​​ម៉ូតូ​ក៏​ដួល​សង្កត់ពី​លើ ​កើតឡើង​កាលពីវេលា​ម៉ោង០៣និង​៣០​នាទីរសៀល​ថ្ងៃ​ទី២៣ មក​រា ស្ថិត​ត្រង់ចំណុច​អូរ​លែ ក្នុង​ភូមិអូរ​ហូ​ច ឃុំសែន​មនោ​រម្យ ស្រុកអូរ​រាំង ខេត្តមណ្ឌលគិរី​ ។​

ជន​រង​គ្រោះខាងលើ ​ឈ្មោះខុ​ម សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជា​កសិករ មាន​ទីលំនៅភូមិ​ឡា​ប៉ា​ខេ ឃុំ ស្រែ​ខ្ទុ​ម ស្រុកកែវ​សីមា​​។

នគរបាល​មូលដ្ឋាន​បាន​ឱ្យ​​ដឹង​ថា ​ករណីនេះ គឺបង្កឡើង​ដោយ​ខ្លួនឯង បណ្តាល​ឱ្យ​​រង​​របួសយ៉ាង​ធ្ងន់ធ្ងរ​ ។ក្រោយ​មក ក៏​បាន​​ប​ញ្ចួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​​ប្រទេស​វៀតណាម​បាន​​២​ថ្ងៃ​ ទើប​ជន​រង​គ្រោះ​ស្លាប់​។​

ជាកត់សម្គាល់ គ្រោះថ្នាក់​​ចរាចរណ៍​ខាងលើ គឺបាន​កើតឡើងជាញឹកញាប់ខ្លាំងណាស់​ ខណៈ​ដែល​កំពុង​មាន​ដឹកជញ្ជូនឈើធំ​តាមម៉ូតូ​ ។


អត្ថបទសរសេរ ដោយ