ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ក្បែរ​របង​ពន្ធនាគារ​ព្រៃ​ស…ផ្អើល​ទាំង​ពលរដ្ឋ និង​អ្នកទោស (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ​បាន​ដុត​ស្មៅ​នៅ​លើ​ដី​វាល បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ឆេះ​រាលដាល​ដល់​ឃ្លាំង​ស្តុក​អេ​ត​ចាយ​មួយ​កន្លែង​ដែល​នៅ​ជាប់​របង​ពន្ធនាគារ​ព្រៃ​ស ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ព្រមទាំង​អ្នកទោស​ផង​ដែរ ហើយ​ភ្លាម​ៗ​នោះ នគរបាល​បាន​នាំ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​ទៅ​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ​បាន​ដុត​ស្មៅ​នៅ​លើ​ដី​វាល បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ឆេះ​រាលដាល​ដល់​ឃ្លាំង​ស្តុក​អេ​ត​ចាយ​មួយ​កន្លែង​ដែល​នៅ​ជាប់​របង​ពន្ធនាគារ​ព្រៃ​ស ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ព្រមទាំង​អ្នកទោស​ផង​ដែរ ហើយ​ភ្លាម​ៗ​នោះ នគរបាល​បាន​នាំ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​ទៅ​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៩ នៅ​ជិត​ពន្ធនាគារ​ព្រៃ​ស ស្ថិត​នៅ​តាម​ផ្លូវលំ ក្នុងភូមិ​កំ​រៀង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ជន​មិន​ស្គាល់​មុខ​លួច​ធ្វើ​សកម្មភាព​ដុត​ស្មៅ​នៅ​ដី​វាល ត្រង់​ចំណុច​កើតហេតុ​ខាងលើ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​បាន​ឆេះ​រាលដាល​ដល់​ឃ្លាំង​ស្តុក​អេ​ត​ចាយ​យ៉ាង​ឆាប់រហ័ស​។

ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ភូមិ និង​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ហើយ​ភ្លាម​ៗ​នោះ​នគរបាល​ខណ្ឌដង្កោ​បាន​ចេញ​អន្តរាគមន៍ ហើយ​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​ទៅ​ពន្លត់​ទើប​រលត់​ទៅ​វិញ ក្រោយ​ពេល​កើតហេតុ​រយៈពេល​កន្លះ​ម៉ោង​ប៉ុណ្ណោះ​។

អ្នក​ភូមិ​និយាយ​ថា រដូវ​នេះ​គឺជា​រដូវប្រាំង​ដែល​បណ្ដាល​ឲ្យ​ស្មៅ​ងាប់ ហើយ​កន្លង​មក​តែង​មាន​ជន​មិន​ស្គាល់​មុខ​ដុត​ស្មៅ​ងាប់​ៗ​តាម​វាលស្រែ​លេង ប៉ុន្តែ​មិន​ដែល​បង្ក​ឲ្យ​ឆាបឆេះ​ដល់​ផ្ទះ​អ្នក​ភូមិ​ណាមួយ​ឡើយ ទើបតែ​ពេល​នេះ​ជន​មិន​ស្គាល់​មុខ​បាន​លួច​ដុត​ស្មៅ​ជិត​ឃ្លាំង​ស្តុក​អេ​ត​ចាយ​ខាងលើ ក៏​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​រាល​ដល់​ឃ្លាំង​ស្តុក​អេ​ត​ចាយ​បង្ក​ការ​ភ្ញាក់ផ្អើល​បែប​នេះ​តែ​ម្ដង ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ទំហំ​នៃ​ការ​ខូចខាត​ប៉ុណ្ណា​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ