ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ប្រកាស​ជា​ថ្មី​ថា​ទទួល​ដីកាចាប់ខ្លួន​លោក សម រ​ង្ស៊ី បើ​ចូល​មក​ស្រុក​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ជា​ថ្មី​ថា បាន​ទទួល​ដីកា​តុលាការ ដើម្បី​ចាប់ខ្លួន​លោក សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ជា​ថ្មី​ថា បាន​ទទួល​ដីកា​តុលាការ ដើម្បី​ចាប់ខ្លួន​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រ​សិន​វិល​ចូល​ខ្មែរ​វិញ ។

ការ​ប្រកាស​នេះ​ស្រប​ពេល​ដែល​លោក សម រ​ង្ស៊ី បាន​ប្រកាស​ចូល​ស្រុក​វិញ នៅ​ឆ្នាំ​២០១៩​នេះ ។ សម្តេច ស ខេ​ង បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​២៤ មក​រា ឆ្នាំ​២០១៩ ថា ថ្មី​ៗ​នេះ​ក្នុង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី លោក សម រ​ង្ស៊ី បាន​និយាយ​ចោទប្រកាន់​មួលបង្កាច់​មក​លើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​មក​លើ​រូប​ខ្ញុំ អំពី​ដំណើរការ​ដោះស្រាយ​បញ្ហា​នយោបាយ​កម្ពុ​ជានា​ពេល​កន្លង​មក ។

សម្តេច​បាន​បញ្ជាក់​ថា​« ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ដែល​និយាយ​ថា ខ្ញុំ​បាន​ហាមឃាត់​គាត់​មិន​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​វិញ​នោះ គឺជា​ពាក្យ​សម្តី​មួលបង្កាច់ ដើម្បី​បិទ​បាំង​ភាព​កំសាក រត់គេច​ចេញពី​សំណាញ់​ច្បាប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ ក្នុង​នាម​ជា​អ្នក​ដែល​ចូលរួម​ក្នុង​ឆាកនយោបាយ ខ្ញុំ​ដូច​ជា មិន​ដល់​ថ្នាក់​ឆោតល្ងង់​ប្រាប់ សម រ​ង្ស៊ី មិន​ឲ្យ​វិល​ចូល​ស្រុក​នោះ​ទេ ។
ប្រការ​នេះ​ខុស​ទាំងស្រុង​ពី​ច្បាប់រដ្ឋធម្មនុញ្ញ និង​អាច​ផ្តល់​ឱកាស​គ្រប់ពេលវេលា​ឲ្យ​សម រ​ង្ស៊ី មាន​លេស​វាយប្រហារ​មក​លើ​រូប​ខ្ញុំ​វិញ​នៅ​ពេល​ដែល​សមត្ថកិច្ច​បាន​ទទួល​ដីកា ដើម្បី​ចាប់ខ្លួន សម រ​ង្ស៊ី រួច​ហើយ​» ។ សម្តេច​បញ្ជាប់​«​ខ្ញុំ​សូម​បញ្ជាក់​ថា លោក សម រ​ង្ស៊ី បាន​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន និង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​រួច​ហើយ ។ ទណ្ឌិត​រូប​នេះ​សម្រេច​រត់គេច​ខ្លួន​មិន​ចូល​ប្រទេស​ដោយ​ខ្លួនឯង ហើយ​ការ​ត្រឡប់​ចូល​ប្រទេស​វិញ ឬ​យ៉ាងណា​នោះ​វា​ស្ថិត​នៅ​លើ​បុគ្គល សម រ​ង្ស៊ី ខ្លួនឯង​តែ​ប៉ុណ្ណោះ គ្មាន​អ្នក​ណា​ហាមឃាត់​ឡើយ ។

ការ​ចេញ​ដីកាចាប់ខ្លួន​ទណ្ឌិត សម រ​ង្ស៊ី គឺ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ ហើយ​ការ​បញ្ជាក់​របស់ខ្ញុំ ចំពោះ​សារព័ត៌មាន និង​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ អំពី​ដីកាចាប់ខ្លួន​នេះ គឺ​ធ្វើ​ឡើងជា​សាធារណៈ​ដែល​មិន​មាន​អ្វី​ជា​អាថ៌​កំបាំង​ឡើយ​» ។
សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ដែល​សម រ​ង្ស៊ី និយាយ​ថា ខ្ញុំ​មានការ​លំបាក​ធ្វើការ​ជាមួយ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នោះ គឺជា​រឿង​ភូត​កុហក​បោកប្រាស់​សុទ្ធសាធ ប្រការ​នេះ សម រ​ង្ស៊ី ចង់​ឲ្យ​សាធារណ​មតិ​មានការ​ភ័ន្ត​ច្រ​លំ​មក​លើ​រូប​ខ្ញុំ និង​ជា​ល្បិច​កល​នយោបាយ​របស់​លោក សម រ​ង្ស៊ី ខ្លួនឯង​តែ​ប៉ុណ្ណោះ ។ សម្តេច​បាន​បន្ថែម​ថា ធាតុ​ពិត គឺ សម រ​ង្ស៊ី ទេ​ដែល​ខ្ញុំ​ពិបាក​ធ្វើការ​ជាមួយ ។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ ខ្ញុំ​ដែល​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា រីឯ​លោក សម រង្សី តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ។ ខ្ញុំ​និង សម រ​ង្ស៊ី បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ អំពី​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​មួយ​រវាង​គណបក្ស​ទាំង​ពីរ ។ ខ្ញុំ​បាន​សុំ​យោបល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ។ ខ្ញុំ​និង​សម រ​ង្ស៊ី បាន​ឯកភាព​ទាំងស្រុង ហើយ​សង្ឃឹមថា នៅ​ព្រឹក​ថ្ងែ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ នឹង​បាន​ចុះហត្ថលេខា ​ទៅ​លើ​កិច្ចព្រមព្រាង​នោះ​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​មន្ទីរ​រដ្ឋសភា ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ពេល​ចាប់ផ្តើម​ភ្លាម កឹ​ម សុខា បាន​ជំទាស់​នឹង​សេចក្តី​ព្រាង​នោះ​ទាំងស្រុង​ដែល​នាំ​ឲ្យ​កិច្ច​ច​ចារ​ត្រូវ​បរាជ័យ ហើយ​ពួក​គេ​ងាក​ទៅ​រក​ប្រមូល​កម្លាំង​ប្រជាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត និង​ធ្វើ​បដិវត្តន៍​ពណ៌​ជា​បន្ត​ទៀត ។ បញ្ហា​នេះ​ទេ ដែល​បញ្ជាក់​ថា សម រង្សី ជា​មនុស្ស​ពិបាក​ធ្វើការ​និយាយ​បាតដៃ​ជា​ខ្នងដៃ​មិន​ទៀងត្រង់​ក្រឡិចក្រឡុច​មិន​ទទួលខុសត្រូវ និង​អាច​និយាយ​បាន​ថា គឺ សម រ​ង្ស៊ី ទេ ជា​អ្នក​បោក​ខ្ញុំ ។

សម្តេច​បាន​គូសបញ្ជាក់​ថា​« ខ្ញុំ​សូម​បញ្ជាក់​ថា ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​រួមការ​ងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គ្រប់​កាលទេស ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ជាង​៤០​ឆ្នាំ​កន្លង​មក​ហើយ ។ ជោគជ័យ​នៃ​ការ​បោះ​ឆ្នោត​អាណ្តិ​តទី​៦ កន្លង​ទៅ​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​តាម​រយៈ​នូវ​ការ​ឯកភាព​ខ្ពស់ និង​ភាព​កាន់តែ​រឹង​មាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ