នារីៗដែលចង់ធ្វើឲ្យស្បែកនៅជុំវិញភ្នែកស្អាត គួរតែអនុវត្តតាមវិធីខាងក្រោមនេះ ៖
1.អ្នកអាចយកផ្លែប៉ោមចំនួន២ចំណិត រួចយកមកបិទលើភ្នែកអ្នកចំនួន១៥នាទី ។ ក្រោយពេលដែលអ្នកធ្វើបែបនេះរាល់ថ្ងៃ ស្នាមដក់ ស្នាមខ្មៅនៅជុំវិញភ្នែក និងស្នាមជ្រួញទាំងឡាយនឹងបាត់អស់ ។ អ្នកក៏អាចប្រើដំឡូងបារាំង មកជំនួសក៏បានដែរ ។
2.អ្នកក៏អាចយកទឹកដោះគោ លាយជាមួយទឹកដែរ ដោយប្រើបរិមាណដូចគ្នា រួចយកសម្លីជ្រលក់ឲ្យសើម ។ បន្ទាប់មកអ្នកអាចយកមកបិទលើភ្នែកចំនួន១៥នាទី នោះស្បែកដែលនៅជុំវិញភ្នែកអ្នកនឹងស្អាតជាមិនខាន ។
3.ក្រោយពេលដែលអ្នកលុបមុខរួច អ្នកអាចទុកឲ្យទឹកលើមុខស្ងួត រួចយកទឹកឃ្មុំមកលាបនៅជុំវិញភ្នែក ហើយធ្វើការម៉ាស្សា ដោយទុកចំនួន១០នាទី ទើបលាងទឹកចេញ ។ នោះស្បែកភ្នែកអ្នកនឹងគ្មានរង្វង់ភ្នែកខ្មៅ គ្មានស្នាមដក់ក្រោមភ្នែក និងគ្មានស្នាមជ្រួញឡើយ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ