ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង​់ទុករហូត​មានមនុស្សគ្រោះថ្នាក់ ទើប​នាំ​​គ្នា​ខ្វល់?

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​គ្រោង​ប៉ាណូសម្រាប់​​ត្រៀម​ស្វាគមន៍​​បុណ្យ​​ទន្លេ ស្ថិតក្នុង​ខេត្ត​កំពង់​ឆ្នាំង​រយៈជាង​២​សបា្តហ៍មកត្រឹមថ្ងៃទី​២៥ មករា នេះ គឺ​នៅ​មិន​ទាន់​មានការ​ជួសជុល​នៅឡើយ ដែល​ធ្វើ​​ប្រជា​ពល​រដ្ឋ មាន​ការ​ព្រួយ​​បារម្ភ…

​ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​គ្រោង​ប៉ាណូសម្រាប់​​ត្រៀម​ស្វាគមន៍​​បុណ្យ​​ទន្លេ ស្ថិតក្នុង​ខេត្ត​កំពង់​ឆ្នាំង​រយៈជាង​២​សបា្តហ៍មកត្រឹមថ្ងៃទី​២៥ មករា នេះ គឺ​នៅ​មិន​ទាន់​មានការ​ជួសជុល​នៅឡើយ ដែល​ធ្វើ​​ប្រជា​ពល​រដ្ឋ មាន​ការ​ព្រួយ​​បារម្ភ ​ក៏បាន​​ស្នើ​សុំ​ឱ្យអាជ្ញាធរ​ខេត្ត ជួយ​ជួសជុល​ឬ​កសាង​ថ្មី ព្រោះបង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ឆ្លងកាត់បាន ។​

​គ្រោង​ប៉ាណូ​​ស្ថិត​​នៅ​ចំណុច​កែង​ច្រមុះជ្រូកចំណុចដើម​ស្រល់ ជិតចំណត​រ៉ឺ​ម៉ក​ម៉ូតូ ​​ក្នុងភូមិ​ផ្សា​រលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ គ្រោង​​ប៉ាណូ​មួយ​កន្លែងនេះ គឺក្នុង​ចំណោម​គ្រោង​ប៉ាណូ​ជា​ច្រើន​ក​ន្លែង ដែល​​អាជ្ញាធរ​ខេត្ត​​បាន​ដំឡើង​ ​ដើម្បី​ត្រៀម​ដាក់​​រូបភាពពី​ការ​​រីក​ចំរើន​របស់​ខេត្ត ​នៅក្នុង​ពិធីបុណ្យ​ទន្លេខែ​មីនា​ខាង​មុខ ។

​​គួរ​បញ្ជាក់ថា រថយន្ត​ដែល​ធ្វើឱ្យ​​គ្រោងប៉ាណូបាក់​នេះ​ មិន​​បាន​ស្គាល់​ម៉ាកទេ ​តែជាប្រភេទ​រថយន្ត​​ដឹក​ទំនិញ​មានកំ​ពស់​ខ្ពស់ ធ្វើឱ្យ​កាច់បាក់ ។ ទាក់ទិនករណី​ហា​នេះ កំពុង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​មាន​ការ​​បារម្ភពីសុវត្ថិភាពជា​ខ្លាំង ព្រោះ​តែ​​ខ្លាច​វា​បាក់​ធ្លាក់ ត្រូវ​អ្នកដំណើរ​ ​។

ប្រជាពលរដ្ឋដែល​រស់នៅ​ជិត​គ្រោងឆ្អឹងប៉ាណូ​ខាងលើ​ឱ្យ​​ដឹងដែរថា គ្រោងឆ្អឹង​ប៉ា​ណួនេះ​ គឺពិតជា​ត្រូវ​​រថ​យន្តដឹក​សំពីង​សំពង​ខ្ពស់បើក​ឆ្លងកាត់ បណ្តាល​​ឱ្យ​ទាក់​កាច់​​បាក់ ជាង​២​ស​ប្តា​ហ៍មែន​​​ហើយ ហើយ​មក​​ដល់​ថ្ងៃ​ទី​២៥ ​មករា នៅ​មិន​ទាន់​ឃើញ​មានការ​ជួសជុល ឬធ្វើ​ឡើង​វិញទេ ។ ​​

អត្ថបទសរសេរ ដោយ