ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​បេតុង​មួយ​ខ្សែ​ស្អាត​ភ្លឹង ប្រជាពលរដ្ឋ​ញញឹម​សាទរ​គ្រប់​គ្នា

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កំពង់លែង​ពិសេស​អ្នក​ប្រកប​មុខរបរ រត់​រ៉ឺ​ម៉ក​ម៉ូតូ និង​ម៉ូតូឌុប​នៅ​មាត់​កំពង់ទឹក ឃុំ​កំពង់​ហៅ មាន​សេចក្តី​រីករាយ​ក្រៃ​លែង និង​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ស្រុក អាជ្ញាធរ​ខេត្ត​ដែល​បាន​ធ្វើ​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​ជាង​៥០០​ម៉ែត្រ ក្នុង​ឃុំ​កំពង់​ហៅ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កំពង់លែង​ពិសេស​អ្នក​ប្រកប​មុខរបរ រត់​រ៉ឺ​ម៉ក​ម៉ូតូ និង​ម៉ូតូឌុប​នៅ​មាត់​កំពង់ទឹក ឃុំ​កំពង់​ហៅ មាន​សេចក្តី​រីករាយ​ក្រៃ​លែង និង​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ស្រុក អាជ្ញាធរ​ខេត្ត​ដែល​បាន​ធ្វើ​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​ជាង​៥០០​ម៉ែត្រ ក្នុង​ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង សម្រាប់​សម្រួល​ដំណើរ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នក​ប្រកប​មុខរបរ​ដឹក​ទំនិញ​ជាដើម ។

ប្រជាពលរដ្ឋ​អ្នក​រត់​ម៉ូតូ​កង់​បី និង​រត់​ម៉ូតូឌុប​បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ​ផ្លូវ​មួយ​ខ្សែ​ចាប់ពី​ចំណុច​មុខ​វត្ត​ពោធិ៍​អណ្ដែត ចុះ​មក​មាត់កំពង់​ដរ ក្នុងភូមិ​កំពង់​ហៅ ឃុំ​កំពង់​ហៅ គឺ​ជួប​ការ​លំបាក​ខ្លាំង​ណាស់​សូ​ម្បី​តែ​ឡើង​ចំណោត​ក៏​ពិបាក​ដែរ ។ ម្យ៉ាងវិញទៀត​នៅ​ពេល​រដូវ​ទឹកសម្រក​ម្ដង​ៗ​ផ្លូវ​ទី​នេះ​មាន​ភក់ល្បាប់​ពិបាកធ្វើ​ដំណើរ ។

ប៉ុន្តែ​ក្រោយ​ពី​ការ​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ដែល​មាន​ទំហំ​យ៉ាង​ធំ​រួច​មក​ពួក​គាត់​រត់​ម៉ូតូ​បាន​ស្រួល​ទោះបី​ក្នុង​រដូវ​ទឹក​ស្រក​ឬ​ក៏​ទឹក​ឡើង​មាន​កម្ពស់​ត្រឹម​១​តឹក ២​តឹក​ក្តី ក៏​អាច​ធ្វើ​ដំណើរ​ក្នុង​ទឹកបាន​ដែរ ហើយ​ជាង​នេះ​ទៅ​ទៀត​ចំណុច​មុខ​វត្ត​ពោធិ៍​អណ្ដែត​ជា​ផ្លូវ​ចោត​ខ្ពស់​ដែល​ពិបាក​ក្នុង​ដឹក​ទំនិញ​ឡើង ចុះ​នៅ​ពេល​ធ្វើ​ផ្លូវ​ហើយ​ពួក​គាត់​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​អាច​ដឹក​ទម្ងន់​បាន​ជាង​១​តោន​កន្លះ​ឯណោះ ។

ជុំវិញ​សមិទ្ធផល​ថ្មី​មួយ​នេះ​ដែរ​លោក សំ ចាន់​ថន អភិបាលស្រុក​កំពង់លែង​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​​ជាមួយ​ភ្នាក់ងារ កោះសន្តិភាព ថា​ផ្លូវ​បេតុង​មួយ​ខ្សែ​ចាប់ពី​ចំណុច​មុខ​វត្ត​ពោធិ៍​អណ្តែត​ចុះ​ដល់​មាត់កំពង់​ដរ​កំពង់​ហៅ​នេះ​គឺជា​ថវិកា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​កសាង​រួចរាល់​ជា​ស្ថាពរ​ហើយ ប៉ុន្តែ​មិន​ទាន់​ដាក់​សម្ភោ​ធ​អោយ​ប្រើប្រាស់​នៅឡើយ ផ្លូវ​នេះ​មាន​ប្រវែង​ជាង​៥៥៣​ម៉ែត្រ មាន​ទទឹង​៦​ម៉ែត្រ ។

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​មិនមែន​តែ​អ្នកស្រុក​កំពង់លែង​នោះ​ទេ ដែល​សប្បាយ​រីករាយ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្រុក​កំពង់លែង​ទៅ​ខេត្តកំពង់ធំ​ក៏​សប្បាយ​រីករាយ​ដែរ ព្រោះតែ​បាន​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​បាន​ស្រួល​មិន​លំបាក​ឆ្លងកាត់​ភក់​ដូច​មុន​ទៀត​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មាត់កំពង់​ដរ​ចម្លង​នៅ​ភូមិ​កំពង់​ហៅ ឃុំ​កំពង់​ហៅ គឺជា​កន្លែង​លិច​ទឹក​៦​ខែ និង​គោក ៦​ខែ ។ នៅ​ពេល​រដូវ​ទឹក​ស្រក​ម្តង​ៗ​បាន​សល់​ល្បាប់​ភក់​ពិបាកធ្វើ​ដំណើរ​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ក្រោយ​ពេល​ធ្វើ​ផ្លូវ​បេតុង​ហើយ​ពួក​គាត់​អាច​ធ្វើ​ដំណើរ​បាន​ស្រួល ជាក់ស្តែង​ដូច​កាលពី​រដូវ​សម្រក​កន្លង​ទៅ​ពេល​ទឹក​ស្រក​ផុត​លេច​ចេញ​ផ្លូវ​បេតុង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​គរ​បាន​ស្រុក​កំពង់លែង​គ្រាន់តែ​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​មក​ជួយ​បាញ់​ទឹក​លាង​សំអាត​លើ​ផ្លូវ​បេតុង​គឺ​បាន​ផ្លូវ​ស្អាត​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ