ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ចំអក​ទៅ​កាន់​អ្នក​និយាយ​ថា កាន់​អំណាច​កាន់តែ​ក្រ​ទៅ​ៗ តែ​ខ្លួន​មាន​ឡាន​ជិះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចំអក​ទៅ​កាន់​អ្នក​ដែល​និយាយ​ថា​ការ​ធ្វើ​របស់​សម្តេច​កន្លង​មកនេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ក្រ​ទៅ​ៗ​តែ​ខ្លួន​មាន​ឡាន​ជិះ ចាប់ពី​គ្មាន​ស្បែកជើង​ពាក់ ។ សម្តេច​តេ​ជោ​ហ៊ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចំអក​ទៅ​កាន់​អ្នក​ដែល​និយាយ​ថា​ការ​ធ្វើ​របស់​សម្តេច​កន្លង​មកនេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ក្រ​ទៅ​ៗ​តែ​ខ្លួន​មាន​ឡាន​ជិះ ចាប់ពី​គ្មាន​ស្បែកជើង​ពាក់ ។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើក​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្តកំពត នា​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា យ៉ាង​ដូច្នេះ​ថា អ្នក​ដែល​និយាយ​មួលបង្កាច់​គេ​មិន​ដែល​និយាយ ហ៊ាន​ស្បថ​ទេ ។ អ្នកខ្លះ​គេ​និយាយ​ថា ហ៊ុន សែន កាន់​អំណាច​កាន់តែ​ក្រ​ទៅ​ៗ ឥឡូវ​ហ៊ាន​ស្បថ​ទេ ហ៊ាន​ស្បថ​ទេ អ្នក​ទាំងឡាយ​ដែល​ហ៊ាន​និយាយ​ធ្វើ​ទៅ​កាន់តែ​ក្រ​ទៅ​ៗ តើ​ហ៊ាន​ស្បថ​ទេ ? ពួក​គេ​ហ៊ាន​ទេ0x017d7 ឆ្នាំ​១៩៩៧ គេ​អត់​មានអី​ដែរ ធ្វើ​ម៉េច​គេ​ហ៊ាន​ស្បថ បើ​ស្បថ គឺ​រន្ទះបាញ់​ងាប់ ។ ព្រោះ​ថាបើ​ខ្ញុំ​បបួល​ស្បថ គឺ​អត់​ស្បថ​តូច​ទេ គឺ​ស្បថ​ឲ្យ​ងាប់​ទាំង​ខ្លួនឯង​ងាប់​ទាំង​ម៉ែ ទាំង​ឳ ទាំង​ពូជ ប៉ុន្មាន​ថៅ​សន្តាន ។

ប៉ុន្តែ​អា​ឡូ​វ​សួរ​ការ​ពិត​នោះ​អ្នក​ដែល​និយាយ​ធ្វើ​ទៅ​កាន់តែ​ក្រ​ទៅ​ៗ​វា​មាន​ឡាន​ជិះ​មាន​ម៉ូតូ​ជិះ​…​។ សម្តេច​បន្ត​ថា គ្មាន​ពេល​ណា​ក្រ​ជាង​របប​ប៉ុ​ល​ពត​ទេ សម្តេច​ក៏​បាន​លើក​ពី​រឿងកុន មួយ​ដែល​បញ្ចាំង​លើក​កញ្ចក់​ទូរទស្សន៍​ក៏​បាន​ឆ្លុះ​បញ្ចាំង និង​ផ្សារ​ភ្ជាប់​នឹង​សម័យ​ប៉ុ​ល​ពត​ផង​ដែរ ។ សម្តេច​អា​ឡូ​វ​នេះ​ពិបាក​ណាស់ ក្នុង​រក​តួ​ទៅ​ថតកុន​ពាក់ព័ន្ធ និង​រឿង​សម័យ​ប៉ុ​ល​ពត​ជាង​នេះ​ក៏​ពិបាក​រក​សម្ភារ​បរិក្ខា​ឲ្យ​ដូច​ជំនាន់​ប៉ុ​ល​ពត ។

សម្តេច​ក៏​និយាយ​លេង​ថា បើ​ចង់​ថតកុន​ឲ្យ​ដូច​នៅ​សម័យ​ប៉ុ​ល​ពត​ទាល់តែ​យក​តួកុន​នោះ​យក​ទៅ​បង្ក​ត់​អាហារ​៦​ខែ​សិន ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​ធ្លាប់​អត់​ស្បែកជើង​ពាក់​រហូត​មាន​ឡាន​ជិះ​បែប​ជាម​កបង់​ង្អា​ប់​ថា ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ឲ្យ​ពលរដ្ឋ​កាន់តែ​ក្រ​ទៅ​ៗ​យ៉ាង​ដូច្នេះ​ថា «​តាំង​បី​ដំបូល​ស្លឹក​រហូត​ដល់​ស័​ង្គ​សី​រហូត​ដល់​ប្រក់​ក្បឿង​ចង់​អស់ហើយ ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​អស់ចិត្ត​អា​រឿង​វា​ថា ធ្លាប់​អត់​ស្បែកជើង​ពាក់​ជាមួយ​យើង​ដែរ​អា​ឡូ​វ​វា​មាន​ឡាន​ជិះ​រួច​វា​មក​បង្អាប់​ឯង​ថា ធ្វើ​ទៅ​កាន់តែ​ក្រ​ទៅ​ៗ​ហ៊ាន​ស្បថ​ទេ ? ស្បថ​ឲ្យ​ងាប់​តាំងពីរ​ជីដូន​ជីតា​របស់​អ្នកឯង និយាយ​ឲ្យ​ការ​ពិត​មក​» ។

សម្តេច​ក៏​បាន​បន្ថែម​ទៀត​ថា ចំពោះ​អ្នក​ដែល​ស្រែ​កថា កាន់​អំណាច​នេះ​បាន​អស់នេះ​អស់នោះ​សុំ​សាក​គិត​មើល​ឡើង​វិញ ។ សម្តេច​បញ្ជាក់​ថា​«​របប​លន់ ណុ​ល កាន់​អំណាច​បាន​ជាង​៥​ឆ្នាំ ប៉ុ​ល ពត កាន់​អំណាច​សាវ​ហាវ​ឃោរឃៅ​ប្រើ​អាវុធ​បាន​កាន់​អំណាច​បាន​៣​ឆ្នាំ​៨​ខែ និង​២០ ថ្ងៃ ហ៊ុន សែន កាន់​តំណែង​សរុប​៤០​ឆ្នាំ ប៉ុន្តែ​តំណែង​ស្នួល​អំណាច​ខ្ពស់​៣៤​ឆ្នាំ ហើយ​បូក និង​៥ ឆ្នាំ​ហើយ​បន្ត​៥​ទៀត អ្នកឯង​ចាំ​មើលទៅ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ