ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ រង់ចាំ​ការ​វិល​ត្រឡប់​ចូល​ស្រុក​លោក សម រ​ង្ស៊ី យ៉ាង​អន្ទះសារ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ ទំនង​សំដៅ​ទៅ​កាន់​លោក សម រ​ង្ស៊ី សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី អះអាង​ថា រង់ចាំ​យ៉ាង​អន្ទះសារ​ចំពោះ​ការ​វិល​ចូល​ស្រុក​របស់​លោក…

ខេត្តកំពត ៖ ទំនង​សំដៅ​ទៅ​កាន់​លោក សម រ​ង្ស៊ី សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី អះអាង​ថា រង់ចាំ​យ៉ាង​អន្ទះសារ​ចំពោះ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ខាង​មុខ​នេះ ។
ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​នេះ​ខណៈ​ដែល​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​រៀបចំ​យុទ្ធសាស្ត្រ​ឲ្យ​លោក សម រ​ង្ស៊ី ចូល​មក​ស្រុក​វិញ នៅ​ពេល​ខាង​មុខ​នេះ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្ម​កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​ខេត្តកំពត នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​រង់ចាំ​ពេល​មួយ​នឹង​មក​ដល់​ជំនួប​នោះ​នឹង​មក​ដល់ បើសិន​អ្នកឯង​ចប់​ជួប​ពិត បើសិន​អ្នកឯង​ចង់​ជួប​ពិត​ប្រកាស​ទៅ​អ្នក​ណា​រង់ចាំ​កន្លែង​ព្រ​លាន​យន្តហោះ​ណា អង្គការសហប្រជាជាតិ​អមដំណើរ​ពេល​ណា កន្លែង​ណា​ធ្វើ​ទៅ​អញ្ជើញ​!» ។

សម្តេច​ក៏​បាន​លើក​យ៉ាង​ដូច្នេះ​ថា​«​តើ​ហ៊ុន​សែន​ចាត់ការ​របៀប​ណា ខ្ញុំ​អត់​ចង់​តមាត់​តក​អី​ទេ​! ព្រោះ​ខ្ញុំ​ឲ្យ​អ្នក​មក​ទីកន្លែង​ដែល​អ្នក​ត្រូវ​នៅ​តាម​សាលក្រម​របស់​តុលាការ​ខ្ញុំ​រង់ចាំ​យ៉ាង​អន្ទះសារ អ្នក​ត្រូវ​ដឹង​សាលក្រម​តុលាការ​»​។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ឲ្យ​ដឹង​ខាង​ក្រសួងមហាផ្ទៃ​បាន​ទទួល​សាលដីកា​ចាប់ខ្លួន​អ្នកដឹង​ហើយ (​សម រ​ង្ស៊ី​) ស្តាយ​ណាស់​ដែល​ឲ្យ​អ្នកឯង​រត​រួច ហើយ​បើ​អ្នកឯង​មក​វិញ គឺ​ស្នើ​នឹង «​ដើរ​រក​អុស​ប្រទះ​ឈើ​ងាប់​»​ផ្តាំ​ទៅ​។
សម្តេច​គូសបញ្ជាក់​ថា «​ផ្តាំ​ទៅ​! ហើយ​អ្នក​ដែល​មិន​ពាក់ព័ន្ធ​មិន​ចង់​ចូល​គុក​កុំ​ចង់​ចូល​ប្រថុយ​ជាមួយ ។ ប៉ុន្តែ​ខ្ញុំ​ហ៊ាន​«!» អានេះ​ព្រឹប​ឈ្លូស​ជា​គ្នា​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​អះអាង​ថា សម្តេច​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​អស់​រយៈពេល​៣៤​ឆ្នាំ​មក​ហើយ ។

ចំពោះ​អ្នក​ដែល​ស្រែ​កថា កាន់​អំណាច​នេះ​បាន​អស់នេះ​អស់នោះ សុំ​សាក​គិត​មើល​ឡើង​វិញ ។ សម្តេច​បញ្ជាក់​ថា «​របប​លន់ ណុ​ល​កាន់​អំណាច​បាន​ជាង​៥​ឆ្នាំ​ប៉ុ​ល​ពត​កាន់​អំណាច​សាហាវឃោរឃៅ​ប្រើ​អាវុធ​បាន​កាន់​អំណាច​បាន​៣​ឆ្នាំ​៨​ខែ និង​២០ ថ្ងៃ ហ៊ុន សែន កាន់​តំណែង​សរុប​៤០​ឆ្នាំ ប៉ុន្តែ​តំណែង​ស្នួល​អំណាច​ខ្ពស់​៣៤​ឆ្នាំ ហើយ​បូក និង​៥​ឆ្នាំ​ហើយ​បន្ត​៥​ទៀត​អ្នកឯង​ចាំ​មើលទៅ​» ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា បើ ហ៊ុន សែន គ្មាន​ប្រជាជន​គាំទ្រ​នោះ​ទេ ហ៊ុន សែន មិន​អាច​មក​ឈរ​នៅ​ទី​នេះ​បាន​ទេ ។ អ្នកខ្លះ​ថា ហ្វេ​ស​ប៊ុ​ក ហ៊ុន​សែន នៅ​ពេល​បង្ហោះ​ទៅ​មាន មនុស្ស​មើល​ពីរ​នាក់ ។

សូម​ជម្រាប​ថា លោក សម រ​ង្ស៊ី បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សារ​លោក​នឹង​ចូល​មក​ស្រុក​ខ្មែរ​វិញ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​មិនដឹង​ថ្ងៃ​ណា​ច្បាស់លាស់​នោះ​ទេ ។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្មី​ៗ​កន្លង​មកនេះ​បាន​រៀបចំ​ឲ្យ​មានដំណើរ​វិល​ចូល​ស្រុក​របស់​លោក​ប្រធាន សម រ​ង្ស៊ី ដោយ​ធ្វើ​នយោបាយ​កៀ​គរ​ចំនួន​៥​ចំណុចរួម​មាន​ទី​១-​រៀបចំ​កម្លាំង ដើម្បី​ត្រៀម​ទទួល​លោក​សម រ​ង្ស៊ី ចូល​ស្រុក​វិញ ។ ទី​២- ពង្រីក​សកម្មភាព​ការទូត​ច ។ ទី​៣- ពង្រឹង និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្រោម​ការ​គ្រប់​របប​ហ៊ុន សែន ។ ទី​៤-​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ផ្លាស់​ប្តូរ​ជា​វិជ្ជា​មាន នៅ​ឆ្នាំ​២០១៩​នេះ ។ ទី​៥- រៀបចំ​ថវិកា​សម្រាប់​ការ​វិល​ចូល​របស់​លោក សម រ​ង្ស៊ី​» ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​២៥ មក​រា​នេះ​ថា ទន្ទឹម​នឹង​ការ​ទទួល​បរាជ័យ​ផ្ទួន​ៗ​ជា​បន្តបន្ទាប់​ឥត​ឈប់​ឈរ​ទណ្ឌិត សម រង្សី មានការ​ប្រែប្រួល​ស្ទើរ​ទាំងស្រុង ។ លោក​ទឹកមុខ​ស្លេកស្លាំង​លែង​មាន​ឈាម​លែង​មាន​សំណើច និង​ញញឹម​ស្រស់​ដូច​ពី​២០​ឆ្នាំ​មុន​បាន​សេចក្តី​ថា សើច និង​ញញឹម​សិប្បនិម្មិត​យ៉ាង​សោះកក្រោះ​ហាក់​ដី​ខែប្រាំង​គ្មាន​សំណើម ។

លោក​បន្ត​ថា លោក​សម រ​ង្ស៊ី មាន​អាកប្បកិរិយា​មាន​លក្ខណៈ​សោះកក្រោះ​ល្មើ​យ​ហាក់​អស់កម្លាំង​ផ្លូវចិត្ត និង​កម្លាំងកាយ ជា​ពិសេស គឺ​អស់សង្ឃឹម​តែ​ម្តង លើ​ការងារ​នយោបាយ​ដែល​ខិតខំ​អស់​រយៈ​ពល​ជាង​២០​ឆ្នាំ​ហើយ អត់​បាន​លទ្ធផល​អី​សោះ ។ នេះ​ជា​លទ្ធផល​នៃ នយោបាយ​ខ្វះ​ឧត្តមគតិ និង​ប្រជាជន​ព្រមទាំង​អា​ស្មិ​មានៈ​ដែល​ទណ្ឌិត សម រ​ង្ស៊ី បាន​ប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ